តាមរយៈសួនកសិ-ឧស្សាហកម្មកម្ពុជា-អូស្ត្រាលី កសិផលកម្ពុជាប្រមាណ ៩៥% នឹងត្រូវលក់ចេញទៅតាមបណ្ដាប្រទេសអាស៊ានទាំងមិនទាន់កែច្នៃ

ភ្នំពេញ ៖ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)ស្តីពីគម្រោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park) បានឈានមួយជំហានទៀតហើយ គឺអ្នកជំនាញនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាដើម្បីប្រមូលធាតុចូលសម្រាប់ឈានទៅបង្កើតសួនកសិ-ឧស្សាហកម្មនៅពេលខាងមុខ។

យោងតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តាមរយៈសួនកសិ-ឧស្សាហកម្មដែលនឹងលេចចេញរូបរាងនាពេលខាងមុខនេះ កសិផលកម្ពុជាប្រមាណ ៩៥ភាគរយ ត្រូវបានលក់ចេញទៅតាមបណ្ដាប្រទេសអាស៊ានទាំងមិនទាន់កែច្នៃ។ ក្រោយទិញកសិផលពីកម្ពុជា ប្រទេសទាំងនោះបានកែច្នៃទៅជាផលិតផលសម្រេចមានតម្លៃដែលប្រភពមកពីកម្ពុជា។ ជាក់ស្ដែង កសិផលមួយចំនួនត្រូវបានគេកែច្នៃទៅជាដំណាប់ និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នារសៀលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ បានពិភាក្សាការងារជាមួយមន្ត្រីជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)ស្តីពីគំរោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Indu​stri​al​ Park)។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាបានផ្តោតជាចម្បងលើវឌ្ឍនភាពនៃការរៀបចំអភិវឌ្ឍគម្រោង, ទិដ្ឋភាពគន្លឹះនៃគម្រោង, ដំណើរការកិច្ចលទ្ធកម្ម, យន្តការស្ថាប័នសម្រាប់គ្រប់គ្រងគម្រោង, ដំណើរការវាយតម្លៃ និងធាតុចូលពាក់ព័ន្ធផ្សេងៗទៀតដើម្បីឲ្យការអនុវត្តគំរោងនេះមានភាពគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់គណៈកម្មាធិការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា។

គួរជម្រាបថា គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជានេះពាក់ព័ន្ធក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ស្ថានទូតអូស្ត្រាលី,  វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ។ កិច្ចប្រជុំគណៈ​កម្មការ​សួនកសិ-ឧស្សាហកម្ម​ (AIP) នាពេលកន្លងមកបានជជែកគ្នាអំពីយុទ្ធសាស្ត្រអាទិភាព និងសមិទ្ធផលសំខាន់ៗរបស់ CAPRED ក៏ដូចជាយុទ្ធសាស្ត្រអាទិភាពស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការពិភាក្សាក៏បានផ្តោតផងដែរទៅលើភាពធន់នឹងអាកាសធាតុ និងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានបញ្ជាក់ថា៖

«នៅពេលសួនកសិ-ឧស្សាហកម្មនេះដំណើរការ វានឹងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស មកសាងសង់សួនកសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ និងជំរុញការនាំចេញផលិតផលកសិកម្មគន្លឹះរបស់កម្ពុជា»។

តើសួនកសិ-ឧស្សាហកម្ម មានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់វិស័យកសិកម្មនៅកម្ពុជា ?

បើតាមការចេញផ្សាយលើបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា​ កសិផលកម្ពុជាប្រមាណ ៩៥ភាគរយ ត្រូវបានលក់ចេញទៅតាមបណ្ដាប្រទេសអាស៊ានទាំងមិនទាន់កែច្នៃ។ ក្រោយទិញកសិផលពីកម្ពុជា ប្រទេសទាំងនោះបានកែច្នៃទៅជាផលិតផលសម្រេចមានតម្លៃដែលប្រភពមកពីកម្ពុជា។ជាក់ស្ដែង កសិផលមួយចំនួនត្រូវបានគេកែច្នៃទៅជាដំណា​ប់ និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។ក្នុងន័យនេះ ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុកនិងនាំចេញកម្ពុជាចាំបាច់ត្រូវវិនិយោគឱ្យមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន។

សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ ស្ថានទូតអូស្រ្តាលី បានអះអាងថា សួនកសិ-ឧស្សាហកម្ម មានសក្តានុពលជាខ្លាំងសម្រាប់កម្ពុជា។

យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០ម៉ឺនកន្លែង ដែលជាងពាក់កណ្តាលការងារនេះចូលរួមដោយស្ត្រី។

ទាក់ទងនឹងសួនកសិ-ឧស្សាហកម្មនេះ ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញផ្នែកកសិកម្ម បានអះអាងថា ផលិតផលកសិកម្មកែច្នៃ គឺជាបញ្ហាដែលចោទខ្លាំងនៅក្នុងវិស័យកសិកម្ម ដែលទាមទារឱ្យកម្ពុជាជំរុញទាំងផលិតភាព និងការកែច្នៃ ដើម្បីនាំចេញ។ ក្នុងនាមជាប្រទេសកសិកម្មមិនអាចចាំតែផលិតនោះទេ ពោលគឺត្រូវមានការកែច្នៃ វេចខ្ចប់ ដើម្បីនាំចេញដោយផ្ទាល់ផងដែរ។

តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នេះ ការបង្កើតសួនកសិ-ឧស្សាហកម្មក៏ស្ថិតក្នុងចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលផងដែរ។ ស្ថិតក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយសារតែកម្ពុជាជាប្រទេសកសិកម្មស្រាប់ ហើយដែលកន្លងទៅនេះកម្ពុជាច្រើនតែនាំចេញវត្ថុធាតុដើមទៅទីផ្សារខាងក្រៅនោះ ពេលនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការកែច្នៃជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចមុនពេលនាំចេញនៅក្នុងតំបន់សួនកសិ-ឧស្សាហកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា