កាន់កាតសមាជិកភាពនៃ CSS អាចដកប្រាក់បានពីទីបញ្ជរ ATM ចំនួន៥៣ ធនាគារ ផ្សេងគ្នា

ភ្នំពេញ ៖ គ្រប់បញ្ជរទូ ATM ទាំងអស់នៅទូទាំងប្រទេស ដែលមានបិទពាក្យថា CSS សាធារណជនអាចដកប្រាក់ពីបញ្ជរទូ ATM នោះបាន បើទោះបីជាធនាគារផ្សេងគ្នាក៏ដោយ។ នេះបើតាមលោក​ ហេង កូយ ​ប្រធាន​ចាត់ការ​ទូទៅនៃ​សមាគម​ធនាគារ​កម្ពុជាបានបញ្ជាក់។

លោក​ ហេង កូយ បានថ្លែងថា កម្មវិធី CSS​ ដែលធនាគារជាតិដាក់ចេញមួយនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកកាន់កាត ATM តែមួយ ប៉ុន្តែអាចដកប្រាក់ចេញពីបញ្ជរ ATM ចំនួន ៥៣ធនាគារ ដែលជាសមា​ជិកភាពនៃ CSS បានគ្រប់ទីកន្លែង។

លោកហេង កូយ បានមានប្រសាសន៍ថា ៖

“មានន័យថា សមាជិកភាពដែលធនាគារជាតិបានរៀបចំជាប្រព័ន្ធឱ្យយើងធ្វើការជាមួយ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់ធនាគារដែលមិនទាន់មានបញ្ជរ ATM នៅតាមបណ្តាខេត្តនានាៗ អាចដកប្រាក់តាមបញ្ជរទូ ATM ធនាគារផ្សេងបាន”

ធនាគារជាតិនៃកម្ពុជា បានបង្កើតកម្មវិធីមួយឈ្មោះថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (Cam​bodian Shared Switch) ហៅកាត់ (CSS) ដើម្បីសម្រួលដល់សាធារណជន អាចដកប្រាក់ឆ្លងធនាគារបាដោយមិនអស់សេវា។ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) គឺជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធ​របស់គ្រឹះស្ថានសមាជិក ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថលប្រកប​ដោយ​បរិយាបន្ន មានស្ថិរភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ អាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ។

ចំពោះប្រព័ន្ធខេមបូឌានស៊ែស្វីច បានដំណើរការទូទាត់ចំនួន ២៤២ថ្ងៃ នៅឆ្នាំ២០២១ ​ដោយបានទូទាត់លើប្រតិតបត្តិការដុល្លារមានចំនួន ៨៦,៥ពាន់ប្រតិបត្តិការ ដោយកើនឡើង ៨១% និងទំហំប្រាក់ទូទាត់មានចំនួន ១០,៤លានដុល្លារ ដោយកើនឡើង ១,១ដង(ពី ៤,៩លានដុល្លារ) ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះប្រតិបត្តិការជាប្រាក់រៀលសរុបចំនួន ៣៨៣,៥ពាន់ប្រតិបត្តិការ បានកើនឡើង ៦២​,១% (ពី ២៣៦,៦ពាន់ប្រតិបត្តិការ) និងទំហំប្រាក់ទូទាត់មានចំនួន​ ៧៦,២ ពាន់លានរៀល ដោយបានកើនឡើងជាង ៧៨,៤% ធៀបនឹងឆ្នាំ ២០២០។

លោក​ ហេង កូយ បានលើកឡើងថា សមាគមធនាគារនឹងបន្តធ្វើការលើរឿងនេះ ពោលគឺរៀបចំឱ្យធនាគារដែលប្រើកាត ហើយមិនទាន់មានទូ ATM ដាក់ពង្រាយច្រើន ចូលជាសមាជិកនៃប្រព័ន្ធបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ បច្ចុប្បន្ន មានធនាគារចំនួន ៥៣ បានចូលជាសមាជិកនៃកម្មវិធីនេះ ក្នុងនោះសមាជិកផ្ទាល់ធនាគារពាណិជ្ជមាន ៤៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន ៦ ព្រមទាំងសមាជិកមិនផ្ទាល់ជាធនាគារពាណិជ្ជមាន២។ ធនាគារទាំងនោះរួមមាន អេស៊ីលីដា ស្ថាបនា ABA Canadia CIMB FTB Cambodia Post Bank AMK និងធនាគារមីក្រូហិរញ្ញវត្ថុផ្សេងៗមួយចំនួនទៀត។

ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS)បានដំណើរការទូទាត់លើប្រតិបត្តិការ ៣ប្រភេទ គឺប្រតិបត្តិការផ្ទេរប្រាក់ (ATM) ប្រតិបត្តិការដកប្រាក់ ( ATM និង POS) ប្រតិបត្តិការទិញទំនិញ(POS) និងមានប្រតិបត្តិការមិនមែនហិរញ្ញវត្ថុចំនួន៣ទៀត គឺប្រតិបត្តិការពិនិត្យសមតុល្យ ប្រតិបត្តិការរបាយការណ៍សង្ខេប និងប្រតិបត្តិការប្តូរលេខសម្ងាត់ និងបានដំណើរការទូទាត់លើឧបករណ៍ប័ណ្ណឥណពន្ធ ដែលប្រតិបត្តិការផ្ទេរមូលនិធិនៃឧបករណ៍នេះ ប្រើប្រាស់ម៉ាស៊ីដក និងដាក់ប្រាក់ស្វ័យ​ប្រវត្តិ( ATM) និងម៉ាស៊ីន POS ជាភ្នាក់ងារប្រតិបត្តិការ។

សូមបញ្ជាក់ថា ក្នុងពិធីចុះអនុស្សរណៈយោគយល់ស្តីពី «សហប្រតិបត្តិការលើបណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច» (Cambodian Shared Switch) កាលពីថ្ងៃទី២៣ វិច្ឆិកាឆ្នាំ២០២១ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានថ្លែងថា ប្រព័ន្ធទូទាត់សាច់ប្រាក់​តាមឌីជីថល ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយប្រសិទ្ធភាពក្នុងការផ្ទេរប្រាក់សម្រាប់ពាណិជ្ជកម្ម និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានធនាគារពាណិជ្ជចំនួន ៦៥ ធនាគារឯកទេសមានចំនួន ១១ ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួនជិត ១០០គ្រឹះស្ថាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​ព្រមាន​មួយអំពី​បញ្ហាសន្តិសុខ​ជា​សកល និងជំរុញ​ឱ្យ​ពលរដ្ឋ​អាម៉េរិក​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ​ខណៈ​ដែល​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​កំពុងកើនឡើងកំដៅ

កម្មវិធី​ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ លើកកម្ពស់​សមត្ថភាព​ ​និង​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្រ្តី​នៅក្នុង​វិស័យ​ធុរកិច្ច​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/07/2026

ដើម្បី​បន្ត​លើកកម្ពស់​សមត្ថភាព​ ​បង្កើន​ឱកាស​ និង​ផ្តល់​តម្លៃ​ដល់​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​ សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​(​CWEA​) ​នឹង​រៀបចំ​ការ​ប្រកួតប្រជែង​ពានរង្វាន់​ «​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​» ​ក្រោម​ប្រធានបទ​យ៉ាង​មាន​អត្ថន័យ​គឺ​ «​ស្ត្រី​ជា​ចលករ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​»

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា

ជំនួញ, ព្រឹត្តិការណ៍

• 20/07/2026

ធ្យូងអនាម័យ ដែលផលិតពីកាកសំណល់កសិកម្ម និងកម្ទេចកម្ទីធ្យូង កាលពីពេលកន្លងទៅបានហក់ឡើងថ្លៃមួយរយៈ ស្របពេលមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់តម្លៃប្រេង

សហរដ្ឋ​អាម៉េរិក ​នឹង​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ស្តង់ដា​ដូច​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ព្រាង​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​អាច​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់ខ្លួន​ ព្រមទាំង​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​នៅក្នុង​ស្រុក​ទៀតផង

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល

សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​កែច្នៃ​ពី​ខ្លឹម​ត្នោត​ ​ទទួលបាន​ការ​គាំទ្រ​ពី​អតិថិជន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 20/07/2026

ត្នោត​ ​គឺជា​រុក្ខជាតិ​ដែល​មាន​គុណ​តម្លៃ​ ​និង​អាច​កែច្នៃ​ប្រើ​ជា​ប្រយោជន៍​បាន​យ៉ាង​ច្រើន​ ​រាប់​ចាប់តាំងពី​ឫស ​ដើម​ ធាង​ ​ស្លឹក​ ​ផ្កា ​ផ្លែ ​ពោលគឺ​ចាប់ពី​ឫស​កែវ​ រហូតដល់​ចុង​កំពូល​ ​ដែល​គេ​អាច​ប្រមូល​ផល​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ ​

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ