ក្រុមហ៊ុនប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំនៅប្រទេសហ្វីលីពីន ស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា

Argentem Creek ដែលជាក្រុមហ៊ុនអាម៉េរិក បណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន បាន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ

Donald Trump គំរាមដំឡើងពន្ធលើការនាំចូលពីឥណ្ឌា ដោយសារប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី

Donald Trump បង្ហោះនៅលើ Truth Social ថា “ឥណ្ឌាមិនត្រឹមតែទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដ៏ច្រើននោះទេ ប៉ុន្តែពួកគេក៏ដាក់លក់ប្រេងទាំងនោះនៅលើទីផ្សារបើកចំហដើម្បីទទួលបានប្រាក់ចំណេញដ៏ធំផងដែរ។ ពួកគេមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់ដោយសារសង្រ្គាមរុស្ស៊ីនោះទេ ដោយសារតែបញ្ហានេះ ខ្ញុំនឹងត្រូវដំឡើងពន្ធលើឥណ្ឌា។”

សហគមន៍តាសីសាមគ្គី ប្រកាសបើកវគ្គបណ្ដុះបណ្ដាលដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ពលករចំណាកស្រុក

ថ្មីៗនេះ សហគមន៍បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលទៅដល់ប្រជាជនក្នុងស្រុក ប្រជាកសិករដែលមានបំណងចង់រៀនសូត្រពីការដាំដុះបន្លែសុវត្ថិភាព និងជាពិសេសពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ និងព្រួយបារម្ភមិនមានការងារធ្វើនៅកម្ពុជា

ក្រសួងឧស្សាហកម្ម ប្រជុំពិគ្រោះដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម

ស្វីស ជាប្រទេសអ្នកមាន និងអព្យាក្រឹតបំផុត ប៉ុន្តែក៏ជាប្រទេសសាងសង់លេណដ្ឋានច្រើនបំផុតដែរ

លេណដ្ឋានយ៉ាងហោចណាស់ប្រមាណ ៣៦ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែល ស្វីស បានសាងសង់ឡើង និងមានសមត្ថភាពអាចផ្ទុកពលរដ្ឋរបស់ខ្លួនទាំង៩លាននាក់បានយ៉ាងងាយស្រួលនៅក្នុងករណីហេតុការណ៍ណាមួយកើតឡើង។

កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅកូរ៉េ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញវិនិយោគិន

ប្រទេសកម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅប្រទេសកូរ៉េ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅកម្ពុជា

មកស្គាល់ផលិតផលក្នុងស្រុកមានគុណភាពល្អ និងអាចប្រើប្រាស់ជំនួសផលិតផលនាំចូលបាន

ឯកឧត្តម សួង ណយ បានបន្តជំរុញឲ្យអ្នកផលិតក្នុងស្រុក ប្រែក្លាយវិបត្តិនៅព្រំដែនកម្ពុជា-ថៃ ទៅជាឱកាសទាក់ទាញការប្រើប្រាស់ផលិតផលរបស់ខ្លួនឱ្យបានកាន់តែច្រើន

Capfish-Aquaculture ជួយគាំទ្រប្រជាកសិករបម្រើឱ្យការអភិវឌ្ឍវិស័យវារីវប្បកម្មប្រកបដោយភាពច្នៃប្រតិដ្ឋនៅកម្ពុជា

កម្មវិធីខាបហ្វីស អាក្វ័រខាល់ឆ័រ Capfish-Aquaculture ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងារបានជួយបណ្តុះបណ្តាលប្រជាកសិករ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នស្រាវជ្រាវ គ្រូបណ្តុះបណ្តាល និងក្រុមអ្នកបង្កើតគោលនយោបាយ

OPEC+ បានព្រមព្រៀងគ្នាបង្កើនទិន្នផលប្រេងបន្ថែមជាងកន្លះលានបារ៉ែលក្នុងមួយថ្ងៃ

កាលពីថ្ងៃអាទិត្យ OPEC+ ព្រមព្រៀងគ្នាបង្កើនផលិតកម្មប្រេងបន្ថែមចំនួន ៥៤៧ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកញ្ញា ដែលធ្វើឱ្យតម្លៃប្រេងម៉ាកប្រេងឆៅម៉ាក Brent ធ្លាក់ចុះនៅត្រឹម ៦៩,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាកប្រេងឆៅម៉ាក US West Texas Intermediate (WTI) ធ្លាក់ចុះនៅត្រឹម ៦៧,០៣ ដុល្លារក្នុងមួយបារ៉ែល

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់គិតគូរពីការរៀបចំទីក្រុង និងទីប្រជុំជន​ តាម​រយៈ​ការ​ដោះ​ស្រា​យ​បញ្ហា​អគា​រ​ស​ហកម្មសិទ្ធិដែលមានសភាពចាស់ទ្រុឌទ្រោម

ក្រសួងដែនដី​បាន និង​កំពុង​យកចិត្តទុកដាក់​លើ​ការ​រៀបចំទីក្រុង ដោយចាប់​ផ្ដើមពី​ការ​ដោះស្រាយ​អគារ​សហកម្មសិទ្ធិ​ដែលមានសភាពចាស់ទ្រុឌទ្រោម និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ​