គម្រោងសាងសង់ និងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជាកំពុងពន្លឿនល្បឿនទៅមុខ

ភ្នំពេញ ៖ ជាការប្រយុទ្ធប្រឆាំងទៅនឹងរលកបោកបក់នៃវិបត្តិកូវីដ-១៩ កម្ពុជាបានជ្រើសរើសយកការរស់នៅបន្សុំាខ្លួនជាមួយជំងឺនេះតែម្ដង ដោយផ្ដោតសំខាន់លើបញ្ហាចន្ទល់បង្អែករបស់ជាតិ គឺសេដ្ឋកិច្ច។ នៅក្នុងដំណើរចាកចេញពីឈ្មោះជាប្រទេសកំពុងអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជាមិនអាចអូសបន្លាយពេលតទៅទៀតឡើយ ពោលគឺមិនថាក្នុងស្ថានភាពណានោះទេ កម្ពុជាត្រូវតែដើរទៅមុខជានិច្ច។

វិស័យហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ននេះកំពុងក្លាយជាវិស័យមួយដែលកក្រើកគួរឲ្យកត់សម្គាល់ ជាក់ស្ដែងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបរាប់អំពីវឌ្ឍនភាពមួយជុំប្រទេសលើការសាងសង់ និងស្ដារផ្លូវថ្នល់របស់កម្ពុជាសម្រាប់បម្រើដល់វិស័យសំខាន់ៗផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងឱកាសពិធីបើកសម្ពោធអោយដំណើរការជាផ្លូវការនៃយានដ្ឋាន អេក្លាសអូតូ សាខាបឹងស្នោរដោយរៀបរាប់យ៉ាងដូចច្នេះថា៖

•  ផ្លូវជាតិលេខ១ ត្រូវបានស្ដាររួចរាល់ហើយ គិតពីគល់ស្ពានព្រះមុនីវង្សរហូតដល់អ្នកលឿង ដោយក្រសួងបានអ៊ុតកៅស៊ូ AC ឡើងវិញ

•  ផ្លូវជាតិលេខ២ ពីភ្នំពេញទៅតាកែវបានធ្វើ ប៉ុន្តែមានការយឺតយ៉ាវ ដោយសារក្រុមហ៊ុនសាងសង់បានស្នើសុំពន្យាពេលសាងសង់ផ្លូវនេះ ១៦៨ថ្ងៃ ប៉ុន្តែក្រសួងនៅមិនទាន់ឯកភាពនៅឡើយ

•  ផ្លូវលេខ៣ ពីភ្នំពេញទៅកំពតនៅថ្ងៃ២ខាងមុខ សម្ដេចនឹងអញ្ជើញដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ចំណែកកំណាត់ផ្លូវពីកំពតទៅវាលរេញ ចង្ងាយ ២០គីឡូម៉ែត្រដែលមានការខូចខាតគួរសមដោយសារតែសណ្ឋានដីនៅតំបន់នោះ ពេលនេះសម្ដេចតេជោបានស្នើសុំថវិកាពីមិត្តចិនរួចហើយដើម្បីស្ដារកំណាត់ផ្លូវនេះដោយស្តង់ដារតែម្ដង

•  ផ្លូវជាតិលេខ៤ កំពុងតែដំណើរការពង្រីកពី៧ម៉ែត្រទៅ១៤ម៉ែត្រ ដោយបានថវិកាពីធនាគារពិភពលោក

•  ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម បាត់ដំបង សេរីសោភ័ណ្ឌ ទៅក្រុងប៉ោយប៉ែត ត្រូវបានពង្រីកជាកំណាត់ ដោយកំណាត់ពីបាត់ដំបងទៅសេរីសោភ័ណ្ឌបានចប់សព្វគ្រប់ហើយ ដោយឡែកផ្លូវនេះទាំងស្រុងនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤

•  ផ្លូវជាតិលេខ៦ក៏បានធ្វើចប់សព្វគ្រប់ផងដែរ ដោយបានពង្រីក១២មែត្រពីភ្នំពេញទៅស្គន់

•  ផ្លូវជាតិលេខ៧ពីស្គន់ ទៅកំពង់ចាម នឹងពង្រីកចាប់ពី២កន្លងទៅ៤កន្លង គម្រោងនេះបានចរចាចប់សព្វគ្រប់ហើយ នៅចាំតែប្រាក់កម្ចី ដើម្បីបើកការដ្ឋានសាងសង់។ ចំណែកផ្លូវជាតិលេខ៧ ពីក្រចេះទៅស្ទឹងត្រែងប្រវែង ៩៣គីឡូក៏បានដំណើរការសាងសង់ហើយ បច្ចុប្បន្នក្រសួងកំពុងរង់ចាំថវិកាដើម្បីបញ្ចប់រហូតដល់ទល់ដែនកម្ពុជាឡាវតែម្ដង

•  ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាម៉ាក់ មានការខូចខាតច្រើន ដូច្នេះក្រសួងសេដ្ឋកិច្ចនឹងផ្ដល់ថវិកាសម្រាប់ស្ដារផ្លូវនេះ

•  ផ្លូវជាតិលេខ១០ ពីសំឡូត ទៅវាលវែង ទៅកោះកុងកំពុងតែកសាង

•  ផ្លូវជាតិលេខ៤១ តភ្ពាប់ពីផ្លូវលេខ៣ទៅលេខ៤ ផ្លូវលេខ៣១តភ្ជាប់ពីបែកគូសទៅកំពង់ត្រាច ផ្លូវជាតិ៣៣ តភ្ជាប់ពីកែបទៅកំពតក៏បានចរចាចប់សព្វគ្រប់ត្រៀមថវិកាប្រាក់កម្ចីក្នុងការសាងសង់

•  ស្ពាននៅក្រចេះឆ្លងទន្លេមេគង្គក៏បានសិក្សាចប់ ចរចាចប់សព្វគ្រប់អស់ហើយ ត្រៀមតែប្រាក់កម្ចីធ្លាក់មក និងបើកការដ្ឋានសាងសង់។ ផ្លូវលេខ៥០សេ កំពង់ឆ្នាំង កំពង់ធំ កាត់ត្រង់ទៅម្ដងដោយមិនចាំបាច់មកភ្នំពេញទេ។

•  កំពង់ផែទឹកជ្រៅនៅក្នុងព្រះសីហនុនឹងសាងសង់ចប់សព្វគ្រប់នៅឆ្នាំ២០២៥ នៅកំពង់ផែទឹកជ្រៅមួយទៀតដែលមានជម្រៅទឹក១៤មែត្រកន្លះ អាចឲ្យនាវាប្រហែលជា៩៣% នៅក្នុងអាស៊ីប៉ាស៊ីហ្វីកយើងអាចចូលចតបាន។ កំពុងសិក្សាទឹកជ្រៅជាងនេះទៀតនៅព្រះសីហនុដើម្បីដឹកទំនិញទៅកាន់អឺរ៉ុប និងអាមេរិកបានដោយមិនចាំបាច់ឆ្លងកាត់ផែផ្សេង។

•  ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុនឹងដាក់សម្ពោធឲឥ្យប្រើប្រាស់ជាផ្លូវការមិនលើសពីខែកញ្ញាឡើយ

•  និងចុងក្រោយ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត កំពុងស្ថិតក្នុងដំណាក់កាលសិក្សាដើម្បីត្រៀមកសាងផងដែរ ដោយសមិទ្ធផលទាំងនេះ បើទោះជាមួយចំនួនកំពុងស្ថិតក្នុងកម្រោងនៅឡើយ ប៉ុន្តែមិនយូរទៀតទេ វិស័យដឹកជញ្ជូនរបស់កម្ពុជានឹងមិនចាញ់ប្រទេសអភិវឌ្ឍន៍ឡើយ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់