ការផ្គត់ផ្គង់អគារ​ការិយាល័យ​រំពឹង​កើនឡើងដល់​ជិត១,៤លានម៉ែត្រ​ការ៉េ នៅដំណាច់ឆ្នាំ២០២៥នេះ​

ភ្នំពេញ ៖ កំណើននៃការអភិវឌ្ឍ​អគារ​ការិយាល័យនៅក្នុរាជធានីភ្នំពេញបានកើនឡើង​ជា​បន្ត​បន្ទាប់​ស្រ​ប​ជាមួយ​នឹង​កំណើន​នៃតម្រូវការ​ក៏មានការកើនឡើង​ខ្ពស់ដូចគ្នា ។ ដោយឡែក​នៅក្នុងឆ្នាំ២០២៥នេះ ការ​ផ្គត់​ផ្គង់អគារការិយាល័យ​​នៅក្នុងរាជធានីភ្នំពេញរំពឹង​កើនឡើង​ដល់​​១,៤លានម៉ែត្រការ៉េ ខណៈតម្លៃនៅប្រហាក់ប្រហែល​នឹង​ឆ្នាំមុនៗដែរ ។

យោងតាម​របាយការណ៍របស់​ CBRE Cambodia ចេញផ្សាយសម្រាប់​ត្រីមាសទី១ ឆ្នាំ២០២៥ នេះ បាន​ប​ង្ហា​ញ​ឱ្យដឹងថា​ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ការផ្គត់​ផ្គង់​អគារ​ការិយាល័យ​នៅក្នុងរាជធានីភ្នំពេញ មាន​ប្រ​មា​ណ​ជា​ង​១លាន​ ១០ម៉ឺនមែត្រការ៉េ ហើយរំពឹងថា នៅដំណាច់​ឆ្នាំ២០២៥ ​អគារ​ការិយាល័យ​អាចនឹង​កើន​ឡើ​ង​ដល់​​​ ១,៣៨លាន​ម៉ែត្រ​ការ៉េ ។​ ​

ក្នុង​របាយការណ៍បានបង្ហាញ​ថា ក្នុង​ចំណោម​អគារ​ការិយាល័យ​ទាំងអស់​ឃើញថា អគារការិយាល័យ​ប្រភេទ​បំពេញ​បន្ថែមមានច្រើនជាង​គេ​បន្ទាប់​ មកអគារិយាល័យ​កម្រិតC កម្រិត B ហើយប្រភរទកម្រិត​A មានចំនួន​តិចជាងគេ ។ ​នៅក្នុងត្រីមាសទី​១ នៃឆ្នាំ​២០២៥នេះ ការ​ផ្គត់ផ្គង់​ការិយាល័យនៅក្នុង​រាជធានីភ្នំពេញសម្រេច​ប្រមាណ​៦​ភាគ​រយ​បន្ថែមទៀត​ ។​

សម្រាប់​តម្លៃ​នៃកា​រជួ​លការិយាល័យ​ ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុ​ង​ក្រោយ​ឃើញថា​មិនមានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះទេ ដោយ​អគារការិយាល័យកម្រិត​A មានតម្លៃប្រមាណជិត​២៥ដុល្លារអាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និងមិនមានការ​ប្រែប្រួល​ទេធៀបនឹង​ឆ្នាំមុន ។ សម្រាប់​អគារ​ការិយាល័យ​កម្រិតB ឃើញថា​មានតម្លៃ​ប្រមាណ​២០ដុល្លារទៅ​២២ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រ និង​កម្រិត​ C មានតម្លៃប្រមាណ​ចន្លោះពី​១០ទៅ​១៥​ដុ​ល្លារអាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ។​

បើតាមអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យបាន​បង្ហាញទស្សនស្រដៀងគ្នាថា ក្រុមហ៊ុន​ និងសហគ្រាស​ដែល​ទើប​​បង្កើត​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើនពួកគាត់ស្វែង​ការិយាល័យ​ក្រុមហ៊ុន​ដែល​មានស្តង់ដារ​​ត្រឹម​ត្រូវ ។ កាលពីមុន​ ម្ចាស់​ក្រុមហ៊ុន ​ឬសហគ្រិន​ដែល​មានតម្រូវការជួលអគារធ្វើការិយាល័យក្រុមហ៊ុន ភាគច្រើនយកផ្ទះល្វែង​ ឬផ្ទះ​វីឡា ប៉ុន្តែប៉ុន្មាន​ឆ្នាំចុងក្រោយ ពោលគឺប្រមាណ១ទសវត្សរ៍​ចុងក្រោយនេះ ពួកគា​ត់​បា​នផ្លា​​ស់​ប្តូ​រផ្នត់​​គំនិ​តឈប់យកផ្ទះល្វែង ឬផ្ទះវីឡា​ធ្វើជាការិយាល័យទៀត​ហើយ​ ។

សូមជម្រាប់ដែរថា អគារការិយាល័យ​ដែល​មានតម្រូវ​ការ​ខ្ពស់ជាង​នៅក្នុងរាជធានីភ្នំពេញត្រូវបានគេកត់សម្គាល់ឃើញថា ភាគច្រើន​គឺ​ក​ម្រិតB និងកម្រិត​C ព្រោះ​ប្រភេទទាំង​នេះវា​មានតម្លៃសមរម្យ​សម្រាប់ក្រុមហ៊ុន​ដែល​ទើប​បើក​ថ្មីៗ ដោយ​ឡែ​ក​​កម្រិត​A ភាគច្រើនសម្រាប់​ក្រុមហ៊ុន​ធំៗ ក្រុមហ៊ុនអន្តរជាតិ ឬតំណាង​អង្គការ​ ស្ថាប័ន​អន្តរ​ជាតិ​ធំៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល


Leave a Reply

Your email address will not be published.Required fields are marked *