តម្លៃមាសអាចនឹងបន្តឡើងថ្លៃដល់ជាង ៣៦០០ ដុល្លារក្នុងមួយតម្លឹងនាពេលឆាប់ៗនេះ

ថ្មីៗនេះ តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់រហូតដល់ ២ ៩៥៤ ដុល្លារក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៣៥៣ ដុល្លារក្នុងមួយជី និង ៣ ៥៣៩ ដុល្លារក្នុងមួយតម្លឹង)

ឯកឧត្តម វង្សី វិស្សុត បានចែករំលែកទស្សនៈផ្ទាល់​ខ្លួនចំនួន៥ចំណុច ដើម្បីឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វង្សី វិស្សុតបានថ្លែងបទអន្តរាគមន៍ និងចែករំលែកទស្សនៈផ្ទាល់ខ្លួនក្នុងឱកាសបើកសិក្ខាសាលាស្តីពី«មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា»

ក្រសួងរៀបចំដែ​នដី កំពុង​​​ពិនិត្យការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដើម្បីសមស្របនឹងការអ​នុវត្ត​​យុទ្ធ​សា​ស្ត្រ​បញ្ចកោណដំណាក់កាលទី១

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការ​រាជរដ្ឋាភិបាល​ បាន និងកំពុងពិនិត្យការ​វិភាគមុខ​ងារ និងកា​រ​រៀ​ប​ចំ​រ​ចនា​ស​​ម្ព័​ន្ធ​របស់ក្រសួង ដោយកំណត់គោលដៅការងារ ជំរុញកិច្ចការគ្រប់គ្រងស្ថាប័ន និ​ង​ឱ្យមា​ន​កា​រ​​ឯ​ក​ភា​ព​រួ​ម​គ្នា​លើ​ដំ​ណើ​រការទៅមុខ

ដាំដំណាំផ្ទីដូង ឆាប់បានផល ងាយថែទាំ និងមានទីផ្សារទូលាយ តម្លៃល្អ

ផ្ទីដូង គឺជាប្រភេទបន្លែបៃតង ដែលគេអាចយកទៅចម្អិនដាំ ស្លរ ជាម្ហូបអាហារបានច្រើនមុខ និងមានរសជាតិឆ្ងាញ់ផង ផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពផង និងមានមនុស្សជាច្រើនចូលចិត្តនិយមទទួលទាន

ស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបកាន់តែលំបាក ខណៈដែលទំនាក់ទំនងជាមួយនឹងសហរដ្ឋ​អាម៉េរិកកាន់តែតានតឹង

សហភាពអឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាលនៃហានិភ័យខ្ពស់ ដោយសារភាពជាប់គាំងសេដ្ឋកិច្ច ការបែងចែកពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ រួមផ្សំដោយសង្រ្គាមដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន និងទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក

យុវជន គួរចេះធ្វើផែនការហិរញ្ញវត្ថុឱ្យបានកាន់តែឆាប់កាន់តែល្អ

យុវជនមិនត្រូវចាយវាយខ្ជះខ្ជាយ ទិញសម្ភារៈប្រើប្រាស់មិនមានតម្រូវការចាំបាច់នោះទេ ពោលគឺត្រូវចាយវាយដោយសន្សំសំចៃ ហើយចេះប្រើទម្លាប់ ក៍ដូចជាធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីក៏សាងគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់អនាគតរបស់ខ្លួន

ព័ត៌មានបឋម ៖ គម្រោងព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី​​ មានក្រុមហ៊ុនកូរ៉េចុះមកសិក្សាពីលទ្ធភាពវិនិយោគ

គម្រោង​ព្រលាន​យន្ត​ហោះ​​​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ននេះ​​ មានក្រុមហ៊ុនថ្មីមួយមកពី​ប្រទេស​កូរ៉េ​បានចុះមក​សិក្សា​​ជា​ថ្មី​ ខណៈ​កាល​ពី​មុន​ គម្រោងនេះធ្លាប់មាន​ក្រុមហ៊ុនចិនមួយបានសិក្សា​ និងវាយតម្លៃរួចរាល់​ហើយ

សភាពាណិជ្ជកម្មកម្ពុជា បង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម

សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារ សម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» ជំរុញការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ការប្រកួតប្រជែង

ពន្ធដារ ធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល

ពន្ធដារធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រកៀរគរចំណូល និងផែនការយុទ្ធសាស្ត្រ ផែនការប្រតិបត្តិ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ

ជប៉ុន ក្លាយជាអតិថិជនទី៤បញ្ជាទិញឧទ្ធម្ភាគចក្រ CH-47 Chinook តម្លៃជាង៦០លានដុល្លារផលិតដោយ Boeing

សមត្ថភាពរបស់ឧទ្ធម្ភាគចក្រ CH-47 Chinook ត្រូវបានប្រើប្រាស់ជាពិសេសនៅក្នុងប្រតិបត្តិការជួយសង្គ្រោះដោយគ្រោះធម្មជាតិ ប្រតិបត្តិការការពារដែនអាកាស និងសន្តិសុខជាតិ