បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ស្ទើរតែគ្រប់ប្រទេសដែលជាសមាជិកណាតូ (NATO) ទាំងអស់ប្រឈមមុខនឹងការខ្វះខាតសព្វាវុធ ដោយសារតែពួកគេបានបញ្ជូនទៅជួយប្រទេសអ៊ុយក្រែន។ សហរដ្ឋអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុបទាំងអស់កំពុងធ្វើការជំរុញឱ្យឧស្សាហកម្មយោធាលោកខាងលិចបង្កើនការផលិតសព្វាវុធដើម្បីដោះស្រាយការខ្វះខាត។
ស្របពេលជាមួយគ្នានេះ អង្គការណាតូបានប្រគល់ភារកិច្ចឱ្យខាងសន្និសីទទៅនាយកគ្រប់គ្រងអាវុធជាតិ (CNAD) ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះសព្វាវុធក្នុងស្តុករបស់ប្រទេសជាសមាជិក ចំណែកឯខាងសហភាពអឺរ៉ុប EU បានចាប់ផ្តើមគំនិតផ្តួចផ្តើមដាច់ដោយឡែកមួយសំដៅលើឧស្សាហកម្មយោធា។ ក្នុងពេលឥឡូវនេះដែរ ទាំងសហភាពអឺរ៉ុប អង្គការណាតូ និងសហរដ្ឋអាមេរិក កំពុងរិះរកមធ្យោបាយផ្សេងៗគ្នាដើម្បីដោះស្រាយបញ្ហា។ វាក៏ជាការផ្សារភ្ជាប់គ្នារវាងភាគីទាំង៣ ក្នុងការសហការគ្នាជាជាងការប៉ះទង្គិចគ្នាផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះគឺមានគោលបំណងបញ្ចុះបញ្ចូលឧស្សាហកម្មយោធានៅលោកខាងលិចឱ្យពង្រីកសង្វាក់ផលិតកម្មសព្វាវុធ។

ចាប់តាំងពីឆ្នាំ២០១៤ មក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្តែពួកគេបានបង្កើនការចែកចាយគ្រាប់រំសេវ អាវុធធុនតូច ធុនធ្ងន់ រថក្រោះ និងកាំភ្លើងធំផងដែរ នៅក្នុងខែកុម្ភៈជាពេលដែលជម្លោះជាមួយរុស្ស៊ីកើនឡើង។ ចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូបានព្រមានប្រទេសលោកខាងលិចជាច្រើនលើកថា ខ្លួនប្រឆាំងនឹងពួកគេក្នុងការផ្គត់ផ្គង់អាវុធដល់ក្រុងគៀវ ដោយលើកហេតុផលថា វាអាចពន្យារជម្លោះឱ្យមានរយៈពេលយូរ។
ដំបូងឡើយ ការដឹកជញ្ជូនសព្វាវុធទៅអ៊ុយក្រែនគឺគ្រាន់តែជាការផ្តល់ជំនួយជាចាំបាច់តែប៉ុណ្ណោះ ប៉ុន្តែក្រោយមករដ្ឋាភិបាលនៅប្រទេសលោកខាងលិចទាំងនោះបានចាប់ផ្តើមចាប់អារម្មណ៍ថាឃ្លាំងស្តុកយោធារបស់ពួកគេកំពុងមានកង្វះខាត ដោយសារតែបញ្ជេញមកប្រើប្រាស់លើសង្រ្គាម ឬជម្លោះផ្សេងៗ និងបង្ក្រាបការបះបោរកាលពីមុនផងនោះ។ ចាប់តាំងពីខែកញ្ញាមក ឃ្លាំងសព្វាវុធលោកខាងលិចកំពុងចាប់ផ្តើមមានកង្វះខាតខ្លាំងទៅៗ ទើបអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានអំពាវនាវឱ្យមានការផលិតបន្ថែមទៀត ខណៈដែររុស្ស៊ីបានបង្កើនការផលិតសព្វាវុធរបស់ខ្លួនជាពិសេសរថក្រោះ មីស៊ីល និងគ្រាប់កាំភ្លើងធំ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content