DeepSeek អាចក្លាយជាតួអង្គថ្មីក្នុងផ្លាស់ប្តូរនយោបាយពិភពលោកលើវិស័យបច្ចេកវិទ្យា

បរទេស ៖ ពិភពលោកបានទទួលស្គាល់អំពីកម្រិតបច្ចេកវិទ្យាដ៏ទំនើបនៃបន្ទះឈីបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Nvidia ដែលប្រើប្រាស់ជាផ្នែកមួយនៃខួរក្បាលសម្រាប់ម់ាស៊ីនឆ្លាតវ៉ៃក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគ្រប់ប្រភេទ ជាពិសេស មុខងារ Machine Learning ដែលប្រើប្រាស់នៅលើកម្មវិធីល្បីៗ ដូចជា ChatGPT និង Sora ជាដើម។

DeepSeek ជាម៉ូដេល Machine Learning របស់ប្រទេសចិនបានបង្ហាញមុខមិនដល់មួយសប្តាហ៍ផងធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Nvidia ខាតបង់មិនស្ទើរនោះទេ ពោលគឺរហូតទៅដល់ជាង១០០ពាន់លានដុល្លារបាត់ទៅហើយដោយសារតែ Startup នេះបានអះអាងថាខ្លួនមិនបានប្រើប្រាស់ផលិតផលដែលជាបន្ទះឈីបណាមួយរបស់ Nvidia នោះឡើយ។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ DeepSeek បានចំណាយទុនសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាដ៏សំខាន់បែបនេះមានត្រឹមតែ៦លានដុល្លារប៉ុណ្ណោះទាំងដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកដែលស្ថិតនៅ Sillcon Valley បានចំណាយប្រាក់រហូតទៅដល់រាប់សិបពាន់លានដុល្លារទម្រាំអាចទទួលបានជោគជ័យ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

មួយរយៈចុងក្រោយនេះ អាមេរិក និងសម្ព័ន្ធមិត្តកំពុងតែរីកមុខរីកមាត់ និងសប្បាយចិត្តយ៉ាងខ្លាំងតាមរយៈការទទួលយកអត្ថប្រយោជន៍លើសលប់ច្រើនជាងប្រទេសចិនតាមរយៈការប្រកួតប្រជែងផលិតផលបន្ទះឈីប។ ទណ្ឌកម្មនានាទៅលើការប្រកួតប្រជែងពាណិជ្ជកម្ម ការរិតត្បិតទៅលើការអភិវឌ្ឍបច្វេកវិទ្យារបស់ចិនពីសំណាក់អាមេរិក ជាពិសេសការហាមឃាត់បន្ទះឈីបលំដាប់លេខមួយ មានន័យថាចិនគឺស្ថិតនៅត្រឹមប្រជាជាតិដែលមានការប្រើប្រាស់បន្ទះឈីបលំដាប់ទី២នៅឡើយ ( second-tier) ដែលវាបង្កជាផលលំបាកដល់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការប្រកួតប្រជែងទៅលើវិស័យធំៗដូចជាសព្វាវុធយោធា និងសេដ្ឋកិច្ចជាដើម។

របាំងចុងក្រោយមួយដែលអាមេរិកសង្ឃឹមថានឹងអាចកាត់ផ្តាច់ចិនពីបច្ចេកវិទ្យា AI លំដាប់កំពូលនោះ គឺកាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅដែលស្ថិតក្នុងអំណាចនៃរដ្ឋបាលអាណត្តិលោក Joe Biden បានរារាំង និងទប់ស្កាត់រាល់ការនាំចេញឧបករណ៍ ក៏ដូចជាសម្ភារៈនានាពាក់ព័ន្ធនឹងបច្ចេកវិទ្យាទាំងអស់ ជាពិសេសគឺផលិតផលបន្ទះឈីបទំនើបៗទៅកាន់ទីផ្សារប្រទេសចិន។ ​

ទោះបីជាយ៉ាងណាក្តី DeepSeek ត្រូវបានអ្នកជំនាញមើលឃើញថា វាគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ។ DeepSeek ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២៣ ក្នុងទីក្រុង Hangzhou ដោយស្ថាបនិកដែលមានឈ្មោះថា​ Liang Wenfeng ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានបុគ្គលិកបម្រើការងារមិនដល់២០០នាក់នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

Leave a Reply

Your email address will not be published.Required fields are marked *