សេដ្ឋវិទូ ៖ សេដ្ឋកិច្ចថៃនឹងប្រឈមសម្ពាធកាន់តែធ្ងន់ជាមួយការរក្សាអត្រាពន្ធគយ ៣៦% ពីសហរដ្ឋអាម៉េរិក ខណៈដែលវៀតណាម នៅត្រឹម ២០% ប៉ុណ្ណោះ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump រក្សាអត្រាពន្ធ ៣៦% មិនផ្លាស់ប្តូរលើការនាំចូលពីប្រទេសថៃ ដែលជំរុញឱ្យប្រទេសប្រឈមនឹងភាពតានតឹងសម្រាប់ការចរចាមុនកាលកំណត់ថ្ងៃទី១ ខែសីហាខាងមុខនេះ

រាជរដ្ឋាភិបាល កំពុងពិនិត្យទីតាំងគម្រោងវិនិយោគចំនួន ៣១ ដែលធុរជនកំពុងស្នើសុំការលើកទឹកចិត្តពិសេស

ថ្មីៗនេះ គម្រោងវិនិយោគចំនួន ៣៥បន្ថែមទៀត ក្រោមទុនវិនិយោគសរុបចំនួន ៣២៧ លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ត្រូវបានទទួលការលើកទឹកចិត្តពិសេស និងជួយសម្របសម្រួលនីតិវិធីពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក

នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន

ឈប់បារម្ភ ! បាត់​ប្លង់ដី អាច​ធ្វើថ្មីបាន គ្រាន់តែស្វែ​ងយល់ពី​នីតិវិធី​ក្នុង​ការ​ដាក់ពាក្យស្នើ​សុំ​ធ្វើប្លង់រឹងឡើង​វិញតែប៉ុណ្ណោះ

​ក្នុងករណី​បាត់ប្លង់​ដីដោយ​ប្រការណាមួយ ដូចជា​ ករណីអគ្គីភ័យ​ ឬច្រលំដៃបាត់​ដោយ​ជាយថាហេតុ ម្ចាស់​កម្មសិទ្ធិក៏អាច​ដាក់ពាក្យស្នើ​សុំ​ធ្វើ​ប្លង់​ដីនោះឡើងវិញបានដែរ តែ​ក្នុងប្លង់​ដីថ្មីនោះ ត្រូវបញ្ជាក់ថា «ទុតិយតា»

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគ​វិស័យ​ថាមពលអគ្គិសនី​ថ្មី​ចំនួន ៧​គម្រោង មានទំហំ​ទឹកប្រាក់​ជិ​ត ១,២ពាន់លានដុល្លារ​

ក្នុង​រយៈពេល៦ខែ​ ឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគលើ​វិស័យថាមពល​អគ្គិសនី ចំនួន៧គម្រោង និងមានទឹកប្រាក់សរុបជិត ​១,២ពាន់លានដុល្លារអាម៉េរិក

ធនាគារពិភពលោក ប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា

ធនាគារពិភពលោក (World Bank) បានប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតនៅព្រះរាជាណាចក្រកម្ពុជា

សមាគម​កាហ្វេកម្ពុជា ប្ដេជ្ញា​ក្នុងការបង្កើន​ការ​ផលិត ដើម្បី​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក​ និងអាច​ឈានដល់​ការនាំចេញ​

សមាគម​កាហ្វេកម្ពុជា​ដែលទើបបង្កើត​ឡើង​កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បាន​ប្ដេជ្ញា​ក្នុងការ​បង្កើន​ការផលិតកាហ្វេដើម្បី​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក​ ខណៈបច្ចុប្បន្ន​​ការនាំចូល​កាហ្វេពីខាងក្រៅប្រទេស​មក​ផ្គត់ផ្គង់​ក្នុងស្រុក​មានរហូតដល់៩៥ភាគរយឯណោះ

ពន្ធលើទំនិញកម្ពុជាធ្លាក់មកត្រឹម ៣៦% ខណៈជប៉ុន ដែលជាសម្ព័ន្ធមិត្តអាម៉េរិក កើនឡើង ១%វិញ

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិក បែរជាមិនទទួលបានលទ្ធផលល្អពីការចរចានោះទេ ផ្ទុយទៅវិញត្រូវបានដំឡើងអត្រាពន្ធគយបន្ថែមទៀត

ហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់អាម៉េរិក លើការទម្លាក់ពន្ធគយទំនិញនាំចូលពីវៀតណាមត្រឹម ២០%

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងបន្ទាបពន្ធ​គយលើការនាំចូលទំនិញភាគច្រើនរបស់វៀតណាមតាមការសន្យាត្រឹមអត្រា ២០ភាគរយប៉ុណ្ណោះ ដែលជាចំនួនទាបជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពង្រឹងកិច្ចការពារអតិថិជនក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់ខ្លួនក្នុងកិច្ចការពារអតិថិជននៅទូទាំងប្រទេសតាមរយៈការពង្រឹងប្រព័ន្ធនានារបស់ខ្លួន ស្តង់ដាររបស់ស្ថាប័ន ព្រមទាំងការអនុវត្តការដែលពង្រឹងភាពស្មើភាព តម្លាភាព និងការគោរពអតិថិជនទាំងអស់