ពិធីអបអរសារទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា & ១០ឆ្នាំនៃការបង្កើតសាខាខេត្តសៀមរាប

សៀមរាប ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំ “ពិធីអបអរសារទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា & ១០ ឆ្នាំនៃការបង្កើតសាខាខេត្តសៀមរាប” ស្ថិតនៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប ក្រោមគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល និងឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ៥០០ នាក់។

ពិធីអបអរសារទរខួប ១៥ ឆ្នាំនេះ ធ្វើឡើងដើម្បីអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១៥ ឆ្នាំមកនេះ ដោយសមាគមបានរួមចំណែកយ៉ាងធំធេងដល់កិច្ចការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព​ គោលនយោបាយធុរកិច្ច ការវិនិយោគ និងការជួយជំរុញវឌ្ឍនភាពសហគ្រិននិងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជា​។ ជាងមួយទសវត្សរ៍មកនេះ សមាគមបានដើរតួយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយស្ថាប័​នដៃគូអភិវឌ្ឍ​ន៍ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដោយផ្ទាល់ ក្នុងការអភិវឌ្ឍធុរកិច្ច និងចូមរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការលើកកម្ពស់ធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពនិងអាចប្រកួតប្រជែងក្នុងវិស័យធុរកិច្ចក្នុង តំបន់ និងអន្តរជាតិ។

សមាគម ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា ដែលមានបេសកកម្មធ្វើការក្នុងភាពជាដៃគូ ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់អំណាចដល់សហគ្រិនវ័យក្មេង លើកកម្ពស់សហគ្រិន និង​យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់ កម្ពុជា។

សមាគមមានទិសដៅយុទ្ជសាស្រ្តសសំខាន់ៗចំនួយ៦ម្រាប់គាំទ្រសមាជិកដូចជា៖

  1. បង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានធានាគារនិងទុនវិនិយោគ ដល់សមាជិក
  2. ពង្រឹងសមត្ថភាពសហគ្រិន  លើជំនាញ ឌីជីថល អាជីវកម្មបរិយាប័ន្ន និងនវានុវត្ត
  3. ពង្រឹងកម្លាំងពលកម្មជំនាញនិងពង្រឹកទីផ្សារការងារ​ និង អនាគតទីផ្សារការងារអាស៊ាន
  4. ចូចូលរួមជាមួយរដ្ឋាភិបាលក្នុង ការបង្កើតគោលនយោបាយ និងយន្តការនានាដើម្បី គាំទ្រដល់ SME 
  5. បង្កើនសហប្រត្តិបត្តការអន្តរជាតិ និងទីផ្សារសម្រាប់ពាណិជ្ជកម្មនិង អាជីកម្មរបស់សមាជិក 
  6. បង្កើនសមាជិក ពង្រីកសាខានិង អភិវឌ្ឍប្រកបដោយចីរភាព

ឧកញ៉ាំ ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីត្រេកអរ ដែលឃើញសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានការធំធាត់ រីកចម្រើនខ្លាំង។ បច្ចុប្បន្ន សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសមាជិកចំនួនជាង ៦០០នាក់ ដែលតំណាងឱ្យក្រុមហ៊ុនចំនួនប្រហែល១៨០០ក្រុមហ៊ុន  ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តព្រះសីហនុ និងកំពុងរៀបចំដាក់អោយដំណើរការសខាខេត្ត កំពត-កែប ក្នុងពេលឆាប់ៗខានមុខនេះ ជាងនេះទៅទៀតសមាគមកំពុងរៀបចំ សាខាសមាគម ក្នុង ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ក្នុងឆ្នាំ២០២៤។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដាក់គោលដៅបើកសាខាសមាគមឱ្យបានគ្រប់រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា ត្រឹមដំណាច់ឆ្នាំ២០២៦ ដើម្បីចងក្រងសហគ្រិនវ័យក្មេងទូទាំងប្រទេសចូលរួមជាប្រតិបត្តិករសេដ្ឋកិច្ចអភិវឌ្ឍសហគ្រិនភាព និងលើកម្ពស់សេដ្ឋកិច្ចជាតិ”។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។

គួរដឹងដែរថា​ ក្នុងអំឡុងពេល ១៥ ឆ្នាំកន្លងមកនេះ សមាគមមានការរីចំរើន លេចធ្លោខ្លាំងទាំងលើឆាកជាតិនិងអន្តរជាតិ បានចូលរួមយ៉ាងសកម្មបំផុតក្នុងភាពជាដៃគូ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៌នានា ហើយសម្រេចបានសមិទ្ធិផលជាច្រើនដូចជាការចូលរួមកសាងគោលនយោបាយគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យម ការបង្កើតមគ្គុទេសន៍វិនិយោគខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប។ បន្ថែមលើនេះ សមាគមបានបង្កើតកម្មវិធីទូរសព្ទដៃដើម្បីបង្កើនទំនាក់ទំនងសម្រាប់សមាជិកទូទាំងប្រទេស និងជាមួយសមាជិកនៃសមាគមសហគ្រិនវ័យក្មេងនៅក្នុងបណ្តាប្រទេសអាស៊ាន។ សមាគមក៏បានបង្កើតបាននូវមជ្ឈមណ្ឌលព័ត៌មានអំពីអាជីវកម្ម (Biz Information Center – BIC) ដែលជាវេទិកាអនឡាញមួយសម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាននូវពត៌មាន គោលនយោបាយសំខាន់ៗ ជាពិសេសនីតិវិធីក្នុងការចុះបញ្ជីអាជីវកម្ម និងអនុលោមភាពផ្លូវច្បាប់ ហើយសមាគមបានទទួលនូវការទទួលស្គាល់ និងផ្តល់សិទ្ធជាតំណាងពីក្រសួង និងស្ថាប័នជាច្រើន។

លើសពីនេះទៅទៀត សមាគមបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC) និងសហការជាមួយស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍនានា រួមមានដូចជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សហគ្រិនខ្មែរ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពូជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការផេកកម្ពុជា (PACT Cambodia), (USAID) តាមរយៈគម្រោងFEED THE FUTURE-HARVEST III, សហភាពអឺរុប តាមរយៈ Aid et Action EIFតាមរយៈក្រសួងពាណិជ្ជកម, UNDP និង GIZ ជាដើម។ សមាគមក៏បានសហការជាមួយនិយ័តករមូលបត្រកម្ពុជា សមាគមធនាគារកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដៃគូវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងការផ្សព្វផ្សាយ និងបណ្តុះបណ្តាលសហគ្រិនពីចំណេះដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុ ការបណ្តាក់ទុនរួមគ្នា ការទទួលបានប្រភពទុនពីធនាគា ចំណេះដឹងពីទីផ្សារមូល ប័ត្រ និងការត្រៀមអភិវឌ្ឍខ្លួនក្នុងទីផ្សារហ៊ុន។

ការប្ររព្ធខួប ១៥ ឆ្នាំរបស់សមាគមបានទទួលការឧបត្ថម្ភធំដោយ៖

  • ផេនដា ខមមើសល ប៊ែង ម.ក ធនាគារ ផេនដា
  • ក្រុមហ៊ុន ជេ អី អាយ និង
  • ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ