អ្នកជំនាញ ៖ ម្ចាស់អាជីវកម្ម គួរបន្តសិក្សាជាប់ជានិច្ច​ទើបអាចតាមទាន់របត់ពិភពលោក

ភ្នំពេញ ៖ នៅក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ លំហរនៃការប្រកួតប្រជែងផ្នែកអាជីវកម្មកាន់តែមានភាពទូលំទូលាយពាសពេញពិភពលោក ព្រោះបច្ចេកវិទ្យាបាននាំសេវាកកម្ម ឬផលិតផលរបស់អាជី​វកម្មនានាទៅកាន់គ្រប់តំបន់ទាំងអស់បើទោះបីជាពួកគេគ្មានទីតាំងនៅទីនោះក៏ដោយ។ កត្តាទាំងអស់នេះ ជំរុញឱ្យម្ចាស់អាជីវកម្មនានាចាំបាច់ត្រូវតែសិក្សាជាប់ជាប្រចាំដើម្បីដឹងពីចរន្តនៃការបត់បែន ក៏ដូចជាវិធីសាស្រ្តអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យមានសមត្ថភាពឈរជើងបានយូរក្នុងទីផ្សារ។

លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញផ្នែកគណនេយ្យ និងទីផ្សារ បានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកបានប្រែប្រួលយ៉ាងឆាប់រហ័សដែលធ្វើឱ្យម្ចាស់អាជីវកម្មធំៗជាច្រើនត្រូវតែខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យទាន់សម័យកាល​។ ប្រសិនបើពួកគេមិនព្រមអភិវឌ្ឍឱ្យទាន់របត់បច្ចេកវិទ្យា ពួកគេនឹងប្រឈមជាមួយនឹងរលកធំៗនៃការប្រកួតប្រជែង ឬអាចឈានទៅដល់បិទទ្វាក៏មាន។ ជាក់ស្តែង យើងឃើញហើយថាក្រុមហ៊ុន​ធំៗមួយចំនួនដូចជាក្រុមហ៊ុន​បច្ចេកវិទ្យា ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនសេវាកម្មមួយចំនួនដែលធ្លាប់តែរឹងមាំ​ខ្លាំងបំផុតលើពិភពលោក ឬ​ជាប្រភេទក្រុមហ៊ុនដែលគ្រប់គ្នាមិនដែលគិតថាអាចនឹងរលំ បែរជា​ត្រូវបាត់មុខពីក្នុងទីផ្សារ ដោយសារតែបត់មិនទាន់របត់ពិភពលោក។

លោកបណ្ឌិត គា បូរ៉ា បានមានប្រសាសន៍ថា ៖

“ហេតុនេះ ម្ចាស់ក្រុមហ៊ុន សហគ្រាសនានា ចាំបាច់ត្រូវតែ​ព្យាយាមសិក្សារៀនសូត្រជាប់ជានិច្ចទាំងបញ្ហាចរន្តទីផ្សារសកល ការប្រែប្រួលផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងផ្នែកគំនិតច្នៃប្រតិដ្ឋជាដើម”

អ្នកជំនាញផ្នែកទីផ្សារខាងលើបានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ការសិក្សាមានភាពទូលាយខ្លាំងណាស់ ហើយក៏មិនសូវស្មុគស្មាញដូចកាលពីមុនដែរ។ ស្ថាប័នធំៗជាច្រើនដូចជាស្ថាប័នរបស់បណ្ឌិត Philip Kotler និងស្ថាប័នបណ្តុះបណ្តាលធំៗជាច្រើនផ្សេងទៀតសុទ្ធតែបង្កើតកម្មវិធីប្រមូលផ្តុំអ្នកជំនាញសំខាន់ៗលើពិភពលោក ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹង​ដល់ប្រជាជនលើពិភពលោក។ បន្ថែមពីលើនេះ គ្រឹះស្ថានធំៗលើពិភពលោកក៏ចាប់ផ្តើមបង្កើតវគ្គអនឡាញ ដើម្បីឱ្យអ្នកសិក្សាមានលទ្ធភាពរៀន​ពីចម្ងាយ​យ៉ាងងាយស្រួល មិនចាំបាច់ជិះយន្តហោះទៅរៀនដូចកាលពីមុននោះទេ។

ស្ថាបនិកស្ថាប័នអប់រំ Daily Plus លោក ពេជ្រ ពិសាល បានលើកឡើងថា ការសិក្សាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្ម ព្រោះ​ប្រសិនបើ​ពួកគាត់មិនរៀននោះទេ ក្រុមការងាររបស់គាត់អាចនឹងលំបាកប្រកួតប្រជែង ឬ​អាចនឹងខិតខំទៅរកទិសដៅខុស។ ចំណុចនេះ អាចនឹងធ្វើឱ្យអាជីវកម្មរបស់គាត់ត្រូវរលំ នៅពេលដៃគូប្រកួតប្រជែង​មានសមត្ថភាព​ពេញលេញ និងច្នៃប្រតិដ្ឋជាង។ ទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមរបស់អាជីវកម្ម​នានាគឺពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បន្តការសិក្សា​វគ្គវែងៗ ឬ​ទៅសិក្សាក្នុងស្ថាប័ន​បណ្តុះបណ្តាលអន្តរជាតិផ្សេងៗនោះទេ ព្រោះគាត់រវល់ជាមួយនឹងចង្វាក់ផលិតកម្ម និងប្រតិបត្តិការរបស់គាត់។

លោក ពេជ្រ ពិសាល បាននិយាយថា ៖

“​ជាដំណោះស្រាយដ៏ល្អ សម្រាប់ម្ចាស់អាជីវកម្មដែលចង់បន្តអភិវឌ្ឍ​សមត្ថភាព គឺគាត់អាចស្វែងរកអានសៀវភៅ ចូលរួមកម្មវីធី​ដែលទាក់ទងនឹងវិស័យរបស់គាត់ បន្តរៀនវគ្គខ្លី ឬសិក្សារយៈពេលវែងតាមរយៈកម្មវិធីសិក្សាអនឡាញរបស់ស្ថាប័នអប់រំផ្លូវការជាដើម”

អ្នកជំនាញអប់រំខាងលើបានបន្ថែមទៀតថា បច្ចុប្បន្ននេះ អ្នកជំនាញខ្លាំងៗលើពិភពលោកបានចេញផ្សាយសៀវភៅ​ដែលជាស្នាដៃស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្ត ហេតុនេះ គេអាចសិក្សាមួយថ្ងៃបន្តិចៗតាមរយៈការអាន។ ប្រសិនបើបន្តការអាន មានន័យថា គេបានបន្តប្រមូលព័ត៌មានរួមទិន្នន័យ​ជាច្រើនដែលមានប្រយោជន៍ ឬអាចដឹងពីចរន្តនាថ្ងៃអនាគតបានយ៉ាងល្អ។ បន្ថែមពីលើនេះ ការសិក្សាតាមរយៈអនឡាញ ក៏ជារឿងល្អផងដែរ ព្រោះ​ម្ចាស់អាជីវកម្មមានពេលតិច ហេតុនេះនៅតែអាចយកចិត្តទុកដាក់ជាមួយអាជីវកម្មក្នុងពេលដំណាលគ្នានឹងពេលដែលបន្តការដុសខាតសមត្ថភាព​ជាមួយអ្នកនៅក្នុងវិស័យដូចគ្នា​ និងអ្នកជំនាញបានយ៉ាងល្អ៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​