អតីតពលករខ្មែរមកពីស្រុកថៃ យកស្បែកសត្វកែច្នៃធ្វើស្បែកជើង និងកាបូប កំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ

សៀមរាប ៖ អតីតពលករខ្មែរដែលធ្លាប់បម្រើការងារ និងវិលត្រឡប់មកពីប្រទេសថៃវិញនោះ បានយកជំនាញ និងបទពិសោធការងាររបស់ខ្លួនមកបង្កើតជាសិប្បកម្មខ្នាតតូចមួយដោយយកស្បែកគោមកកែច្នៃ និងផលិតចេញជាស្បែកជើងបុរស កាបូកនារី ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ និងស្រស់ស្អាត ដាក់លក់នៅក្នុងតំបន់ ក៏ដូចជាក្នុងស្រុក ដែលកំពុងទទួលបានការគាំទ្រគួរសមពីសំណាក់អ្នកប្រើប្រាស់ដែលជាជនជាតិខ្មែរ និងបរទេសមួយចំនួនផងដែរ។

លោក កែន នី ជាអតីតពលករខ្មែរ ធ្លាបបម្រើការងារនៅស្រុកថៃម្នាក់ក្នុងចំណោម៤នាក់ ដែលជាស្ថាបនិកបង្កើតសិប្បកម្មផលិតកាបូប និងស្បែកជើងស្បែក ដែលមានយីហោរថា ពេជ្រ សុវណ្ណ បានឱ្យដឹងថា មុននឹងចាប់ផ្តើមអាជីវកម្មសម្រេចយកស្បែកគោមកកែច្នៃ និងផលិតជាស្បែកជើង និងកាបូបស្ពាយនេះ គឺពួកគេទាំង៤នាក់សុទ្ធតែមានបទពិសោធន៍ក្រោយធ្វើការនៅប្រទេសថៃអស់រយៈពេល០៥ឆ្នាំ។ លុះក្រោយពេលវិលត្រឡប់មកស្រុកកំណើតវិញ ហើយមិនចង់ធ្វើការងារចំណាកស្រុកជាថ្មីទៀតនោះ ក៏សហការចូលរួមថវិកាគ្នារៀបចំបង្កើតជាសិប្បកម្មច្នៃស្បែកគោធ្វើជាកាបូប និងស្បែកជើងស្បែក ដាក់លក់នៅក្នុងទឹកដីនៃស្រុកកំណើត នាខេត្តបាត់ដំបង ក្នុងអំឡុងឆ្នាំ២០១០។

ម្ចាស់សិប្បកម្មកែច្នៃរូបនេះបានបន្តឱ្យដឹងថា ៖ ក្រោយចាប់ផ្តើមសាកល្បងធ្វើបានមួយរយៈ ក៏មានបងប្អូនក្នុងភូមិផងរបងជាមួយ ជួយទិញយកទៅប្រើប្រាស់ជាហូរហែរ ជាពិសេស​ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម facebook ក៏សង្កេតឃើញថា ពីមួយថ្ងៃទៅមួយកំណើននៃការលក់មានការកើនឡើងជាប្រចាំ ជាពិសេសការបញ្ជាទិញពីតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់ខេត្តបាត់ដំបង ហើយភាគច្រើន គ្រាន់តែប្រាប់ពីទំហំជើង និងម៉ូតដែលចង់បានប៉ុណ្ណោះ គឺក្រុមការងារអាចកាត់ និងដេរជូនបានយ៉ាងស្រស់ស្អាត។ ដោយឡែកក្នុងករណីកាត់ខុសទំហុំជើងមិនត្រូវតាមចង់បានរបស់អតិថិជន គឺត្រូវកាត់ថ្មីជូនអតិថិជនភ្លាម។

លោក កែន នី បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ក្រោយពីបើកដំណើរការអាជីវកម្មខាងលើបានមួយរយៈ ក៏ចាប់ផ្តើមមានការកុម្ម៉ង់ស្បែកជើងធ្វើពីស្បែកក្រពើ ក៏ដូចជាកាបូប ខ្សែរក្រវ៉ាត់ និងបន្តោងសោរធ្វើពីស្បែកក្រពើផងដែរ។ ពួកខ្ញុំក៏បានទិញវត្ថុធាតុដើមដែលជាស្បែកក្រពើយកមកកែច្នៃ និងផលិតចេញជាសម្ភារៈប្រើប្រាស់តាមការចង់បានរបស់អតិថិជនបន្ថែមទៀត ដោយក្នុងមួយខែមានអតិថិនកុម្ម៉ង់ស្បែកជើងរហូតដល់ចន្លោះពី ១០០ ទៅ ២០០គូរ ក្នុងតម្លៃចន្លោះពី ១០ដុល្លារ រហូតដល់ ៦០ដុល្លារ ក្នុងមួយគូរ អាស្រ័យទៅលើម៉ូតនីមួយៗ ចំណែកកាបូបស្ពាយនារីវិញអាចលក់បានប្រមាណជា ៣០ ទៅ ៥០កាបូប ដោយតម្លៃមានខ្ពស់រហូតដល់៣៦០ដុល្លារក៏មានដែរ»។

ជាមួយនឹងកិច្ចដំណើរការ និងទទួលបានការកុម្ម៉ង់ទិញពីអតិថិជនមានការកើនឡើងជាប្រចាំនោះ នៅត្រឹមឆ្នាំ២០២៤កន្លងទៅនេះ ក្រុមការងារដែលជាសហស្ថាបនិកសិប្បកម្មផលិតស្បែកជើង និងកាបូស្បែកក្នុងស្រុកខាងលើនេះ បានសម្រេចបើកសាខាថ្មីមួយទៀតបន្ថែម មានទីតាំងនៅទីរួមខេត្តសៀមរាប ផ្លូវចូលទៅរមណីយដ្ឋានអង្ករ ដែលនៅទីនោះមានទាំងអតិថិជនខ្មែរ និងអតិថិជនជាជនបរទេសចូលទិញជាហូរហែរ  រហូតមានអតិថិជនខ្មែរខ្លះកុម្ម៉ង់ទិញយកទៅលក់បន្តនៅក្រៅប្រទេសថែមទៀត ដូចជា នៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន អាម៉េរិកជាដើម ព្រោះអ្នកទាំងនោះចូលចិត្តផលិតផលស្នាដៃកូនខ្មែរ។

គួរបញ្ជាក់ថា​ រហូតមកដល់ពេលបច្ចុប្បន្ននេះ សិប្បកម្មផលិតកាបូប និងស្បែកជើងស្បែក ដែលមានយីហោរថា ពេជ្រ សុវណ្ណ បានរួមចំណែកផ្តល់ការងារដល់ពលរដ្ឋខ្មែរជាង២០នាក់រួចមកហើយ ខណៈដែលនៅដើមឆ្នាំ២០២៦ ឬយ៉ាងយូរត្រឹមពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ សិប្បកម្មដែលកើតចេញពីអតីតពលករខ្មែរបម្រើការងារនៅស្រុកថៃមួយនេះនឹងបន្តបើកដំណើរការសាខាថ្មីមួយបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដង ដើម្បីពង្រីកវិសាលភាពផលិតផលក្នុងស្រុកដែលជាស្នាដៃកូនខ្មែរផង ជួយផ្តល់ឱកាសការងារផង ជាពិសេស អាចសាកល្បងប្រកួតប្រជែងជាមួយផលិតផល និងសម្ភារៈប្រើប្រាស់ធ្វើឡើងពីស្បែកសត្វដែលនាំចូលពីក្រៅប្រទេសផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *