មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ការចងក្រងសហគមន៍ទំនើប ជាជម្រើសល្អមួយសម្រាប់កសិករដាំម្ទេស  

សៀមរាប ៖ ដំណាំម្ទេស ជាដំណាំមានសក្ដានុពលមួយនៅលើទីផ្សារមិនថាក្នុងស្រុក ឬនាំចេញនោះទេ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គេឃើញមានកសិដ្ឋាន និងចំការធំៗកំពុងរៀបចំសម្រាប់ដាំដុះ ដោយមានការផ្សព្វផ្សាយអំពីការចងក្រងជាសហគមន៍ទំនើបសម្រាប់ប្រជាកសិករនៅតំបន់ជិតៗអាចចូលរួមអនុវត្ត និងទទួលយកភាពរីករីកចម្រើនទាំងអស់គ្នា។

បើតាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មានបងបង្អូនប្រជាកសិករជាង៥០គ្រួសារ បានចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេសនៅតំបន់ជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅទីនេះ ក៏មានកសិដ្ឋានចម្ការម្ទេសខ្នាតពាណិជ្ជកម្មមួយជាបង្គោលរួចជាស្រាប់ ដែលមានផ្ទៃដីដាំដុះចំនួន ៣០ហិកតា និងកំពុងសហការជាមួយកសិករមួយចំនួននៅក្នុងតំបន់ ដើម្បីផ្គត់ផ្គង់ម្ទេសជូនក្នុងតម្លៃ ៣០០០រៀល ក្នុងមួយគីឡូក្រាម ហើយសមត្ថភាពផ្គត់ផ្គង់ភាគច្រើនជាប្រភេទម្ទេសដៃនាង ជាមធ្យម ប្រមាណ៥០តោនក្នុងមួយខែ។

ឯកឧត្តមបានបញ្ជាក់ដែរថា តាមការវាយតម្លៃបឋម នៅតំបន់នេះមានសក្តានុពលអាចបង្កើតជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេសបាន ដោយសារមានទីផ្សារនៅរង់ចាំប្រមូលទិញច្បាស់លាស់ និងអាចធ្វើជាទម្រង់ផលិតកម្មកសិកម្មតាមកិច្ចសន្យា តែប្រហែលជាត្រូវការចំណាយពេលវេលាបន្តិចសិន ដោយសារកសិករភាគច្រើនទើបតែចាប់ផ្តើមរៀនដាំដុះម្ទេសជាលើកទីមួយនៅឡើយ។

លោក ឈឿង គីរីរត័្ន ជាម្ចាស់កសិដ្ឋានដាំម្ទេស គិរីទេស​ នៅតំបន់នោះស្រាប់ក៏មានមតិចូលរួមថា៖

«សម្រាប់ការបង្កើតជាសហគមន៍ទំនើបមានគុណសម្បត្តិច្រើន ពិសេសបងប្អូនកសិករអ្នកមានដីជិតៗគ្នាអាចប្រមូលផ្ដុំគ្នា ចំណេញទាំងការរៀបចំប្រព័ន្ធទឹក និងការគ្រប់គ្រង បន្ថែមពីលើនេះ ក្រសួងក៏មានសហការជាមួយដៃគូធំៗដើម្បីផ្ដល់ជាកម្ចីមានការប្រាក់ទាបសម្រាប់ធ្វើដើមទុនដើម្បីអភិវឌ្ឍទៅមុខទាំងអស់គ្នា ហើយយើងជាកសិដ្ឋានដែលបានដាំហើយ បានត្រួសត្រាយផ្លូវ មានទីផ្សារស្រាប់ទាំងក្នុង និងក្រៅស្រុក ធ្វើឱ្យការចងក្រងជាសហគមន៍កាន់តែងាយស្រួលរឿងតម្លៃផងដែរ»។  

សូមបញ្ជាក់ថា ថ្វីត្បិតដំណាំម្ទេសត្រូវការចំណាយទុនវិនិយោគខ្ពស់ តែវាក៏ជាដំណាំដែលអាចលក់បានថ្លៃផងដែរ ប្រសិនបើមានកិច្ចសន្យាទុកជាមុនឱ្យបានត្រឹមត្រូវ ជាមួយនឹងថ្លៃថេរយ៉ាងហោចណាស់ចាប់ពី ៣០០០រៀលក្នុងមួយគីឡូក្រាម ឡើងទៅ។ ហេតុនេះ បងប្អូនកសិករអ្នកសៀមរាបអាចពិចារណាចងក្រងគ្នាជាសហគមន៍ដាំដំណាំម្ទេសដើម្បីផ្គត់ផ្គត់ឱ្យតម្រូវប្រើប្រាស់របស់ខេត្តខ្លួនឯងបាន ព្រោះបើតាមការប៉ាន់ស្មាន ក្នុងមួយថ្ងៃ សៀមរាបមានតម្រូវការម្ទេស ក្នុងចន្លោះពី២០-២៥តោន ដែលភាគច្រើនត្រូវបាននាំចូលមកពីខេត្តដទៃ ឬប្រទេសជិតខាងនៅឡើយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *