លោក Trump នឹងទទួលខុសត្រូវគ្រប់យ៉ាងចំពោះអ្វីដែលបានសម្រេចចិត្ត ប៉ុន្តែមិនហ៊ានធានាបញ្ហាវិបត្តិសេដ្ឋកិច្ច

បរទេស ៖ ផ្តល់កិច្ចសម្ភាសជាមួយនឹង NBC News កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោកប្រធានាធីបតី Donald Trump នៅតែបានបង្ហាញអំពីជំនឿចិត្តចំពោះការដឹកនាំក្នុងរយៈពេល១០០ថ្ងៃកន្លងមកនេះ ប៉ុន្តែលោកបែរជាមិនហ៊ានធានាចំពោះមុខវិបត្តិសេដ្ឋកិច្ចរបស់អាមេរិកនោះឡើយ។

ចូលមកកាន់តំណែងបាន១០០ ថ្ងៃដំបូងលោកប្រធានាធិបតីអាមេរិក Donald Trump គេបានសង្កេតឃើញថា ពលរដ្ឋអាមេរិកដែលមានភាពទុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាមេរិកនាពេលបច្ចុប្បន្នមានទៅដល់ ២៩ភាគរយ ហើយពលរដ្ឋដែលមានក្តីបារម្ភប្រមាណជា ៣៧ភាគរយ។​​ ការស្ទង់មតិដែលធ្វើឡើងដោយ CNN / SSRS និងបានចេញផ្សាយកាលពីថ្ងៃចន្ទនេះបានឱ្យដឹងថា ពលរដ្ឋអាមេរិកប្រមាណជា៣៤ភាគរយប៉ុណ្ណោះដែលបង្ហាញពីក្ដីសាទរ ឬមានសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ខណៈដែលពលរដ្ឋច្រើនជាង ៦០ភាគរយបានបង្ហាញពីការជឿជាក់ថា វិបត្តិសេដ្ឋកិច្ចអាចកើតឡើងនៅឆ្នាំក្រោយ ហើយក្នុងនោះ មានប្រមាណ ៣២ភាគរយជឿជាក់ខ្លាំងថា វានឹងកើតឡើងដោយជៀសមិនផុត។

យ៉ាងណាក៏ដោយ ជាមួយនឹងការផ្តល់បទសម្ភាសជាមួយនឹង NBC News កាលពីពេលថ្មីៗនេះ លោក Trump នៅតែមានទំនុកចិត្តខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលអាមេរិកនឹងទទួលបាន ប៉ុន្តែលោកនៅតែមិនអាចធានាបានទេថា វិបត្តិសេដ្ឋកិច្ចអាចគេចផុត ឬយ៉ាងណានោះទេ។

លោក Trump បានថ្លែងបែបនេះថា ៖

«ខ្ញុំនឹងទទួលខុសត្រូវទៅលើអ្វីដែលខ្ញុំបានសម្រេចចិត្តធ្វើទាំងអស់ ហើយក្នុងនោះ ទាំងការសម្រេចចិត្តបង្កើនតម្លៃពន្ធគយផងដែរ។ វានឹងធ្វើឲ្យពលរដ្ឋអាមេរិកកាន់តែមានបាន ហើយប្រទេសអាមេរិកនឹងកាន់តែកើនទ្រព្យច្រើនជាងពេលបច្ចុប្បន្ន»។

ដោយឡែក ពាក់ព័ន្ធទៅនឹងបញ្ហាដែលពលរដ្ឋបានបង្ហាញក្តីបារម្ភចំពោះវិបត្តិសេដ្ឋកិច្ចដែលនឹងអាចកើតឡើងនៅឆ្នាំក្រោយនោះ លោក Trump បាននិយាយឆ្លើយតបបែបនេះថា៖ អ្វីៗទាំងអស់គឺគ្មានបញ្ហាទេ។ នេះគឺជាអំឡុងពេលនៃការធ្វើការផ្លាស់ប្តូរប៉ុណ្ណោះ។ ចំពោះបញ្ហាវិបត្តិសេដ្ឋកិច្ចវិញ អ្វីៗគឺអាចនឹងកើតឡើង ប៉ុន្តែលោកមិនបានព្រួយបារម្ភចំពោះបញ្ហានេះទេ។

លើសពីនេះទៀត លោក Trump បានត្រឹមផ្តល់នូវការធានាតិចតួចដល់ពលរដ្ឋអាមេរិក និងម្ចាស់អាជីវកម្មទាំងអស់អំពីផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងនៃគោលនយោបាយសេដ្ឋកិច្ចទាំងឡាយរបស់លោក ដូចជាការដាក់ពន្ធ១៤៥ភាគរយលើទំនិញចិន ការលើកលែងតិចតួចបំផុតជុំវិញពន្ធលើការនាំចូលរថយន្ត និងអត្រាពន្ធ ១០ភាគរយជាមួយនឹងបណ្តាប្រទេសស្ទើរទាំងអស់លើសកលលោក ព្រមទាំងការប្តូរពេលវេលាអនុវត្តពន្ធគយមកវិញដោយផ្អាករយៈពេល៩០ ថ្ងៃ ជាដើមនោះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង


Leave a Reply

Your email address will not be published.Required fields are marked *