ស្ទឹងត្រែង ៖ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង តំបន់ព្រំដែនកម្ពុជា-ឡាវ សម្រាប់តែសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ផ្សេងទៀត ដែលមានសក្កានុពលខ្លាំងនៅតាមដងទន្លេមេគង្គលើ ខណៈដែលសហគមន៍មួយនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ផ្ដោតសំខាន់លើការបម្រើសេវាកម្មទេសចរណ៍បែបផ្សងព្រេងធម្មជាតិ។

បន្ទាប់ពីឆ្នាំ២០១៦ ក្រោយមានវត្តមានសហគមន៍មួយនេះ ជីវភាពរបស់ប្រជាជនជុំវិញតំបន់ចំនួន ៣៥ គ្រួសារ បានផ្លាស់ប្ដូរទៅរកភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ ជាពិសេសគឺស្ត្រីតាមរយៈការផ្តល់សេវាកម្មទេសចរណ៍ និងការផ្គត់ផ្គង់ចំណីអាហារ។

ស្ថិតនៅក្នុងសម្លៀកបំពាក់សមរម្យ អាយុ៥២ឆ្នាំ អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានលើកឡើងថា ស្ត្រីភាគច្រើនដែលរស់នៅទីនោះ ភាគច្រើនមិនមានប្រភពចំណូលដោយខ្លួនឯងនោះទេ ពោលគឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើប្ដីដែលជាមេគ្រួសារ ហើយក្រោយពេលដែលគ្រួសារមានការបែកបាក់ ស្ត្រីតែងតែធ្លាក់ចូលទៅក្នុងវិបត្តិនៃសេដ្ឋកិច្ចគ្រួសារ។ ដោយសារតែមើលឃើញពីភាពប្រឈមទាំងនេះ អ្នកស្រីបានកៀរគងស្ត្រីដែលមិនមានការងារធ្វើ និងគ្មានប្រភពចំណូលរួមគ្នាបង្កើតជាសហគមន៍ សំដៅធ្វើការជាក្រុមដើម្បីអាចទទួលបានចំណូលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារដោយខ្លួនឯង។

អ្នកស្រីបញ្ជាក់ថា ៖
“តាំងពីមានវត្តមានសហគមន៍នេះមក ជីវភាពបងប្អូនមានលក្ខណៈល្អប្រសើរជាងមុន ទោះមិនបានធូរធា ក៏បានក្នុងកម្រិតមួយគួរសម…មិនជាល្អណាស់ណា តែក៏មិនពិបាកនោះដែរ ពោលគឺអាចទទួលយកបាន”
ពាក់ព័ន្ធទៅនឹងការងារដែលសហគមន៍អាចផ្ដល់ឱ្យស្ត្រីនៅទីនោះបានគឺការងារជាអ្នកអនាម័យ អ្នកថែទាំបរិស្ថានរបស់សហគមន៍ និងការងារជាចុងភៅចម្អិនអាហាប្រចាំតំបន់ជូនភ្ញៀវពិសា ខណៈដែលពីមុនមកការងារមានត្រឹមតែដាំដំណាំ ធ្វើស្រែចំការ និងនេសាទ ដែលជាប្រភេទការងារប្រើកម្លាំងបាយ និងមានតែបុរសដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើ។

យ៉ាងណាមិញ ការបង្កើតការងារធ្វើបន្ថែមនៅក្នុងសហគមន៍នេះ មិនត្រឹមតែអាចជួយដល់ស្ត្រីផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានជួយទៅដល់កូនៗរបស់ពួកគេដែលរស់នៅទីនោះឱ្យមានឱកាសទទួលបានការអប់រំពេញលេញ ខុសពីពេលមុនដែលក្មេងៗភាគច្រើនត្រូវបញ្ឈប់ការសិក្សា តាមឱពុកទៅនេសាទតាមដងទន្លេប្រឈមនឹងគ្រោះថ្នាក់ ជាពិសេស អាចកាត់បន្ថយការប្រព្រឹត្តិបទល្មើសនេសាទផ្សេងៗ ដែលធ្វើឱ្យធនធានក្នុងទឹកកាន់តែខ្សត់ទៅៗ។
នៅក្នុងឱកាសជាមួយគ្នានេះ លោកស្រី ប៊ុន សំផាន ក៏បានសំណូមពរឱ្យមានការចូលរួមកាន់តែច្រើនលើការអភិរក្សតំបន់មួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ ហើយអ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺការថែរក្សាឱ្យបាននូវលក្ខណៈពិសេសរបស់តំបន់ ដើម្បីឆ្ពោះទៅពង្រីកសក្កានុពលសហគមន៍ ក៏ដូចជាឈានទៅជំរុញវិសាលភាពនៃប្រជាជនក្នុងសហគមន៍ឱ្យមានការចូលរួមកាន់តែច្រើនជាងនេះ។
គួរបញ្ជាក់ថា នៅឆ្នាំដែលបង្កើតសហគមន៍ដំបូងក្នុងឆ្នាំ ២០១៦ មានភ្ញៀវត្រឹមតែប្រមាណ ១០០ នាក់ប៉ុណ្ណោះ ដែលបានទៅទស្សនាកន្សាន្ត ប៉ុន្តែក្រោយមកនៅឆ្នាំ២០១៧ សហគមន៍មួយនេះទទួលបានភ្ញៀវចំនួន ២៧៤នាក់ នៅឆ្នាំ២០១៨ ចំនួនភ្ញៀវបានកើនដល់ ៧៨០នាក់ , ឆ្នាំ២០១៩ មានចំនួន ៦៤៥នាក់ ឆ្នាំ២០២០ ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ ចំនួនភ្ញៀវមានការធ្លាក់ចុះនៅត្រឹម ៤០៧នាក់ ហើយនៅក្នុងឆ្នាំ២០២១ កំណើនភ្ញៀវកើនឡើងដល់ ១០៦៦ នាក់ឯណោះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content