ភូមិ​បុរាណចំនួន​ ១១៤ ក្នុង​ខេត្ត​សៀមរាប កំពុងត្រូវបានរៀបចំផែនការ​ប្រើប្រាស់ដីធ្លី ដើម្បីលើកក​ម្ពស់​ការរស់នៅរបស់ពលរដ្ឋ​

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមានក្រសួង​រៀបចំដែនដី​ នគរូប​នីយកម្ម និងសំណង់ ជាសេនាធិការ បាន និងកំពុង​រៀបចំការ​ប្រើប្រាស់ដីនៅតាមបណ្ដាខេត្ត​ និង​តំបន់​ទីប្រជុំជននានានៅទូទាំងប្រទេស ដោយក្នុងនោះ ខេត្តសៀមរាប​ក៏ជា​ខេត្ត​ដែលមានអាទិភាព​ក្នុងការរៀបចំ​ការ​ប្រើប្រាស់ដី ដើម្បី​លើ​កកម្ពស់​ការរស់នៅរបស់ប្រជាពលរដ្ឋ ទាញ​ផលប្រយោជន៍ពីការ​ប្រើប្រាស់នោះផ្ដល់​ជាប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ។​

លោក ​ហែន ពុទ្ធី អភិបាលរង​ខេត្ត​សៀមរាប​បានមានប្រសាសន៍កាលពីពេលថ្មីៗនេះឱ្យដឹងថា​ បច្ចុប្បន្ន​នេះ ភូមិបុរាណ​ចំនួន​ ១១៤ នៅក្នុង​ខេត្ត​សៀមរាប​​ កំពុងត្រូវ​បានរៀបចំ​ផែនការ​ប្រើ​ប្រាស់ដីធ្លី ដើម្បីឱ្យប្រជាពលរដ្ឋ​ដែលកំពុងរស់នៅក្នុងភូមិ​បុរាណទាំង​១១៤ អាចទាញយកផលប្រយោជន៍ពី ប្រាសាទ ពីបឹង ពីត្រពាំង ពីវប្បធម៌ ជាពិសេស មានផាសុកភាពខ្ពស់។​

ជាមួយគ្នានេះ លោក​ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ដែលបានយកចិត្តទុកដាក់​ខ្ពស់ក្នុងការជំរុញ​កា​ររៀបចំ​ផែនការ​នៃការ​ប្រើប្រាស់​ដីធ្លីនៅក្នុងភូមិទាំង១១៤ ក្នុង​ខេត្តសៀមរាប ដោយជំរុញឱ្យមន្ទីររៀបចំដែន​ដី​ នគរូបនីយកម្ម​ សំណង់ និងសូរិយោដី ធ្វើការ​ងារនេះ ដើម្បីពន្លឿន​ឱ្យបានចប់នាពេលឆាប់ៗ ។​

លោក​បន្ថែមថា ៖

«នៅពេលភូមិទាំង​១១៤​នេះ បានរៀបចំ​រួចរាល់ ពលរដ្ឋ​ដែលរស់​នៅទីនោះនឹង​ទទួលបាន​ផលប្រយោជន៍ពីការរៀបចំការ​ប្រើប្រាស់ដីនេះ ដូចជា​អាច​បង្កើត​មុខរបរបន្ថែម អាច​រក​ចំណូលពី ប្រា​សា​ទ​​បុ​រាណ​ ពីកសិកម្ម​ ។ អ្វីដែលសំខាន់​ នៅពេលអនាគត ភូមិទាំង​១១៤នេះ នឹងមាន​អត្តសញ្ញា​ណ​របស់ខ្លួន​ ហើ​យអាច​ទាក់ទាញទេសចរទៅទស្សនា​កម្សាន្ត​កាន់តែច្រើនថែមទៀត»។​

លោក​បាន​បញ្ជាក់ផងដែរថា ការ​វិនិយោគ​លើគម្រោង​លំនៅឋានរបស់​ក្រុមហ៊ុន​ឯក​ជន ក្នុង និងក្រៅប្រទេស​ ក៏ជាការ​ចូលរួម​ចំណែក​ដល់​ផែនការ​នៃការ​រៀបចំ​ការ​ប្រើប្រាស់​ដីរបស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ផងដែរ ជាពិសេស​គឺគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃសមរម្យ​​​នៅក្នុងខេត្តសៀមរាប ។​

គួរ​រម្លឹកថា ​ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ធ្លាប់បានលើកឡើ​ងថា ផែនការ​នៃការ​រៀបចំការ​ប្រើប្រាស់​ដី​ គឹជាសមរភូមិ​មួយរបស់ក្រសួង​រៀបចំដែនដី ក្នុងចំណោម​សមរភូមិ​ជាច្រើនទៀត ក្រោយ​បញ្ចប់ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ​នៅទូទាំង​ប្រទេស​កម្ពុជា ។ ការ​រៀបចំ​ការ​ប្រើ​ប្រាស់ដីធ្លីនេះ នឹង​ធ្វើឱ្យពលរដ្ឋ​ក្នុងតំបន់ ទទួលបានអត្ថ​ប្រយោជន៍​បន្ថែម​ទៀត​ពីអត្ថ​ប្រយោជន៍ដែលពួកគាត់ទទួល​បានស្រាប់ ហើយ​នឹង​ធ្វើឱ្យ​ពលរដ្ឋ​រស់​នៅ​កាន់តែមានសុខដុមរមនា​ប្រសើរឡើងបន្ថែមទៀត​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

Leave a Reply

Your email address will not be published.Required fields are marked *