លោក Warren Buffet ផ្តល់យោបល់ដល់អ្នកមានលុយ ១ម៉ឺនដុល្លារ ពីការវិនិយោគលើភាគហ៊ុនក្លាយជាអ្នកមាន

បរទេស ៖ បុរសដែលមានកេរ្ត៍ឈ្មោះល្បីល្បាញជាងគេពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិ និងមានលុយច្រើននៅលើពិភពលោក គឺលោក Warren Buffet បច្ចុប្បន្នត្រូវបានគេដឹងថាទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ប្រមាណជា ១៤០ពាន់លានដុល្លារហើយ។ មនុស្សភាគច្រើនបានស្គាល់លោកថាជាមហាសេដ្ឋីពាន់លានដុល្លារ និងជាបុគ្គលដែលមានជំនាញខាងបង្កើតលុយផង បង្កើតអាជីវកម្មផង ជាពិសេសចំពោះការវិនិយោគលើលុយតែម្តង។

មានដំបូន្មានដ៏ច្រើនណាស់ដែលលោក Buffet បានផ្តល់ទៅឲ្យមនុស្សជំនាន់ក្រោយពីរបៀបនៃការបង្កើនទ្រព្យសម្បត្តិដើម្បីក្លាយជាអ្នកមាន ប៉ុន្តែក្នុងពេលថ្មីៗនេះ លោកបានផ្តល់យោបល់បន្ថែមថ្មីមួយទៀតដែលជឿជាក់ថាមនុស្សមួយចំនួននៅមិនទាន់បានស្តាប់ និងជ្រាបនៅឡើយនោះទេ។

លោកបានពន្យល់អំពីរបៀបនៃការវិនិយោគដ៏ត្រឹមត្រូវប្រសិនបើអ្នកជាមនុស្សដែលចង់ក្លាយជាអ្នកមានក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយខាងមុខនេះជាមួយនឹងលុយក្នុងដៃប្រហែលជា១ម៉ឺនដុល្លារប៉ុណ្ណោះ។ លោក Buffet ដែលឆ្នាំនេះមានវ័យ៩៤ឆ្នាំទៅហើយ បានណែនាំឲ្យក្រុមអ្នកដែលមានលុយក្នុងដៃប្រមាណ ១ម៉ឺនដុល្លារ ហើយចងក្លាយជាអ្នកមានច្រើនក្នុងពេលឆាប់ខាងមុខនេះ គប្បីចូលរួមការវិនិយោគទៅលើទីផ្សារភាគហ៊ុន ប៉ុន្តែដោយប្រើប្រាស់បច្ចេកទេសដ៏ឆ្លាតវ៉ៃមួយដែលលោកបានធ្លាប់បានឆ្លងកាត់ និងមានជំនឿភាគរយទទួលបានជោគជ័យខ្ពស់។

ចាប់ផ្តើមដំបូង លោកចង់ឲ្យអ្នកធ្វើការសិក្សា និងរៀនសូត្រទៅលើទីផ្សារភាគហ៊ុនឲ្យបានច្បាស់ជាមុនសិន ហើយទើបចាប់ផ្តើមវិនិយោគវាឲ្យបានត្រឹមត្រូវ ពីព្រោះថាអ្នកនឹងអាចទាញយកអត្ថប្រយោជន៍ដ៏មានសក្តានុពលចេញពីអំណាចនៃអត្រាការប្រាក់។ លោកប្រដូចកម្លាំងនៃអត្រាការប្រាក់ដូចទៅនឹងការបង្កើតដុំទឹកកកមួយចេញពីព្រិល ហើយបង្វិលវាចុះពីទីទួលដែលក្រោយមកវានឹងក្លាយទៅជាដុំទឹកកកដ៏ធំសម្បើម និងមានកម្លាំងខ្លាំង។

ដូចទៅនឹងអ្វីដែលលោកធ្លាប់បានពន្យល់ដូចគ្នានៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ជាមួយនឹងម្ចាស់ភាគហ៊ុននានាមកពីជុំវិញពិភពលោកនៅពេលដែលត្រូវបានគេសួរថា តើពួកគេអាចក្លាយទៅជាមហាសេដ្ឋីលានដុល្លារពាន់ដុល្លារដោយរបៀបណា? លោកតែងតែនិយាយដដែលថា៖ ល្បិចតែមួយគត់គឺការបង្កើតដុំទឹកកកពីព្រិល ហើយបង្វិលវានៅទីតាំងទួលដែលមានចំងាយកាន់តែឆ្ងាយ និងកាន់តែខ្ពស់។ យ៉ាងណាក្តី ចំពោះប្រធានបទថា តើលុយ ១០០០០ដុល្លារអាចឲ្យយើងក្លាយជាសេដ្ឋីដោយរបៀបណានោះ លោក Buffet បានផ្តល់យោបល់ថា ពួកគេគួរតែពិចារណាក្នុងការវិនិយោគទៅលើភាគហ៊ុន ប៉ុន្តែជាមួយនឹងភាគហ៊ុននៃក្រុមហ៊ុនតូចៗជាជាងភាគហ៊ុននៃក្រុមហ៊ុនធំៗ។

ពិភាក្សាទៅលើប្រធានបទនេះ ជាមួយនឹងក្រុមការងាររបស់ CNBC កាលពីពេថ្មីៗនេះ លោក Buffet បានពោលបែបនេះថា៖ ការទិញភាគហ៊ុននៅក្រុមហ៊ុនធំគឺជាការប្រកួតប្រជែងក្នុងកម្រិតខ្ពស់ ខណៈដែលការទិញហ៊ុននៅក្រុមហ៊ុនតូចមានជម្រើសច្រើន និងឳកាសទាញយកចំណេញបានច្រើនជាង។

លោកបានបន្តទៀតថា ប្រសិនបើបច្ចុប្បន្ននេះ លោកជាសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា នោះលោកនឹងប្រើប្រាស់លុយ១ម៉ឺនដុល្លារនេះទៅវិនិយោគជាមួយនឹងក្រុមហ៊ុនតូចៗ ហើយចាប់ផ្តើមពីឈ្មោះរបស់ក្រុមហ៊ុនថែមទៀតផង។ មានន័យថា ប្រសិនបើក្រុមហ៊ុនចាប់ផ្តើមដោយអក្សរ A ហើយជាក្រុមហ៊ុនតូចនោះវានឹងជាគោលដៅអាទិភាពដំបូងដែលលោកត្រូវតែវិនិយោគ។

ជាចុងក្រោយ បុរសអាមេរិករូបនេះចង់ឲ្យអ្នកត្រៀមខ្លួនឲ្យបានរួចរាល់ផងដែរថា ទីផ្សារហ៊ុនវានឹងអាចធ្លាក់។ ប្រសិនបើវាជាតម្លៃដែលអ្នកអាចទិញបាន និងរង់ចាំបាននោះ វាគឺជារឿងធម្មតា ប៉ុន្តែត្រូវចាំថារក្សាទុកហ៊ុនទាំងនោះឲ្យបានច្រើនឆ្នាំ ចាប់ពី១០ ទៅ ២០ឆ្នាំ នោះផលចំណេញដែលអ្នកនឹងទទួលបានអាចមានចំនួនច្រើនសន្ធឹកសន្ធាប់នឹកស្មានមិនដល់នោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....


Leave a Reply

Your email address will not be published.Required fields are marked *