ការប្រើប្រាស់ប្រព័ន្ធឌីជីថលលើសេវាសារធារណៈនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ យោងតាមទិន្នន័យពីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CAMDX) គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤ សមាជិកធនាគារ ហិរញ្ញវត្ថុជាង ២០គ្រឹះស្ថាន បាន និងកំពុងប្រើប្រាស់ និងផ្លាស់ប្តូរទិន្នន័យក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ដើម្បីសម្រួលដល់ការទូទាត់លើសេវាសារធារណៈនានាជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាលក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ៖ ការប្រើប្រាស់ប្រព័ន្ធឌីជីថលពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននេះត្រូវបានមើលឃើញថា កាន់តែលឿន ជាពិសេសក្នុងអំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការវិនិយោគអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ពីសំណាក់ស្ថាប័នរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនានា ធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗទៀតរួមមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់សាធារណជន លើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពក្នុងវិស័យឯកជន និងសាធារណៈ និងជាប្រព័ន្ធសំខាន់ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

លោកបានបន្តឱ្យដឹងទៀតថា ៖ ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងជាបន្តបន្ទាប់នៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការទូទាត់ ជាមួយនឹងប្រតិបត្តិការទូទាត់ឌីជីថលចំនួន ១,៨ ពាន់លានប្រតិបត្តិការទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ ៤៩៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះ បានបង្ហាញពីការកើនឡើងប្រមាណ ៦១.៨% នៅក្នុងទំហំប្រតិបត្តិការ និងការកើនឡើង ២៣% នៅក្នុងតម្លៃប្រតិបត្តិការបើប្រៀបធៀបទៅនឹងឆ្នាំ២០២២ និងស្មើ ១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោកដែលមានការទូទាត់តាមប្រព័ន្ធឌីជីថលខ្ពស់បំផុតធៀបនឹងផលិតផលក្នុងស្រុកសរុប(GDP)។

ប្រធានសមាគមធនាគារនៅកម្ពុជាបានបន្ថែមឱ្យដឹងថា ៖ ការអភិវឌ្ឍប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យានេះ គឺនៅតែជាអាទិភាពស្នូលរបស់វិស័យធនាគារ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនឹងបន្តវិនិយោគលើសេវាធនាគារចល័ត និងផ្លេតហ្វមទូ​ទា​ត់​ និងសេវាឌីជីថល ដើម្បីបម្រើដល់ទីផ្សារក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថលកាន់តែងាយរកបានងាយស្រួល តម្លៃសមរម្យ និងមានសុវត្ថិភាព។ សមាគម និងសមាជិករបស់ខ្លួននឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល និងនវានុវត្តន៍បន្ថែមទៀតទាំងក្នុងវិស័យធនាគារ និងលើសពីវិស័យធនគារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ឆ្ពោះទៅរកសង្គមឌីជីថល ប្រជាជនឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដូចមានចែងក្នុងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ ២០២១-២០៣៥ របស់កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *