កម្មវិធីបណ្ដុះ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជា ទទួលបានពានរង្វាន់ថ្នាក់តំបន់នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ កម្មវិធី Maybank CashVille Kidz ជាកម្មវិធីមួយជួយបណ្ដុះ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជា ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧មកនោះ បច្ចុប្បន្ននេះ នៅតែបន្តដំណើរការយ៉ាងរលូន ជាពិសេសថែមទាំងបានបញ្ជូនបេក្ខជនជ័យលាភីទទួលពានរង្វាន់ថ្នាក់តំបន់នៅប្រទេសម៉ាឡេស៊ីថែមទៀតផង ។

ថ្លែងនៅមុនពេលចេញដំណើរទៅប្រទេសម៉ាឡេស៊ីនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកស្រី អនហេង លក្ខិណា បេក្ខភាពជ័យលាភីនៃគ្រួសារឆ្នើមពីកម្មវិធីមួយនេះបានមានប្រសាសន៍ថា កាលពីឆ្នាំ២០២១ កូនរបស់អ្នកស្រី គឺកុមារា សម ប្រាថ្នា បានចូលរួមក្នុងកម្មវិធី CashVille Kiz ម្ដងរួចហើយ និងទទួលបានជ័យលាភីផងដែរ ។ សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ ខាងកម្មវិធីក៏បានទាក់ទងអ្នកស្រីពីការចូលរួមប្រកួត គឺតម្រូវឱ្យមានការចូលរួមពីគ្រួសារបន្ថែម។

អ្នកស្រីបានបន្តឱ្យដឹងថា ដោយសារមានការចាប់អារម្មណ៍នឹងកម្មវិធីនេះ អ្នកស្រីក៏បានចូលរួមប្រកួតជាមួយនឹងកូនទើបទទួលបានជ័យលាភី និងមានឱកាសទៅចូលរួមទទួលរង្វាន់នៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្ដង។

អ្នកស្រីបន្តទៀតថា នៅក្នុងការចូលរួមនេះ អ្នករៀបចំក្មវិធីបានដាក់ជាវីឌីអូជាច្រើនមកឱ្យមើល និងឱ្យអនុវត្តន៍ទៅតាមវីឌីអូនោះ ដោយអ្នកស្រីបានពិភាក្សា និងអនុវត្តន៍ជាមួយកូន និងបានផ្ញើវីឌីអូ ដែលបានអនុវត្តន៍ទៅអ្នករៀបចំកម្មវិធីវិញ ទើបខាងកម្មវិធីបានឆ្លើយតបថាអ្នកស្រីបានជាប់ និងបានឱ្យអនុវត្តន៍ជាបន្តបន្ទាប់ទៀត ។

អ្នកស្រីបន្ថែមថា កម្មវិធីនេះគឺល្អសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ការចាត់ចែងហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារដែលចូលរួមប្រកួតប្រជែង ក៏ដូចជាការបញ្ជ្រាបចំណេះដឹងនេះដល់កុមារពីតូចៗផងដែរ ជាពិសេស កូនតូចមានការផ្លាស់ប្តូរឥរិយាបថច្រើនពីការសុំចាយវាយតាមចិត្តមកជាការចាយវាយដោយមានការគិតគូរជាងមុន ហើយគេចាយទៅលើអ្វីដែលជាការចាំបាច់របស់គេតែប៉ុណ្ណោះ ។

លោក នង ចាន់ថន បេក្ខភាពគ្រូឆ្នើមមកពីសាលាបឋមសិក្សារស្មីកុមារនៅក្រុងសួង ខេត្តត្បូងឃ្មុំបានមានប្រសាសន៍ផងដែរថា តាមរយៈកម្មវិធី CashVille Kidz នេះ លោកបានយល់ដឹងច្រើនបន្ថែមពីចំណេះដឹងហិរញ្ញវត្ថុ ពីព្រោះកម្មវិធីតែងតែផ្ញើជាវីឌីអូឱ្យបេក្ខភាពមើល និងអនុវត្តន៍តាម ខណៈដែលលោកជាមនុស្សចូលចិត្តមើលអ្វីដែលថ្មីៗដែលផ្ដល់ចំណេះដឹង ដូច្នេះហើយទើបលោកអាចដឹងបន្ថែម និងអនុវត្តន៍ទៅតាមអ្វីដែលកម្មវិធីបានដាក់ជូន ។

លោក អាន អ៊ន នាយកសាលាបឋមសិក្សារស្មីកុមារ និងជាបេក្ខភាពនាយកសាលាឆ្នើមនៃពានរង្វាន់ CashVille Kidz ក៏បានឱ្យដឹងផងដែរថា ក្នុងចំណោមសាលាដែលចូលរួមប្រកួតទាំងអស់ ទាំងសិស្ស និងគ្រូ មកពីសាលារស្មីកុមារ គឺមានចំនួនច្រើនក្នុងការចូលរួមប្រកួតម្ដងៗ ទើបលោកបានជាប់ជានាយកឆ្នើមក្នុងចំណោមសាលាបានចូលរួមក្នុងកម្មវិធីមួយនេះ ។

លោកស្រី ហេង ធីតា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Learning Vision បានមានប្រសាសន៍ឱ្យដឹងផងដែរថា កម្មវិធីចំណេះដឹងហិរញ្ញវត្ថុគឺជួយបណ្ដុះចំណេះដឹងដល់កុមារតាំងពីពួកគេនៅតូច ដើម្បីឱ្យគាត់ក្លាយជាបុគ្គលដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានសមត្ថភាពអាចឱ្យពួកគេជៀសផុសពីគំនាបសម្ភារៈនិយមនៅពេលដែលពួកគេធំឡើង ។ លើសពីនេះ ពេលដែលគេធំឡើងពួកគាត់អាចយកចំណេះដឹងនោះទៅគ្រប់គ្រងអាជីវកម្ម ដូចជា ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្រុមគ្រួសារគាត់ ។ លោកស្រីបានបន្តថា នៅប្រទេសជឿនលឿនលើពិភពលោកតែងតែបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅដល់សិស្សានុសិស្សតាំងពីតូចៗម្ល៉េះ ដោយឡែក នៅក្នុងប្រទេសកម្ពុជា កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុនៅមិនទាន់មានការដាក់បញ្ចូលក្នុងកម្មវិធីសិក្សាតាមរបស់រដ្ឋទូលំទូលាយនៅឡើយ។ យ៉ាងណាក្ដី កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុ MoneyTree  បានព្យាយាមដាក់បញ្ចូលទៅក្នុងការអប់រំនៅតាមសសាលាមួយចំនួនរួចហើយ ហើយក៏ព្យាយាមដាក់បន្ថែមទៀតតាមតែអាចធ្វើទៅបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ