បរទេស៖ កិច្ចប្រជុំ G7 ដែលយើងគ្រប់គ្នាស្គាល់ថា ជាកិច្ចប្រជុំនៃបណ្តាប្រទេសមេដឹកនាំសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំង 7 នោះនឹងចាប់ផ្តើមពីថ្ងៃទី11 ខែមិថុនាឆ្នាំ2021ស្អែកនេះតទៅហើយ ដោយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី13 ខែមិថុនាឆ្នាំ 2021 ដែលមានប្រទេសអង់គ្លេសគឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី47ក្នុងឆ្នាំនេះ។
មេដឹកនាំនៃបណ្តាប្រទេសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចធំបំផុតលើពិភពលោកដែលមានរួមទាំងប្រធានាធិបតីអាមេរិក លោក Joe Biden និងលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel ចូលរួមក្នុងកិច្ចជំនួបគ្នាដោយផ្ទាល់ជាលើកដំបូងចាប់តាំងតែពីបញ្ហាកូវីដកើតមាន នឹងត្រូវធ្វើឡើងនៅក្នុងរមណីយដ្ឋានឆ្នេរដ៏ស្រស់ស្អាតមួយនៃប្រទេសអង់គ្លេសដែលមានឈ្មោះថា Cornish ។
សមាសភាពនៃប្រទេសធំៗជាសមាជិកទាំង 7 នេះរួមមាន ប្រទេសអាមេរិក ប្រទេសកាណាដា ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី ប្រទេសជប៉ុនប្រទេសអង់គ្លេស ហើយក្នុងនោះក៏មានតំណាងសហភាពអឺរ៉ុបផងដែរ ខណៈដែលឆ្នាំនេះប្រទេសឥណ្ឌាកូរ៉េខាងត្បូង និងអូស្ត្រាលីក៏ត្រូវបានគេអញ្ជើញចូលរួមជាពិសេសផងដែរ។

តើកិច្ចប្រជុំនេះនឹងពិភាក្សាគ្នាអំពីប្រធានបទអ្វីខ្លះ?
ជាធម្មតា និងជារបៀបវិរៈនៃកិច្ចប្រជុំនេះ G7 នឹងបើកកិច្ចពិភាក្សាទៅលើបញ្ហាយ៉ាងទូលំទូលាយនៅលើពិភពលោក បូករួមទាំងបញ្ហាសន្តិសុខ យេនឌ័រ ការបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងទៀត។ បន្ថែមពីនេះ ស្ថិតនៅក្នុងលក្ខខណ្ឌពិសេសមួយ ប្រទេសដែលជាប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំ (អង់គ្លេស) អាចលើកយកប្រធានបទនៃបញ្ហាណាមួយដែលខ្លួនចាប់អារម្មណ៍មកជជែកពិភាក្សា ដើម្បីដោះស្រាយ។
តើអ្វីដែលជាបញ្ហាធំជាងគេបំផុតសម្រាប់កិច្ចប្រជុំឆ្នាំ2021នេះ?
ប្រធានបទដែលត្រូវបានគេជឿជាក់ថានឹងត្រូវយកមកធ្វើឡើងនៅក្នុងឆ្នាំនេះ គឺជាបញ្ហាងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ ជាពិសេសកិច្ចពិភាក្សាទៅលើរបៀបនៃការកសាងប្រព័ន្ធសុខាភិបាលមួយឡើងវិញដែលរឹងម៉ាំជាងមុនក្នុងការត្រៀមខ្លួនឲ្យបានរួចជាស្រេចក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហារាតត្បាតដទៃទៀតដែលអាចកើតមាននាពេលអនាគត។
គួរឲ្យកត់សម្គាល់ផងដែរថា ក្រោយបញ្ចប់កិច្ចប្រជុំនេះ ប្រទេសអង់គ្លេសដែលជាម្ចាស់ផ្ទះនឹងធ្វើការប្រកាសជាសាធារណៈនូវឯកសារមួយដែលត្រូវបានគេហៅថាសេចក្តីថ្លែងការណ៍រួម (communique) ហើយវានឹងគូសបញ្ជាក់ឲ្យពិភពលោកបានដឹងទាំងអស់អំពីលទ្ធផលនៃកិច្ចប្រជុំថា តើអ្វីខ្លះដែលមេដឹកនាំទាំងអស់បានព្រមព្រៀងគ្នា និងអ្វីខ្លះដែលនឹងត្រូវបន្តយកទៅដោះស្រាយនៅពេលក្រោយ ហើយក្នុងនោះលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នឹងត្រូវគេរំពឹងទុកថាអាចធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី13 ខែមិថុនា ឆ្នាំ2021ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content