Tesla បង្ខំចិត្តបិទទីផ្សារលក់ដ៏ធំរបស់ខ្លួនដោយសារតម្លៃពន្ធគយរវាងចិន និងអាមេរិក

បរទេស ៖ ក្នុងគ្រាដែលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្តនៅឡើយនោះ ក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនី Tesla បានសម្រេចចិត្តកាត់បន្ថយការលក់រថយន្តអគ្គិសនីរបស់ខ្លួនមួយភាគធំចូលទៅក្នុងទីផ្សារចិនដែលជាប្រភពចំណូលដ៏សំខាន់មួយរបស់ខ្លួន។

របាយការណ៍ដែលត្រូវបានធ្វើឡើងដោយ PCMag និងត្រូវបានដកស្រង់យកមកចេញផ្សាយដោយកាសែត South China Morning Post បានអះអាងថា ក្រុមហ៊ុន Telsa បានបង្ខំចិត្តក្នុងការបិទលក់ទាំងស្រុងនូវរថយន្តម៉ូដេល Model S និង Model X នៅក្នុងទីផ្សារប្រទេសចិន ហើយជាលទ្ធផលភ្លាមៗ អ្នកបញ្ជាទិញជនជាតិចិនគឺមិនអាចស្នើសុំទិញម៉ូដេលទាំងពីរនេះទៀតឡើយ។

យ៉ាងណាក៏ដោយ ទោះបីជា Tesla មិនទាន់បានចេញមកអះអាងអំពីមូលហេតុនៃការសម្រេចចិត្តនេះក្តី ប៉ុន្តែគេមើលឃើញថា វាធ្វើឡើងចំពេលដែលសង្គ្រាមពាណិជ្ជកម្មយ៉ាងតានតឹងតាមរយៈការតម្លើងពន្ធគយ១២៥ភាគរយទៅលើទំនិញអាមេរិក និង១៤៥ភាគរយទៅលើទំនិញរបស់ចិន។

យ៉ាងណាក្តី សម្រាប់ម៉ូដេល Model 3 និង Model Y ដែលផលិតចេញពីរោងចក្រធំរបស់ Tesla នៅក្នុងទីក្រុងសៀងហៃ នៅតែអាចទទួលការបញ្ជាទិញជាធម្មតានៅឡើយ ខណៈដែលអតិថិជនជាជនជាតិចិនមួយចំនួននៅតែចូលចិត្ត Tesla នឹងហ៊ានចំណាយលុយច្រើនជាងមុនសម្រាប់ម៉ូដេល Telsa ទាំងនោះ។

ប្រធានផ្នែកលក់នៃក្រុមហ៊ុនរថយន្ត Wan Zhuo Auto នៅក្នុងទីក្រុងសៀងហៃ លោក Zhao Zhen បានលើកឡើងបែបនេះថា៖ គ្មានជនជាតិចិនណានឹងទទួលយកតម្លៃថ្មីរបស់ Telsa ដែលមានទំហំដល់ទៅទ្វេដងទាំងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តម៉ូដេលទំនើបទាំងនោះគឺមិនមែនជាម៉ូដពេញនិយមនៅក្នុងទីផ្សារចិនទៀតនោះទេ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Tesla មុនការសម្រេចចិត្តនេះគឺបានខិតខំព្យាយាមយ៉ាងខ្លាំងរួចទៅហើយដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះនៃប្រតិបត្តិការលក់ ប៉ុន្តែជាលទ្ធផល នៅត្រឹមត្រីមាសដំបូងឆ្នាំនេះ តួលេខលក់បានធ្លាក់ចុះដល់ទៅ១៣ភាគរយរួចទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ Tesla បានព្យាករណ៍ថា ការធ្លាក់ចុះនៃប្រតិបត្តិការលក់នឹងបន្តទៅដល់ ៧១ភាគរយនៅក្នុងឆ្នាំ២០២៥នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

Leave a Reply

Your email address will not be published.Required fields are marked *