ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក

បរទេស ៖ កាសែតរ៉យទ័រ នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន ដែលវាត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្តាត់ឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់សមុទ្ររួមគ្នា។

Japaneses daily ក៏បានចេញផ្សាយដូចគ្នាដែរដោយលំអិតបន្ថែមថា ផែនការនៃការបញ្ជូននាវាចម្បាំងដែលធ្លាប់ត្រូវបានប្រើប្រាស់រួចមកហើយនៅក្នុងជួរកងកម្លាំងនៃកងទ័ពជើងទឹកជប៉ុន។ នាវាទាំងនោះក៏មានទាំងត្រកូល Abukuma-class destroyers ចំនួន៦គ្រឿងផងដែរ ដែលនាវាចម្បាំងប្រភេទនេះធ្លាប់បានប្រើប្រាស់ដោយកងកម្លាំងនាវាជើងទឹកជប៉ុនអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។

កាលពីខែមុន គេក៏បានទទួលដំណឹងរួចមកហើយដែរថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុន លោកមេបញ្ជាការ Nakatani និងលោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Giberto Teodoro ធ្លាប់បានសន្យាគ្នារួចមកហើយក្នុងការប្រគល់នាវាចម្បាំងមួយចំនួន។ តាមផែនការ ភាគីខាងហ្វីលីពីននឹងត្រូវធ្វើដំណើរមកដល់ជប៉ុននៅរដូវក្តៅខាងមុខនេះដើម្បីត្រួតពិនិត្យ និងត្រៀមកិច្ចការងារចុងក្រោយដើម្បីទទួល និងបញ្ជូននាវាមកកាន់ទឹកដីហ្វីលីពីនជាផ្លូវការ។ យ៉ាងណាក្តី កន្លងមកជុំវិញសកម្មភាពយោធារវាងប្រទេសទាំងពីរត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងតាមដានយ៉ាងជិតស្និទ្ធ ដោយទីក្រុងប៉េកាំងក៏ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀតចំពោះអ្វីដែលជាការសម្រេចចិត្តរបស់ជប៉ុនទៅនឹងកិច្ចការងារយោធា និងសន្ដិសុខ។

ក្រឡេកទៅមើលការយល់ឃើញពីភាគីរដ្ឋាភិបាលទីក្រុងតូក្យូ និងទីក្រុងម៉ានីលវិញ ពួកគេតែងតែបានបង្ហាញនូវក្តីព្រួយបារម្ភជានិច្ច ជាពិសេស សកម្មភាពយោធាដ៏មមាញឹករបស់ប្រទេសចិននៅតាមដែនសមុទ្ររួមគ្នាដែលមានទាំងសមុទ្រចិនខាងត្បូង និងសមុទ្រចិនភាគខាងកើតផងដែរ។

គួរឲ្យដឹងដែរថា ត្រកូលនាវាចម្បាំង Abukuma-class destroyer មានរូបរាងតូចជាងគេបន្តិចធៀបទៅនឹង destroyer ល្បីៗរបស់ពិភពលោក ដោយវាអាចមានទំងន់ត្រឹមតែ២០០០តោន និងអាចផ្ទុកនាវិកប្រមាណជា១២០នាក់ ប៉ុន្តែវាអាចបំពាក់មីស៊ីលដែលអាចប្រឆាំងទៅនឹងនាវាមុជទឹក និងមីស៊ីលប្រឆាំងនាវាចម្បាំងផ្សេងទៀតបាន។ ជាមួយគ្នានេះ រហូតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន ពុំដែលមាននាវាចម្បាំងខ្នាតមធ្យម destroyer ប្រើប្រាស់នៅក្នុងកម្លាំងកងទ័ពជើងទឹករបស់ខ្លួននៅឡើយទេដោយមានត្រឹមតែនាវាចម្បាំងខ្នាតតូចប្រភេទ frigates និង corvettesតែប៉ុណ្ណោះ ដូច្នេះការទទួលបានជំនួយពីសម្ព័ន្ធមិត្តជប៉ុននាពេលនេះ គឺជាការដំឡើងអំណាចយោធាជើងទឹករបស់ខ្លួនបានមួយកម្រិតធំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយរវាងឥណ្ឌា -​អាមេរិក​ ​កំពុង​បង្កឱ្យ​ពលរដ្ឋ​ ​និង​កសិករ​ឥណ្ឌា​ ផ្ទុះកំហឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/07/2026

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីចុងក្រោយមួយ​ដែល​បាន​ធ្វើឡើង​រវាង​ប្រទេស​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក ​កំពុង​ដុត​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សាធារណជនឥណ្ឌា

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

Leave a Reply

Your email address will not be published.Required fields are marked *