ធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនមូលនិធិសន្តិសុខស្បៀងរហូតដល់៤០ពាន់លានដុល្លារនៅអាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសផែនការពង្រីកការគាំទ្ររបស់ខ្លួនដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរយៈពេលវែងនៅអាស៊ី និងប៉ាស៊ីហ្វិកចំនួន២៦ពាន់លានដុល្លារដែលធ្វើឱ្យមូលនិធិសរុបរបស់ខ្លួនសម្រាប់ការងារសន្តិសុខស្បៀងកើនដល់ទៅ៤០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២- ២០៣០។

ជំនួយនេះនឹងផ្តល់មូលនិធិដល់កម្មវិធីដ៏ទូលំទូលាយមួយសម្រាប់ដំណើរការផលិតស្បៀងគ្រប់ដំណាក់កាលចាប់ពីការធ្វើកសិកម្ម និងការកែច្នៃរហូតដល់ការចែក​ចាយ និងការប្រើប្រាស់។ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រគោលនយោបាយសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុន។ កម្មវិធីនេះមានគោលបំណងជួយអាស៊ី និងប៉ាស៊ីហ្វិក ផលិតអាហារចម្រុះ និងមានជីវជាតិ បង្កើតការងារ កាត់បន្ថយផលប៉ះពាល់បរិស្ថាន ព្រមទាំងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មដែលមានភាពធន់។

ប្រធាន ADB លោក Masato Kanda បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៨ របស់ ADB នៅទីក្រុង មីឡាន ប្រទេសអ៊ីតាលី ថា៖

«គ្រោះរាំងស្ងួត ទឹកជំនន់ កំដៅខ្លាំង ដែលមិនធ្លាប់មានពីមុនមក និងធនធានធម្មជាតិដែលរិចរិល កំពុងបំផ្លាញផលិតកម្មកសិកម្ម និង គំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅតាមសហគមន៍ជនបទ»។

លោកបានបន្តថា ការគាំទ្របន្ថែមនេះនឹងជួយប្រទេសនានាកាត់បន្ថយភាពអត់ឃ្លាន កែលម្អរបបអាហារ និងការពារបរិស្ថានធម្មជាតិ ព្រមទាំងផ្តល់ឱកាសផ្សេងៗសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។ វានឹងជំរុញឱ្យមានការផ្លាស់ប្តូរក្នុងខ្សែច្រវាក់តម្លៃអាហារទាំងមូលចាប់ពីការដាំដុះនិងកែច្នៃអាហារ រហូតដល់ការចែកចាយ និងប្រើប្រាស់។

មហិច្ឆតាថ្មីនេះបន្ថែមពីលើការប្រកាសរបស់ ADB កាលពីខែកញ្ញា ឆ្នាំ២០២២ ក្នុងការត្រៀមថវិកាវិនិយោគ ១៤ ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ ដើម្បីកែលម្អសន្តិសុខស្បៀង និងបន្ធូរបន្ថយវិបត្តិស្បៀងអាហារក្នុងតំបន់។ ត្រឹមចុងឆ្នាំ២០២៤ ADB បានសន្យាផ្តល់ហិរញ្ញប្បទាន ១១ពាន់លានដុល្លារ (ប្រ​ហែល​ ៨០% នៃថវិកាត្រៀមដំបូង) ជាមួយនឹងការវិនិយោគបន្ថែមចំនួន ៣,៣ ពាន់លានដុល្លារលើកម្មវិធីដែលរៀបចំសម្រាប់ឆ្នាំ២០២៥ ។

មូលនិធិបន្ថែមចំនួន ២៦ ពាន់លានដុល្លារនេះ រួមមាន ១៨,៥ ពាន់លានដុល្លារជាជំនួយផ្ទាល់របស់ ADB សម្រាប់រដ្ឋាភិបាលប្រទេសសមាជិក និង ៧,៥ ពាន់លានដុល្លារជាការវិនិយោគវិស័យឯកជន។ ត្រឹមឆ្នាំ ២០៣០ ADB មានបំណងគាំទ្រការវិនិយោគលើវិស័យឯកជនក្នុងចំនួនជាង ២៧% នៃថវិកាកម្មវិធីសរុប ៤0 ពាន់លានដុល្លារ ដែលបង្ហាញពីតួនាទីសំខាន់របស់វិស័យឯកជនក្នុងការជំរុញការលើកកម្ពស់ការជំរុញប្រព័ន្ធស្បៀង។

ជាងពាក់កណ្តាលនៃប្រជាជនដែលខ្វះអាហារូបត្ថម្ភនៅលើពិភពលោករស់នៅក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍ​។ ការបាត់បង់ជីវចម្រុះ និងកង្វះអាហារូបត្ថម្ភកំពុងធ្វើឱ្យមានបញ្ហាប្រឈមដល់ប្រព័ន្ធស្បៀង ដែលមានចំណែក ៧0% នៃការប្រើប្រាស់ទឹកសកល ៥0% នៃដីដែលអាចរស់នៅបាន និង ៨0% នៃការបាត់បង់ជីវចម្រុះ។ ប្រព័ន្ធស្បៀងក៏ផ្តល់ការងារដល់ ៤0% នៃកម្លាំងពលកម្មក្នុងតំបន់ផងដែរ។ ជាមួយគ្នានេះ ដើម្បីគាំទ្រដល់ការជំរុញប្រព័ន្ធស្បៀង កម្មវិធីគាំទ្រនេះនឹងធ្វើទំនើបកម្មខ្សែច្រវាក់តម្លៃកសិកម្មសំដៅបង្កើនលទ្ធភាពទទួលបានស្បៀងដែលមានតម្លៃសមរម្យ និងមានសុខភាពល្អសម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។ វាក៏នឹងវិនិយោគលើការកែលម្អគុណភាពដី និងការអភិរក្សជីវចម្រុះ ដែលជាធាតុសំខាន់សម្រាប់ផលិតភាពវិស័យកសិកម្មដែលរងការ គំរាមកំហែងកាន់តែកើនឡើងពីការប្រែប្រួលអាកាសធាតុ ការបំពុល និងការបាត់បង់ដី និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។ កម្មវិធីនេះនឹងគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងការវិភាគ ឌីជីថល ដើម្បីជួយដល់ការសម្រេចចិត្តរបស់កសិករ កសិពាណិជ្ជកម្ម និងអ្នកបង្កើតគោលនយោបាយ។

ADB កំពុងបង្កើតមូលនិធិមូលធនធម្មជាតិ (Natural Capital Fund) ដែលជាយន្តការគ្រោងទុក ដែលមានហិរញ្ញប្បទានចម្រុះចំនួន ១៥០ លានដុល្លារ ជាមួយការគាំទ្រជាស្នូលពីមូលនិធីបរិស្ថានសកល (Global Environment Facility) និងការរួមចំណែកដែលរំពឹងទុកពីដៃគូផ្សេងទៀត រួមទាំងកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (Global Agriculture and Food Security Program) ផងដែរ។ មូលនិធិនេះនឹងគាំទ្រដល់គម្រោងប្រព័ន្ធកសិចំណីអាហារ របស់កសិករនិងអ្នកច្នៃប្រឌិតនានាដែលការពារ ស្តារ និងគ្រប់គ្រងមូលធនធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ ADB ទាំងអស់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *