ម្ចាស់សិប្បកម្មក្នុងស្រុក ៖ «ខ្ញុំជឿជាក់ថា គុណភាពផលិតផលខ្ញុំ នឹងអាចទាញអតិថិជនបន្តគាំទ្របានយូរអង្វែង»

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ ភាពតានតឹងរវាងភាគីកម្ពុជា និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់។ ភាពតានតឹងនេះបានជំរុញឱ្យប្រជាជនកម្ពុជាជាច្រើននាក់ងាកមកគាំទ្រផលិតផលក្នុងស្រុកជំនួសឱ្យការប្រើប្រាស់ផលិតផលនាំចូលពីថៃ។ យ៉ាងណាក៏ដោយ ថ្វីត្បិតថា ផលិតផលក្នុងស្រុកត្រូវបានប្រជាជនដែលជាអ្នកទិញលើកឡើងពីគុណភាពទាបជាងផលិតផលនាំចូល ប៉ុន្តែ ពេលវេលានេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ម្ចាស់សិប្បកម្មក្នុងការពង្រឹងគុណភាព បង្កើនការផលិត ដើម្បីដាក់លក់នៅលើទីផ្សារ ខណៈដែលការគាំទ្របានកើនឡើងយ៉ាងផុសផុល។

សិប្បកម្ម តារាហ្វូត គឺជាសិប្បកម្មក្នុងស្រុកមួយដែលប្រមូលទិញគ្រាប់ធុញ្ញជាតិ ដើម្បីយកទៅកែច្នៃផលិតធ្វើ​ជាប្រេងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលល្អចំពោះសុខភាព។ សិប្បកម្មនេះ ជាសិប្បកម្មខ្នាតតូច ផ្តោតលើការផលិតប្រេង ដូចជា ប្រេងល្ង ប្រេងដូង ប្រេងសណ្ដែកដី និងប្រេងសណ្ដែកផ្កាយជាដើម។ ក្រៅពីចម្រាញ់ប្រេងពីគ្រាប់ធុញ្ញជាតិនេះ សិប្បកម្មខាងលើក៏មានការកែច្នៃកសិផលក្នុងស្រុកមួយចំនួនឱ្យទៅជាផលិតផលសម្រេចផ្សេងទៀតដូចជា ម្សៅល្មៀត តែខ្ចី តែម្រុំ តែស្លឹកគ្រៃ និងគ្រាប់ស្វាយចន្ទី​ជាដើម។

បើតាមការឱ្យដឹងពីលោក ម៉ៅ ចន្ទតារា ជាម្ចាស់សិប្បកម្មបានឱ្យដឹងថា រយៈពេលច្រើនឆ្នាំមក​ហើយ ដែលលោក និងក្រុមគ្រួសារតែងនាំផលិតផលរបស់ខ្លួនដាក់តាំងលក់នៅតាម​ព្រឹត្តិការណ៍​នានាដូចជា ព្រឹត្តិការណ៍ពិព័រណ៍ផលិតផល វេទិកាផ្គូផ្គងអ្នកទិញ-អ្នកលក់ និងព្រឹត្តិការណ៍ផ្សេងៗទៀតនៅតាមផ្សារទំនើបក្នុងស្រុក។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ផលិតផលរបស់លោកក៏មានវត្តមាននៅតំបន់ផ្លូវថ្មើជើងចតុមុខ រាជធានីភ្នំពេញ (Walk Street) នៅរៀងរាល់ចុងសប្ដាហ៍ផងដែរ។ ក្នុងនាមជាម្ចាស់សិប្បកម្ម លោក តារា បានបង្ហាញនូវក្ដីរំភើប ដែលឃើញប្រជាជនកម្ពុជាចាប់ផ្ដើមងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុសផល។

ជាមួយនឹងបទពិសោធន៍ក្នុងការបើកសិប្បកម្មប្រមាណជាជិត ១០ ឆ្នាំមកនេះ លោក តារា បានគូសបញ្ជាក់ថា លោកតែងតែចង់​ឃើញប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន ជាជាងការគាំទ្រផលិតផល​ក្រៅស្រុក ដែលនាំឱ្យខាតបង់ដល់សេដ្ឋកិច្ច។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ផលិតផលជាច្រើនមុខរបស់លោក ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ រហូតបានជំរុញឱ្យលោកពង្រីកសង្វាក់ផលិតកម្មបន្ថែមទៀត។

លោក ម៉ៅ ចន្ទតារា បានគូសបញ្ជាក់ឱ្យដឹងផងដែរថា៖ លោកមិនមានការព្រួយបារម្ភរឿងថា នៅពេលដែលទំនាក់ទំនងកម្ពុជា-ថៃ ល្អឡើងវិញ ប្រជាជននឹងត្រឡប់ទៅប្រើប្រាស់ផលិតផលគេ​វិញនោះទេ ព្រោះលោកជឿជាក់លើគុណភាពផលិតផលរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ ការពង្រីកសង្វាក់ផលិតកម្ម នឹងជួយសម្រាលតម្លៃថ្លៃដើមនៅក្នុងការផលិត ហើយកាលណាតម្លៃដើមថមថយ ច្បាស់ណាស់ ផលិតផលដែលលក់ចេញក៏នឹងមានតម្លៃទាបជាងមុនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *