សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រោមពាក្យស្លោក «ច្នៃជីវិតកាន់តែប្រសើរ»

ភាពជាដៃគូដ៏យូរអង្វែងនៃការឧបត្ថម្ភ ផ្ដាច់មុខពី ក្រុមហ៊ុន មេនូឡាយហ្វ៍ រយៈពេល ១១ ឆ្នាំ មកនេះបានធ្វើឲ្យការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងកាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំនេះនឹងមានការចូលរួមរត់ ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

អាកាសយានដ្ឋានអន្តរជាតិ​ចំនួន ២ ​របស់កម្ពុជា​ បើក​ការហោះហើរសាកល្បងជា​បន្តបន្ទាប់​​ និងត្រៀមដាក់ដំណើរការនៅដើម​​ឆ្នាំក្រោយ

វិស័យអាកាស​ចរណ៍​នៅកម្ពុជាកាន់តែបោះជំហានទៅមុខ​ ក្រោយអាកាសយានដ្ឋាន​ចំនួន ២ បាន​ប្រកាស​ដំណើរការ​ជា​បន្តបន្ទាប់នៅចុងឆ្នាំនេះ និង​ឆ្នាំក្រោយ

យកការរើសអើងជាកម្លាំងចិត្ត បង្កើតអាជីវកម្មលក់សម្ភារច្នៃពីក្រមាដាក់លក់នៅលើទីផ្សារ ហើយអាចជួយដល់ជនពិការមួយចំនួនទៀត

ស្ត្រីម្នាក់បានយកភាពឈឺចាប់ពីការរើសអើង រួមជាមួយនឹងជំនាញផ្នែកកាត់ដេរដែលខ្លួនមាន សហការជាមួយជនពិការដទៃទៀតបង្កើតជាសិប្បកម្មផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃកែច្នៃចេញពីក្រមាដាក់លក់នៅលើទីផ្សារ និងតាមតំបន់ទេសចរណ៍

BYD ប្រកាស​ប្រមូល​រថយន្ត​ជិត ១០ ម៉ឺនគ្រឿងត្រឡប់​មក​វិញ​ ដោយ​សារ​មានបញ្ហាបច្ចេកទេស​ក្នុងពេល​​ផលិត

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD នឹងប្រមូលរថយន្តប្រភេទ Dolphin និង Yuan Plus ចំនួន ៩៦ ៧១៤ គ្រឿងដែលផលិតក្នុងប្រទេសចិនត្រឡប់មកវិញ គិតចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះតទៅ ដោយសារមានបញ្ហាអាចបង្កហានិភ័យអគ្គីភ័យ

ក្រុមហ៊ុន ជីបម៉ុង នាំយកថវិកា ៤៥ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍ Gumball 300 ជូនសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង បាននាំយកថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបន្តជួយទៅជូនមន្ទីរពេទ្យកុមារអង្គរ

គណៈរដ្ឋមន្ត្រី​​អនុម័ត​គម្រោង​អភិវឌ្ឍន៍វិស័យ​អគ្គិសនី​ចំនួន២៣គម្រោង​មានទឹកប្រាក់ជិត​ ៥,៨​ពាន់លាន​ដុល្លារ​

គម្រោងវិនិយោគវិស័យ​អគ្គិសនីចំនួន ២៣​គម្រោង សម្រាប់​ឆ្នាំ២០២៤-២០២៩​ ត្រូវបានធ្វើឡើង​ក្នុង​គោ​ល​បំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្វះប្រភព​អគ្គិសនី​ដោយសារផ្លាស់ប្តូរ​គោលការណ៍​នៃការអភិវឌ្ឍ​គម្រោង​ប្រភព​អគ្គិសនី​ដែល​បាន​គ្រោង​ទុក។

ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះការបន្លំប្រើសារ SMS ជាអក្សរទៅទូរស័ព្ទដៃ

ប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នចំពោះការវាយប្រហារដោយបន្លំប្រើសារ SMS ជាអក្សរ ទៅទូរស័ព្ទដៃ ( Smishing ) ដែលអាចនាំឱ្យមានការលួចអត្តសញ្ញាណបុគ្គល បាត់បង់គណនីបណ្តាញសង្គម និងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ

ឥណ្ឌា នៅតែមានមហិច្ឆតា និងសន្សំចិត្តក្លាយជាមហាអំណាចផលិតលីចូមដដែល

ឥណ្ឌា នៅតែមានមហិច្ឆតាក្លាយជាមហាអំណាចផលិតលីចូមទោះបច្ចុប្បន្នអូស្ត្រាលី និងអាមេរិកឡាទីនកាន់កាប់ធនធានធម្មជាតិនេះដល់ទៅ៧៥ភាគរយក៏ដោយ

ក្រុមហ៊ុន​សំណង់ធំមួយនៅអាស៊ាន​​បង្ហាញផលិតផលថ្មីដល់​អ្នកសាងសង់​នៅកម្ពុជា

ក្រុមហ៊ុន​សំណង់ធំមួយនៅអាស៊ាន​​បង្ហាញផលិតផលថ្មីដល់​អ្នកសាងសង់​នៅកម្ពុជា ស្របនឹង​ការ​វិនិយោគ​លើ​វិស័យសំណង់​ក្នុងឆ្នាំ ២០២៤​មានសញ្ញាវិជ្ជមាន

ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា បាន និងកំពុងប្រដេញតាមដៃគូប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក

ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា បាន និងកំពុងប្រដេញតាមដៃគូប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ជាមួយនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័ស