របាយការណ៍ចុងឆ្នាំដែលត្រូវបានធ្វើឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិឬ IMF បង្ហាញថាបំណុលសកលបានកើនឡើងរហូតទៅដល់២២៦ទ្រីលានដុល្លារអាមេរិកកាលពីឆ្នាំ២០២០ ក្នុងពេលដែលសកលលោកបានប្រឈមមុខទៅបញ្ហាវិបត្តិកូវីដ។
ក្នុងឆ្នាំ២០២០នេះវិបត្តិបានរុញឲ្យបំណុលសកលកើនឡើងក្នុងអត្រាខ្ពស់មិនធ្លាប់មានពីមុនមក។ បំណុលពេលនេះត្រូវបានគេបញ្ជាក់ថា មានទំហំធំជាងគេបំផុតនៅក្នុងប្រវត្តិពិភពលោកសម័យទំនើប។ បើយោងតាមការអះអាងដោយលោក Vitor Gaspar ប្រធានទទួលបន្ទុកកិច្ចការងារសារពើពន្ធនៃ IMF បានបង្ហាញថា បំណុលស្រដៀងគ្នានេះធ្លាប់កើតមានម្តងតាំងតែពីសង្គ្រាមលោកលើទី២ម្លេះ។
បំណុលកើនឡើងខ្លាំងបែបនេះត្រូវបានអ្នកជំនាញមើលឃើញថាដោយសារតែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសេដ្ឋកិច្ចបែបជឿនលឿន ហើយជាក់ស្តែងបំណុលរបស់រដ្ឋ (Public Debt) បានកើនឡើងពីត្រឹមតែ៧០ ភាគរយនៃ GDP កាលពីឆ្នាំ ២០០៧ ទៅដល់ទំហំ ១២៤ ភាគរយនៃ GDP នៅក្នុងឆ្នាំ២០២០ ខណៈដែលក្នុងពេលវេលាដូចគ្នានេះបំណុលឯកជន (Private Debt) បានកើនឡើងពី ១៦៤ភាគរយទៅដល់ ១៧៨ភាគរយនៃ GDP។

មន្ត្រីជាច្រើននាក់របស់ IMF បានលើកឡើងថាបញ្ហាប្រឈមមុខជាក់ស្តែងសម្រាប់បណ្តាមេដឹកនាំប្រទេសនានា នៅពេលនេះគឺត្រូវតែរៀបចំយុទ្ធសាស្ត្រឲ្យបានចំបញ្ហា ពោលគឺគោលនយោបាយថវិកាជាតិនិងសារពើពន្ធនៅក្នុងស្ថានភាពដែលបំណុលកំពុងមានទំហំច្រើន។ បន្ថែមពីលើនេះ បុគ្គលសំខាន់ៗទាំងអស់នោះក៏ត្រូវគិតគូរផងដែរពីអតិផរណាដែលអាចនឹងកើនឡើង ឬក្លាយជាបញ្ហាប្រឈមថ្មីមួយរបស់ពិភពលោក។
IMF ក៏បានផ្តល់ជាយោបល់ទៅដល់ប្រទេសមួយចំនួនជាពិសេសប្រទេសដែលមានតម្រូវការហិរញ្ញប្បទានខ្ពស់ឬជាប្រទេសដែលកំពុងប្រឈមមុខទៅនឹងការប្រែប្រួលខ្លាំងនៃអត្រាការប្តូរប្រាក់ផងដែរថា គួរតែកែរសម្រួលឲ្យបានលឿនដើម្បីអាចថែរក្សាទំនុកចិត្តទីផ្សារ និងទប់ស្កាត់បញ្ហាសារពើពន្ធដែលនឹងអាចបន្តជាបញ្ហាបន្ថែមទៀតនាពេលខាងមុខ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content