ភ្នំពេញ ៖ បច្ចុប្បន្ននេះ នៅតែមានចម្ងល់មួយចំនួនលើកឡើងថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានប្រភពចំណូលពីណាខ្លះដើម្បីធ្វើសំណងជូនអតិថិជន បើក្រុមហ៊ុនទាំងនោះគ្រាន់តែទទួលបង់ប្រាក់ពីអតិថិជនក្នុងចំនួនតិចជាងចំនួនដែលខ្លួនត្រូវបង់ជូនអតិថិជនក្នុងករណីគ្រោះថ្នាក់កើតឡើង។

វិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសរបស់យើង គឺកំពុងមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ជារៀងរាល់ឆ្នាំ ក៏ប៉ុន្ដែអ្វីដែលជាចម្ងល់សម្រាប់បងប្អូនយើងមួយចំនួននោះគឺ តើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរកចំណូលបានដូចម្ដេច? ហើយហេតុអ្វីបានជាក្រុមហ៊ុនមានលុយសម្រាប់ធ្វើសំណងដល់អតិថិជនច្រើនម្ល៉េះ?

ផេក Cambodia Life Insurance Academy (CLIA) បានពន្យល់ និងបកស្រាយចម្ងល់ដែលទាក់ទងនឹងប្រភពចំណូលដោយបានបញ្ជាក់ដូចខាងក្រោម ៖
១. ការប្រមូលបុព្វលាភរ៉ាប់រងពីអតិថិជន ៖ ដើម្បីទទួលបានការការពារ និងការសន្សំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អតិថិជនត្រូវធ្វើការបង់បុព្វលាភអាស្រ័យទៅតាមប្រភេទនៃគម្រោងផលិតផលដែលខ្លួនបានជ្រើសរើស និងទៅតាមការកំណត់តម្លៃដែលស្ថិតក្នុងស្ថានភាពជាក់ស្ដែងរបស់អតិថិជនម្នាក់ៗ (មានដូចជាកត្តា អាយុ ភេទ ស្ថានភាពសុខភាព មុខរបរ របៀបរបបនៃការរស់នៅ និង ការកំសាន្ត) និងការជ្រើសរើសជម្រើសបង់ប្រាក់របស់អតិថិជនខ្លួនឯងផ្ទាល់ផងដែរ។ ដូច្នេះចំណូលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត គឺទទួលបានបុព្វលាភជាប្រចាំពីសំណាក់អតិថិជនដែលប្រើប្រាស់នូវសេវាធានារ៉ាប់រងអាយុជីវិតរបស់ខ្លួន។
២. ការវិនិយោគបន្តទៅលើបុព្វលាភរបស់អតិថិជន ៖ បុព្វលាភដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទទួលបានពីអតិថិជនរបស់ខ្លួន នឹងធ្វើការរក្សាទុកជាមួយនឹងធនាគារ (ភាគច្រើនធនាគារជាដៃគូសហការ) ហើយការតម្កល់ទឹកប្រាក់នៅក្នុងធនាគារច្បាស់ណាស់ថានឹងបានទទួលការប្រាក់ទៅតាមលក្ខខណ្ឌរបស់ធនាគារនីមួយៗ ដូច្នេះក្រុមហ៊ុនធានារ៉ាប់រងទទួលបានចំណូលមួយផ្នែកពីការដាក់សន្សំទឹកប្រាក់។ បន្ថែមលើសពីនេះទៅទៀត សម្រាប់បុព្វលាភដែលក្រុមហ៊ុនទទួលបាន នឹងយកទៅធ្វើការវិនិយោគទៅលើភាគហ៊ុនមូលបត្របំណុល ការវិនិយោគទៅលើវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម័្ពន្ធ និងការវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីទទួលបានចំណូលបន្ថែម។
មកដល់ត្រង់ចំណុចនេះ CLIA ចង់ពន្យល់បន្ថែមទៅលើការយល់ច្រឡំរបស់បងប្អូនមួយចំនួនតូច ដែលគិតថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតគឺជាក្រុមហ៊ុនដែលមិនមានដើមទុន ហើយធ្វើការប្រមូលលុយពីអតិថិជនតែមួយមុខ (ឬនិយាយឲ្យខ្លី “ធ្វើនំអត់ម្សៅ”) ថា រាល់ការបើកដំណើរការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ គឺត្រូវមានដើមទុនយ៉ាងតិចចាប់ពី ៧ លានដុល្លារអាមេរិកឡើងទៅ។ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនីមួយៗ រយៈពេលដែលក្រុមហ៊ុនអាចចំណេញ (Breakeven Point) គឺចាប់ពី ៥ ឆ្នាំឡើងទៅ ដូច្នេះរាប់ចាប់ពីឆ្នាំទី ១ ដល់ឆ្នាំទី ៥ គឺក្រុមហ៊ុនធ្វើការវិនិយោគសុទ្ធដោយមិនមានបានចំណូលចូលនោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content