​រយៈពេល​៥ខែ កម្ពុជា​ទទួល​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលបានចុះបញ្ជី​ចំនួន​ ២,៦១​ពាន់​លានដុល្លារ​

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់​ដំណាច់ខែឧសភា ឆ្នាំ២០២៥​ កន្លងទៅនេះ កម្ពុជាបានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៩០​គម្រោង គិតជាទឹកប្រាក់​មានចំនួន ៤,២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ ប្រភពទុនវិ​និ​យោគ​ពី​​ប្រទេ​ស​ចិន មានចំនួន ២,៦១ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹងប្រមាណ ៦២,២៧​ភាគ​រយ​នៃទុនវិនិយោគ​ដែល​បានចុះបញ្ជីសរុប​ក្នុង​រយៈពេល៥ខែ​ ​។

យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រ​ភ​ព​ទុនវិនិយោគពីប្រទេស​ចិន បានឈរ​នៅលំដាប់ទី១​នៃ​ប្រភពទុនវិនិយោគ​សរុប​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រ​ភព​ទុនក្នុងស្រុក​​ឈរ​នៅលំដាប់ទី​២ ដែលមាន​ចំណែក​ប្រមាណ ២៣,២៨​ភាគរយ ឬស្មើនឹង​ចំនួន​ទឹកប្រាក់ ៩៧៧,៧៦លានដុល្លារអាម៉េរិក ហើយសិង្ហបុរី​បានស្ថិតនៅលំដាប់ទី​៣ ដែលមានប្រមាណ​៩,៦៣​ភាគរយ  ។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញផងដែរថា គម្រោង​វិនិយោគក្នុង​រយៈពេល​៥ខែកន្លងមក​នេះ វិស័យ​ឧស្សាហកម្ម​ទទួលបាន​ការចុះបញ្ជី​វិនិយោគ​ច្រើនជាង​គេ ដោយ​ក្នុង​វិស័យ​នេះ មាន​ទឹ​ក​ប្រា​ក់​ចុះប​​ញ្ជី​រហូតដល់​ ៣,៦​ពាន់​លានដុល្លារ​អាម៉េរិក​ ខណៈវិស័យហេដ្ឋារចនាសម្ព័ន្ធ​ និងផ្សេងទៀត ទទួល​​បានទឹកប្រាក់​​ចុះ​ប​ញ្ជី​វិនិ​​យោគចំនួន​៥៥៨​លានដុល្លារអាម៉េរិក ។ ដោយឡែក​វិស័យ​ទេសចរណ៍​វិញ​ក៏ឃើញថា​ទទួលបានទឹក​ប្រាក់​ចុះបញ្ជី​វិនិយោគ​ចំនួន​ ២០​លានដុល្លារអាម៉េរិកផងដែរ ។​

ក្នុងរបាយការណ៍​ដដែល​បានបង្ហាញដែរ​​ពីតំបន់ដែលទទួលបាន​ការចាប់អារម្មណ៍ក្នុងការ​វិនិយោគ​ ដូចជា ​​ខេ​ត្ត​កំពង់ស្ពឺ ទទួលបាន​គម្រោង​ចុះបញ្ជី​វិនិយោគច្រើនជាងគេរហូតដល់​ ៧២​គម្រោង បន្ទាប់មក​​ខេត្ត​ស្វា​យ​រៀង មាន ​៦៨​គម្រោង រាជធានីភ្នំពេញ​មានចំនួន ៣៤គម្រោង ខេត្តកោះកុង ចំនួន ២៨គម្រោង ខេត្ត​តាកែវ ២៧​គម្រោង ខេត្តព្រះសីហនុមាន​ចំនួន​ ២៤​គម្រោង​ និងខេត្ត​កណ្ដាល​មានចំនួន​២០គម្រោង ។ ​ដោយ​ឡែ​ក ​បណ្ដាខេត្ត​ផ្សេងទៀត មាន១​គម្រោង ២​គម្រោង ប៉ុណ្ណោះ ដូចជា ​ស្ទឹង​ត្រែង មណ្ឌលគិរី បន្ទាយ​មានជ័​យ ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ​និងកំពង់ឆ្នាំង ។​

កាលពី​ខែឧសភា កន្លងទៅនេះ​ ប្រតិភូខេត្ត​ស៊ូជាំង ប្រទេស​ចិន បានមកបំពេញទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា និងបានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សា​ពី​សក្ដានុពល​វិនិយោគ​បន្ថែម​សម្រាប់ការ​ផ្សព្វ​ផ្សាយបន្តដល់​វិនិយោគិន​ចិនមកពីខេត្តជាំងស៊ូ ។

ក្នុងឱកាស​នោះ លោក ស៊ូ គុនលីន អភិបាលខេត្តជាំង​ស៊ូ បាន​ប្ដេជ្ញា និងសន្យា​ជំរុញវិនិយោគិន​ចិនមកពីខេត្ត​ជាំងស៊ូ ឱ្យមក​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា​បន្ថែម ជាពិសេស​ជំរុញក្រុមហ៊ុន សហគ្រាស​ចិនមក​មកកាន់​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​នេះ មានក្រុមហ៊ុនចំនួនជាង​២០០​កំពុង​ដំណើរការ​ខ្សែ​ច្រវាក់ផលិតកម្ម​របស់ខ្លួន ។​

លោកក៏បានបង្ហើបឱ្យដឹងពីគម្រោង​ក្នុងការបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ចិន​ចំនួន​ពីរ​នៅកម្ពុជា​នាពេល​ឆាប់​ៗ​នេះ ដែល​តំបន់​សេដ្ឋកិច្ចពិសេស​នេះ នឹងជួយ​ទាក់ទាញ​ការ​វិនិយោគពីប្រទេស​ចិនមក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *