Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

បរទេស៖ Hilltribe Organics គឺជាសហគ្រាសសង្គមដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ្នកផលិតអាហារសរីរាង្គដ៏ធំរបស់ថៃ Urmatt Ltd.។ កាលពីឆ្នាំ២០២០ Urmatt Ltd. បានសហការជាមួយ Business Call to Action (BCtA) ក្នុងការចុះកិច្ចសន្យាជាមួយនឹងកសិដ្ឋានបែបគ្រួសារចំនួន ២០០ ដើម្បីផលិតស៊ុតសរីរាង្គចំនួន ៤០ ០ ០០០ គ្រាប់ក្នុងមួយថ្ងៃ។

BCtA គឺជាគំនិតផ្តួចផ្តើមសកលមួយដែលមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រតាមរយៈអាជីវកម្មស្នូលរបស់ខ្លួន។ វាត្រូវបានគាំទ្រដោយអង្គការអន្តរជាតិមួយចំនួន និងរៀបចំដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ ទន្ទឹមនឹងនេះ សហគមន៍កុលសម្ព័ន្ធនៅភាគខាងជើងប្រទេសថៃរស់នៅក្នុងជីវភាពក្រីក្រ និងខ្វះជំហរស្របច្បាប់ដូចប្រជាជនដទៃទៀតក្នុងប្រទេសថៃ ហើយពួកគេមិនអាចទទួលបានអត្ថប្រយោជន៍ដូចជាសន្តិសុខសង្គម ការថែទាំសុខភាព និងមិនមានសិទ្ធិបោះឆ្នោត។ ភាពក្រីក្រ និងភាពឯកោនាំឱ្យមនុស្សមួយចំនួននៅក្នុងសហគមន៍ទាំងនេះចូលទៅក្នុងការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ហើយបង្ខំមនុស្សជាច្រើនឱ្យបោះបង់ចោលផ្ទះនៅលើភ្នំរបស់ពួកគេ និងធ្វើចំណាកស្រុកទៅកាន់ទីក្រុង។

ទោះបីជាកន្លែងរស់នៅរបស់កុលសម្ព័ន្ធមានអំណោយផលធនធានធម្មជាតិសម្បូរបែបក៏ដោយ ប៉ុន្តែការរស់រានមានជីវិតរបស់សហគមន៍កុលសម្ព័ន្ធភ្នំគឺពិបាក និងគ្មានលទ្ធភាពទទួលបានទីផ្សារដោយយុត្តិធម៌សម្រាប់កសិផលរបស់ពួកគេ។ ដើម្បីដោះស្រាយបញ្ហានេះ Hilltribe Organics កំពុងឆ្លើយតបទៅនឹងតម្រូវការនេះជាមួយនឹងគំរូអាជីវកម្មបរិយាបន្នតាមរយៈការចិញ្ចឹមសត្វយកស៊ុតសរីរាង្គ។ Hilltribe Organics បានដាក់ទុនលើបរិស្ថានរបស់សហគមន៍ទាំងនេះ ដោយក្រុមហ៊ុនបានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន ហើយបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ។

Hilltribe Organics គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសថៃដែលសម្រេចបានវិញ្ញាបនប័ត្រផ្នែកសរីរាង្គសម្រាប់កសិដ្ឋានចិញ្ចឹមមាន់របស់ខ្លួន ហើយស៊ុតសរីរាង្គ គឺជាផលិតផលប្រចាំក្រុមហ៊ុន។ អ្វីដែលពិសេសនោះគឺដីដាំដុះនៅតាមតំបន់​កុលសម្ព័ន្ធ​ភ្នំ​របស់​ថៃមានជីជាតិល្អ មាន់​ត្រូវ​បាន​ដាក់​ឱ្យ​ដើរ​ពេញដី​​ មាន​របប​អាហារ​ធម្មជាតិ និងមិនប្រើអ័រម៉ូនអ្វីទាំងអស់​។ ជាលទ្ធផល ស៊ុតរបស់ Hilltribe យកឈ្នះលើស្តង់ដារនៃផលិតកម្មសរីរាង្គដ៏តឹងរឹងបំផុត។ គួរឲ្យបញ្ជាក់ដែរថា Urmatt Ltd. ដែលជាក្រុមហ៊ុនមេរបស់ Hilltribe Organics បានចូលរួមក្នុងវិស័យកសិកម្មដែលមានឥទ្ធិពលដល់សហគមន៍នៅភាគខាងជើងប្រទេសថៃអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រៅពីនេះ ការងាររបស់ Urmatt Ltd. ជាមួយកសិករខ្នាតតូចរួមមាន ការទិញលាមកក្របី និងខ្យងស្រែ ដែលកសិករប្រមូលពីដីស្រែសម្រាប់កែច្នៃជាជីសរីរាង្គ។ មិនត្រឹមតែប៉ុណ្ណោះ ជីត្រូវបានផ្តល់ជូនកសិករដោយមិនគិតថ្លៃ ដើម្បីបង្កើនទិន្នផល និងធានាបាននូវការអនុលោមតាមស្តង់ដារសរីរាង្គ។ តាមរយៈការប្រើប្រាស់បទពិសោធន៍របស់ក្រុមហ៊ុនមេរបស់ខ្លួនក្នុងការធ្វើកសិកម្មសរីរាង្គមានលក្ខណៈរួមបញ្ចូល Hilltribe ផ្សារភ្ជាប់ជាមួយកសិករតាមរយៈមនុស្សចាស់ទុំ និងក្រុមសហគមន៍ដែលគួរឱ្យគោរព ហើយជួយពួកគេបង្កើតក្រុមកសិករដោយផ្អែកលើរចនាសម្ព័ន្ធសង្គមបែបប្រពៃណី។

លោក Arvind Narula នាយកប្រតិបត្តិនៃ Urmatt Ltd បាននិយាយថា គោលដៅចម្បងរបស់ពួកគេគឺធ្វើជំរុញគុណភាពជីវិតរបស់ប្រជាជនកុលសម្ព័ន្ធភ្នំឲ្យមានប្រសើរឡើង។ ក្រុមការងារកសិកម្មរបស់ Hilltribe ធ្វើទស្សនកិច្ចនៅកសិដ្ឋានដាច់ស្រយាលដោយការជិះម៉ូតូត្រៃជារៀងរាល់ខែ ដើម្បីផ្តល់ការបណ្តុះបណ្តាលឱ្យកសិករអនុវត្តតាមស្តង់ដារកម្រិតខ្ពស់របស់ក្រុមហ៊ុន។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ការមានទីផ្សារដែលអាចទុកចិត្តបានសម្រាប់ស៊ុតដែលមានគុណភាពខ្ពស់ផ្តល់ឱ្យប្រជាជននៅលើភ្នំអាចប្រកបរបរចិញ្ចឹមជីវិតបានបាន និងអនុញ្ញាតឱ្យពួកគេបន្តរស់នៅលើដីរបស់ពួកគេបាន។ ទន្ទឹមនឹងនេះ កសិករដែលចុះកិច្ចសន្យាជាមួយ Hilltribe ត្រូវបានផ្តល់ការបណ្តុះបណ្តាលចិញ្ចឹមមាន់យកពង, ជួយសាងសង់ទ្រុងមាន់ឬស្សី, រៀបចំដីសម្រាប់ចិញ្ចឹមមាន់ដោយឥតគិតថ្លៃ, បង្រៀនពីរបៀបថែទាំមាន់, និងដាំដុះចំណីសរីរាង្គដោយមិនគិតថ្លៃអ្វីទាំងអស់។ បន្ទាប់មក ក្រុមហ៊ុនផ្តល់ប្រាក់ក្នុងតម្លៃសមរម្យសម្រាប់ការផ្គត់ផ្គង់ស៊ុតពីកសិករ និងជួយគ្រួសារកសិករឱ្យទទួលបានថាមពល អនាម័យ និងការអប់រំថែមទៀតផង។

Paula Pelaez អ្នកគ្រប់គ្រងកម្មវិធី BCtA បាននិយាយថា គំរូរបស់ Hilltribe Organics ផ្តល់នូវឧទាហរណ៍ដ៏ទូលំទូលាយនៃខ្សែសង្វាក់តម្លៃនៃអាំជីវកម្មបរិយាបន្ន។ ការបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍ជនជាតិដើមភាគតិចតាមរយៈកសិកម្មសរីរាង្គ មិនត្រឹមតែអាចឱ្យពួកគេប្រកាន់ខ្ជាប់នូវការធ្វើកសិកម្មបែបប្រពៃណីរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែជួយពួកគេក្នុងការកសាងជីវភាពរស់នៅដ៏រឹងមាំ តាមរយៈការផលិតអាហារដែលមានគុណភាពខ្ពស់ និងមានជីវជាតិសម្រាប់ប្រើប្រាស់ក្នុងទីក្រុងថែមទៀតផង។

ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ Hilltribe បានក្លាយជាម៉ាកស៊ុតសរីរាង្គលំដាប់លេខ ១ នៅក្នុងប្រទេសថៃ ហើយឥឡូវនេះត្រូវបានលក់នៅក្នុងផ្សារទំនើបធំៗក៏ដូចជាភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ខ្ពស់ផងដែរ។ Hilltribe Organics ទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនកំពុងស្វែងរកការពង្រីកទៅលើផលិតផលបន្ថែមដូចជា មីធ្វើពីស៊ុត តៅហ៊ូស៊ុត ទឹកម៉ាយ៉ូណេស នំផ្អែមធ្វើពីស៊ុត និងសាច់មាន់។ ការពង្រីកអាជីវកម្មបរិយាបន្នរបស់ Hilltribe Organics នឹងអនុញ្ញាតឱ្យអាជីវកម្មបិរយាបន្នរួមបញ្ចូលសហគមន៍ជនជាតិដើមភាគតិចផ្សេងទៀតចូលក្នុងខ្សែសង្វាក់តម្លៃរបស់ខ្លួន និងបង្កើតការងារក្រៅកសិដ្ឋានបន្ថែមទៀតនៅក្នុងផលិតកម្មស្បៀង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ