ភ្នំពេញ ៖ ប្រជាកសិករខ្មែរ ពិសេសអ្នកដែលរស់នៅនៅតាមតំបន់ស្រុកស្រែចំការ និងមានដីទំនេរធំទូលាយ អាចសាកល្បងងាកមកដាំដំណាំពីរប្រភេទនេះ ដែលមានភាពងាយស្រួលទាំងការថែទាំ និងមានតម្រូវការទីផ្សារខ្ពស់ ជាពិសេស ទទួលបានតម្លៃថ្លៃនៅពេលលក់ចេញ ហើយមិនបារម្ភពីការខាតបង់ច្រើន។

ដំណាំប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើ ឬគេនិយមហៅថា អាឡូវិរ៉ា ជារុក្ខជាតិម្យ៉ាងដែលងាយស្រួលដាំ មានតម្រូវការទីផ្សារល្អ និងផ្ដល់ផលបានយូរអង្វែង និងមានតម្លៃថ្លៃគួរសមនៅពេលលក់ចេញ ដោយអាចលក់ទាំងផលដែលទទួលបានពីការដាំដុះ លក់បានទាំងកូនតូចដែលបានបណ្តុះពូជ។
លោក អៀន អ៊ីន ម្ចាស់កសិដ្ឋានដាំដំណាំប្រទាលកន្ទុយក្រពើ រស់នៅខេត្តសៀមរាប បានបញ្ជាក់ AMS ថា បច្ចុប្បន្ននេះ ប្រទាលកន្ទុយក្រពើបានក្លាយជាផលិតផលកសិកម្មមួយប្រភេទដែលមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃ ផ្តល់ផលចំណេញច្រើនគួរសមដល់អ្នកដាំដុះ ក៏ដូចជាពាណិជ្ជករដែលទទួលយកទៅលក់បន្ត រួមទាំងអ្នកទទួលយកមកកែច្នៃជាផលិតផលថ្មីចុងក្រោយសម្រាប់នាំទៅដាក់លក់នៅលើទីផ្សារផងដែរ។

លោកបន្តថា ភាពទាក់ទាញ និងមានតម្រូវការទីផ្សារពិតប្រាកដ គឺដោយសារតែប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើនយ៉ាងក្នុងការប្រើប្រាស់ ដែលអាចជួយថែបំប៉នសុខភាព ជួយសម្រួលប្រព័ន្ធរំលាយអាហារ រក្សាសម្រស់ស្បែក សក់ និងមានរសជាតិឆ្ងាញ់(កែច្នៃជាភេសជ្ជៈ) ហើយអាចលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារអ្នកដាំដុះ ខណៈដែលវាមានងាយស្រួលក្នុងការថែទាំ អាចដាំដុះស្ទើរគ្រប់ទីកន្លែង ហើយអាចផ្តល់ផលស្ទើរពេញមួយឆ្នាំក្នុងករណីមើលថែទាំមានល្អ។
សម្រាប់ប្រទាលកន្ទុយក្រពើ ដែលកំពុងធ្វើការដាំដុះនៅក្នុងកសិដ្ឋានរបស់លោក ត្រូវបាននាំយកពូជមកពីប្រទេសជប៉ុន ខណៈដែលប្រទាលកន្ទុយក្រពើប្រភេទនេះមានលក្ខណៈពិសេសខុសពីប្រភេទដទៃទៀត វាមានធាងធំ ហើយវែង សាច់ច្រើន បែកកូនច្រើន និងងាយស្រួលដាំដុះ អាចដាំបានគ្រប់កន្លែងមិនសូវរើសប្រភេទដីនោះទេ ហើយរហូតមកដល់ពេលនេះ កសិដ្ឋានរបស់លោកបានពង្រីកទំហំផ្ទៃដីដាំដុះជាបន្តបន្ទាប់ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកើនឡើងឥតឈប់ឈរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងកសិដ្ឋានរបស់លោក អៀន អ៊ីន មានដំណាំប្រទាលកន្ទុយប្រពើប្រមាណ ២ ០០០គុម្ព ដែលអាចផ្គត់ផ្គង់ជាកូន ២០០ដើម និងលក់ជាសាច់ជាង ២០០គីឡូក្រាមក្នុងមួយថ្ងៃ។ ដោយឡែកចំពោះតម្លៃលក់វិញ សម្រាប់កូនប្រទាលកន្ទុយក្រពើ១ដើមមានតម្លៃ ៤ ០០០រៀល ឯធាងសាច់មានតម្លៃ ៥ ០០០រៀលក្នុង១គីឡូក្រាម។ ក្រៅពីនេះ កសិដ្ឋានខាងលើនេះក៏មានលក់ជាកូនផ្សាំដាក់ដាំក្នុងផើងរួចជាស្រេច ដែលមានតម្លៃចាប់ពី ២ដុល្លារឡើងទៅរហូតដល់ ២៥ដុល្លារ អាស្រ័យតាមទំហំដើម។

ដំណាំឪឡឹកសម្បកមាស ៖ ដំណាំឪឡឹកដែលមានផ្ទៃសម្បកពណ៌មាស ឯសាច់មានពណ៌ក្រហមឆ្អៅ និងមានរសជាតិផ្អែមឆ្ងាញ់ ជាឪឡឹកមួយប្រភេទដែលត្រូវបានកសិកររស់នៅខេត្តត្បូងឃ្មុំធ្វើការដាំដុះនៅលើផ្ទៃដីជាច្រើនហិកតា ដោយសារវាឆាប់ទទួលបានផល និងមានតម្លៃខ្ពស់នៅលើទីផ្សារ។
លោក បូ ម៉ាន ជាម្ចាស់ចំការឪឡឹកសម្បកមាសបានឱ្យដឹងថា លោកបានជ្រើសរើសយកពូជឪឡឹកមកធ្វើការដាំដុះចំនួន៣ប្រភេទ រួមមានពូជឪឡឹកពណ៌លឿង ពូជឪឡឹកពណ៌ការ៉ុត និងពូជឪឡឹកពណ៌មាស ដោយសារវាឆាប់ប្រមូលផលបានលឿន ទទួលទិន្នផលច្រើន ចំណាយពេលតិចក្នុងការដាំ និងងាយថែទាំ ហើយអ្វីដែលរឹតតែពិសេសនោះ គឺអាចលក់បានតម្លៃថ្លៃនៅលើទីផ្សារ ដែលអាចជួយសម្រាលជីវភាពគ្រួសារបានល្អប្រសើរ និងផ្ដល់ការងារដល់បងប្អូនក្នុងភូមិថែមទៀតផង។
លោក បូ មាន បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ឪឡឹកសម្បកមាស ជាប្រភេទដំណាំឆាប់ឱ្យផលលឿន ប្រើរយៈពេលដាំតែ ៥០-៦០ ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលបានជាបណ្តើរៗហើយ ជាក់ស្ដែងត្រឹមតែការដាំដុះនៅលើផ្ទៃដីមួយហិកតា គឺអាចប្រមូលផលបានពី ១៥-២៥ តោន ឬច្រើនជាងនេះ ប្រសិនបើឪឡឹកល្អខ្លាំង។
ចំពោះតម្លៃឪឡឹកប្រភេទនេះគេអាចលក់រាយក្នុងតម្លៃ ៥ ០០០រៀលក្នុង១គីឡូក្រាម ហើយទិញចាប់ពី ៥០គីឡូក្រាមឡើងទៅគេគិតតម្លៃបោះដុំ ៣ ០០០រៀលក្នុង១គីឡូក្រាម។ ដោយឡែកសម្រាប់ទីផ្សារឪឡឹកសម្បកមាសគឺល្អខ្លាំងណាស់ មានការពេញនិយមច្រើនពីបងប្អូនប្រជាជនខ្មែរស្ទើរគ្រប់មជ្ឈដ្ឋាន ជាពិសេស ទីប្រជុំជន ឬផ្សារទំនើបនៅរាជធានីភ្នំពេញក៏ពេញនិយមខ្លាំងផងដែរ។
គួរបញ្ជាក់ដែរថា ដំណាំដែលបានរៀបរាប់ខាងលើនេះជាដំណាំដែលងាយស្រួលដាំដុះ ងាយថែទាំ និងឆាប់ទទួលបានផល ហើយមានតម្រូវការទីផ្សារខ្ពស់។ ដូច្នេះ បងប្អូនដែលជាប្រជាកសិករអាស្រ័យផលដោយការដាំដុះ អាចសាកល្បងដាំនៅលើដីចំការ ឬដីជុំវិញផ្ទះបានដើម្បីអាចដឹងពីភាពល្អប្រសើរនៃការដាំដុះដំណាំទាំង២ប្រភេទនេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content