ប្រតិបត្តិការ​សេវាសាធារណៈតាម​អនឡាញ​របស់​ក្រសួង​ដែន​ដី ក្នុង​រាជធានី​ភ្នំពេញ ទទួល​បានចំណូល​ចន្លោះ ១ម៉ឺន​៥ពាន់ ទៅ​៣ម៉ឺនដុល្លារ​ក្នុងមួយថ្ងៃ

ភ្នំពេញ ៖​ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ចាប់តាំងពីក្រសួង​រៀបចំ​ដែន​ដី​ នគរូប​នីយកម្ម​ និងសំណង់​ បានដាក់​ដំណើរការ​សាកល្បង​សេវាសាធារណៈអនឡាញ​​ចំនួន ៤​ រួម​មាន ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ​ ចាប់​ពី​​ខែកក្កដា ដល់​ខែធ្នូ ឆ្នាំ ២០២៤​នេះ សម្រាប់​ប្រតិបត្តិការ​តាម​អន​ឡាញនៅ​ក្នុង​​​រាជធានីភ្នំពេញឃើញថា ​ប្រតិបត្តិការ​សេវា​តាម​​អន​ឡាញនេះ មានចន្លោះពី ​១៥០​ ទៅ ​២៥០ ​ប្រតិបត្តិការ​ក្នុងមួយថ្ងៃ និង​អាច​​រកចំណូល​បានចន្លោះពី ១៥ ០០០​ដុល្លារ ​ទៅ ៣ម៉ឺនដុល្លារ​អា​មេ​រិក​​​ក្នុងមួយ​ថ្ងៃ ។

នៅក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាលស្ដីពីការ​ដាក់ឱ្យប្រើប្រាស់​សេវាសាធារណៈចំនួន​៤ របស់​ក្រសួង​រៀប​ចំ​ដែ​​ន​ដី​ នគ​រូ​ប​នីយ​កម្ម​ និង​សំ​ណ​​ង់​ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែ​​ន​ដី​ នគ​រូ​ប​នីយ​កម្ម​ និង​សំ​ណ​​ង់​ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងការ​អនុវត្ត​សាកល្បង​ចាប់​តាំង​ពី​ខែកក្កដា ដល់​ខែធ្នូ​ ឆ្នាំ២០២៤​នេះ ​មាន​ប្រជា​ពលរដ្ឋ​ដែលជាអ្នកប្រើប្រាស់សេវា​តាមអនឡាញក្នុង​មួយថ្ងៃ មាន​១៥០​ ប្រតិ​បត្តិ​ការ​​ ទៅ​ ២៥០​ប្រតិបត្តិការ ​ហើយចំណូល​ដែលទទួលបានពីការ​ស្នើ​សុំ​នេះ មានចំនួនចន្លោះពី ១៥០០០ដុល្លារ​ ទៅ ​៣០០០០​ដុល្លារ​អា​មេ​រិក​​ផងដែរ​ក្នុងមួយថ្ងៃ  ។

លោក​ជំទាវ​បានបន្តថា​ ៖

«របាយការណ៍នេះ គឺគ្រាន់តែមន្ទីរ​នៅរាជធានីភ្នំពេញមួយប៉ុណ្ណោះ និងជា​មន្ទីរដែល​មានការ​ស្នើសុំ​ ឬក៏ប្រើ​ប្រាស់​សេវា​​តាមអនឡាញនេះច្រើន។ ​ជាមួយគ្នា​នេះដែរ យើងឃើញថា ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់ និងសូរិយោដី ខេត្ត​សៀម​រាប ​ក៏​ចាប់​ផ្ដើម​​មានកា​រប្រើប្រាស់សេវាអនឡាញរបស់​ក្រសួង​ផងដែរ ដោយក្នុងមួយថ្ងៃ​យ៉ាង​តិច​ក៏មាន ៤​ ទៅ ៥​ ប្រតិបត្តិការ ដោយថ្ងៃខ្លះអាចឡើង​ដល់ ២០ ​​ប្រតិបត្តិការ​ក៏មានដែរ»។

លោកជំទាវបាន​បញ្ជាក់ឱ្យដឹងថា ក្រោយ​ការ​ដាក់ឱ្យអនុវត្ត​បានសង្កេតឃើញថា ​មន្ទីរ​ដែនដីទាំងពីរ (ភ្នំពេញ និង​ខេត្តសៀមរាប​) បាន​ឈានទៅមុខ​ជា​បន្ត​បន្ទាប់​​​ហើយ ។ ការអនុវត្តន​នេះ នឹងឈានទៅ​រកការ​កែប្រែ ​​និងបំពេញ​បន្ថែម​នូវ​កង្វះខាត​ ហើយក៏សូមឱ្យមានការ​ចូល​រួម​ទាំង​អស់​គ្នា​ពី​មន្ត្រី​ពាក់ព័ន្ធ ដើម្បីឱ្យការ​ប្រើប្រាស់​សេវា​តាម​អនឡាញនេះទទួលបានជោគជ័យ ។

នៅក្នុងបទបង្ហាញរបស់​ ឯកឧត្តម​ គិត ច័ន្ទគ្រឹស្នា​ អនុរដ្ឋ​លេខាធិកា​រក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និ​ងសំ​ណង់​ និងជា​ប្រធាន​ក្រុម​ការ​ងារ​​បរិវត្ត​ឌីជីថល​ បានឱ្យដឹងផងដែរថា ផែនការ​នៃសេវា​អនឡាញ​ ប្រព័ន្ធ​លក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ ​របស់ក្រសួង​ដែនដី នឹង​​ដាក់ឱ្យ​ប្រើប្រាស់​នៅតាមបណ្ដា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ និង​ឱ្យ​បាន​គ្រ​ប់​ខេត្ត​ទូទាំង​ប្រទេស​ត្រឹមដើម​សប្ដាហ៍ទី​១ ឆ្នាំ ២០២៥​ខាងមុខនេះ។

ឯកឧត្តម​បន្តថា សម្រាប់ខែធ្នូ​ ឆ្នាំ២០២៤ ​នឹង​ដាក់ឱ្យបាន​១៨ រាជធានី/ខេត្ត ហើយ​នៅសល់​៦ខេត្ត​ទៀត​នឹង​ត្រូវ​បញ្ចប់​នៅ​​សប្ដាហ៍ទី​១ នៃ​ខែ​​​មករា ឆ្នាំ២០២៥​ ។ សម្រាប់​សប្ដាហ៍នេះ ក្រសួង​មានផែនការ​ដាក់ឱ្យ​ប្រើប្រាស់សេវា​សាធារណៈអនឡាញ នៅខេត្ត​ចំនួន៥​បន្ថែម​ទៀត រួមមាន​ខេត្ត​កណ្ដាល ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្តឧត្តរមានជ័យ ។

បើតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ​​ ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មាន​អ្នកចុះឈ្មោះប្រើសេវាសរុបចំនួន ១៨៦០គណនី ហើយ​​​មាន​កា​រប្រើ​ប្រា​ស់សេវា​សាធា​រ​ណៈអ​​នឡា​​ញ​នេះ​ ​ស​​រុប​ចំ​​នួន​ ​១​៣ ៧៥៧លើក ។ ក្នុងនោះ ចាប់ពីខែសីហា ដល់ខែធ្នូនេះ ក្នុង​ភូមិ​​​​សាស្រ្តរាជធានីភ្នំពេញ មានការប្រើប្រាស់ចំនួន ១៣ ៥៤៩លើក ដោយសេវាលក់/អំណោយផ្ដាច់ មានចំនួន ៧៦០៤លើក ហ៊ីប៉ូតែ​ក​​ចំនួន ៤២៦៩លើក និងលុបបន្ទុកចំនួន ១៦៧៦លើក។ ចំណែកនៅខេត្តសៀមរាប ចាប់ពីដើមខែវិច្ឆិកាមក មា​ន​ការ​ប្រើ​ប្រាស់​សរុប​ចំនួន ២០៨លើក ដោយសេវាលក់/អំណោយផ្ដាច់ មានចំនួន ១០៩​លើ​ក​, ហ៊ីប៉ូ​​តែ​ក មាន​ចំនួន ៧១លើក និងលុបបន្ទុកចំនួន ២៨លើក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក


Leave a Reply

Your email address will not be published.Required fields are marked *