បរទេស ៖ យោងទៅតាមប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ថា ការកាត់ផ្តាច់ប្រព័ន្ធបណ្តាញទូរស័ព្ទចល័តនៅអឺរ៉ុប នឹងអាចកើតឡើងនៅក្នុងរដូវរងាខាងមុខនេះ ដោយសារថាមពលបម្រុងមិនមានទំហំគ្រប់គ្រាន់នោះទេ។

អ្នកវិភាគនៅរ៉យទ័របានលើកឡើងថា អឺរ៉ុបមានអង់តែនបណ្តាញទូរស័ព្ទចល័តប្រហែល ៥ សែន ដែលភាគច្រើនត្រូវបានបំពាក់ដោយថ្មថាមពលបម្រុងទុក និងអាចទប់ទល់នឹងការដាច់ចរន្តអគ្គិសនីបានប្រហែល ៣០ នាទីប៉ុណ្ណោះ។ ថ្មីៗនេះ ក្រុមហ៊ុនចែកចាយអគ្គិសនីរបស់បារាំង Enedis បានប្រកាសអំពីការត្រៀមខ្លួនសម្រាប់ការដាច់ចរន្តអគ្គិសនីដែលមានថាមពលទប់ទល់រហូតដល់ ២ ម៉ោង ប៉ុន្តែនឹងអាចផ្អាកការផ្គត់ផ្គង់តាមតំបន់មួយចំនួននៅក្នុងប្រទេស។ ទោះបីជាយ៉ាងណាក្តី ទីក្រុងប៉ារីសបានសន្យាថានឹងធានាដល់អ្នកប្រើប្រាស់សំខាន់ៗដូចជា មន្ទីរពេទ្យ និង ស្ថានីយ៍ប៉ូលីសផងដែរ។

ចំណែកឯខាងទូរគមនាគមន៍ស៊ុយអែត ក៏បានឆ្លើយតបទៅនឹងបញ្ហានេះដែរថា ខ្លួនកំពុងរៀបចំទុកដាក់សម្រាប់ពេលអាសន្ន ដោយការទិញស្ថានីយមូលដ្ឋានចល័ត និងស្ថានីយប្រេងសាំង ខណៈដែលនៅខាងអាល្លឺម៉ង់ ក្រុមហ៊ុនទូរគមនាគមន៍ Deutsche មានបំណងនឹងប្រើប្រាស់ប្រេងម៉ាស៊ូតដុំម្បីទប់ទល់ពេលដាច់ចរន្តអគ្គិសនី។ ចំណែកនៅខាងអ៊ីតាលីវិញ ក្រុមហ៊ុនទូគមនាគមន៍ Asstel មានបំណងចង់ឲ្យ រដ្ឋាភិបាលដកបណ្តាញប្រព័ន្ធទូរស័ព្ទចល័តចេញពីការបែងចេគថាមពលតែម្តង។
គួរឲ្យបញ្ជាក់ផងដែរថា អឺរ៉ុបប្រឈមមុខនឹងការដាច់ចរន្តអគិ្គសនី បន្ទាប់ពីសម្រេចចិត្តឈប់ទទួលការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ី ហើយទីក្រុងប្រ៊ូសែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្មជាមួយរុស្ស៊ីចំពេលដែលមានការលើថ្លៃថាមពលនៅអឺរ៉ុប៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content