វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជនបទ

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ជនបទ និងបានរួមចំណែកបង្កើនលទ្ធភាពដល់សាធារណជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។

ជាក់ស្ដែង ទ្រព្យសកម្មកើនឡើង ១៨,៥% ដល់ ៤៤,៤ ទ្រីលានរៀល (១០,៨ ពាន់លានដុល្លារអាមេរិក) ក្នុងនោះ ឥណទានកើនឡើង ២១,៤% ដល់ ៣៨,៩ ទ្រីលានរៀល (៩,៥ ពាន់លានដុល្លារអាមេរិក) ដែលគាំទ្រដោយកំណើនមូលនិធិភាគទុនិក ២០,៣% ដល់ ៩,៨ ទ្រីលានរៀល (២,៤ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើកើនឡើង ១៤% ដល់ ១៩,៤ ទ្រីលានរៀល (៤,៧ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ។

ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានផ្ដល់ដល់វិស័យសំខាន់ៗ ដូចជា ក្រុមគ្រួសារ ៣៣,២% ពាណិជ្ជកម្មនិងជំនួញ ២៣,៣% កសិកម្ម ១៧,៨% សេវាកម្ម ១៣,៦% និង វិស័យផ្សេងៗ ១២,១%។ ទន្ទឹមនឹងការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកបង្កើនលទ្ធភាពដល់សាធារណជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលឆ្លុះបញ្ចាំងតាមរយៈ គណនីប្រាក់បញ្ញើ និងការកើនឡើងគណនីឥណទានដល់ចំនួន ២,៧ លានគណនី និង ២,១ លាន គណនី រៀងគ្នា។

អត្រាការប្រាក់បញ្ញើជាមធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារៀល និងជាដុល្លារអាមេរិក មានកម្រិត ៩,២% និង ៨,៥% រៀងគ្នា។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល មានកម្រិត ១៥,២% និងជាដុល្លារអាមេរិក មានកម្រិត ១៤,៤%។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានអនុលោមតាមបទប្បញ្ញត្តិប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា ដោយរក្សាបាននូវអនុបាតសាធនភាព ២០,៦% និងអនុបាតក្របខ័ណ្ឌសន្ទនីយភាព ១៥៦,៧% ជាដើម។ ជាមួយគ្នានេះ លទ្ធភាពស្វែងរកប្រាក់ចំណេញបន្តមានស្ថិរភាព ដោយ Return on Asset (ROA) និង Return on Equity (ROE) មានកម្រិត ៣% និង ១៣,៦% រៀងគ្នា ខណៈដែល NPL ឬឥណទានមិនដំណើរការ មានកម្រិតប្រមាណ ២,៥%។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបន្ត ធ្វើទំនើបកម្មនិងពិពិធកម្មសេវាហិរញ្ញវត្ថុ ព្រមទាំងពង្រីកបណ្តាញប្រតិបត្តិការដល់ ១ ១០៩ ទីតាំងនៅទូទាំងប្រទេស។

លោក កាំង តុងងី​ អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មានអតិថិជនឥណទានចំនួន ២ ១០១ ៨០១ គណនី (កើនឡើង ១០ភាគរយធៀបនឹងឆ្នាំ២០២១) ដោយមានទំហំឥណទានសរុប ៩ ៣៨៤ លានដុល្លាសហរដ្ឋអាមេរិច (កើនឡើង ២០ភាគរយធៀបនឹងឆ្នាំ២០២១)។ ដោយឡែកសម្រាប់ប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានទំហំសរុប ៤៧១៥លានដុល្លា (កើនឡើង ១៤ភាគរយធៀបនឹងឆ្នាំ២០២១) ខណៈចំនួនអតិថិជនមានចំនួនសរុប ២ ៧០២ ០៤០ គណនី (កើនឡើង ៤ភាគរយ)។

លោកបានថ្លែងបន្តថា ដូចការរំពឹងទុក បន្ទាប់ពីការរឹតបន្តឹងយន្តការរៀបចំឥណទានឡើងវិញ ដើម្បីពង្រឹងស្ថេរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឥណទានប្រឈមហានិភ័យ (PAR 30+) បានកើនឡើងដល់ ២,៥ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅដំណាច់ឆ្នាំ២០២២ បើធៀបនឹង ១,៨ភាគរយក្នុងឆ្នាំ២០២១។ បុគ្គលិកបំរើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏មានកំណើនប្រមាណ ៧ភាគរយ ដោយកើនឡើងពី ២៨ ៨៧៣នាក់ក្នុងឆ្នាំ២០២២ ដល់ ៣០ ៨៥៣នាក់ក្នុងឆ្នាំ២០២២។

លោកបានថ្លែងដូច្នេះថា ៖

“ទិន្នន័យបង្ហាញពីភាពរឹងម៉ាំនៃវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ រួមនឹងផលប៉ះពាល់ខ្លះៗបណ្តាលមកពីសង្គ្រាមរុស្សីលើអ៊ុយក្រែន។ សម្រាប់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតអាទិភាព លើការជម្រុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធានាអោយបាននូវតួនាទីដ៏ចាំបាច់របស់វិស័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា”

ជាមួយនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារ (សំដៅទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ) ធនាគារជាតិនៃកម្ពុជាបន្តចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តម ជា ចាន់តូ បានបន្តថា ធនាគារជាតិនៃកម្ពុជាបន្តពង្រឹងស្ថិរភាព ភាពធន់ និងវឌ្ឍនភាពក្នុងប្រព័ន្ធ ដោយបានដាក់ចេញនូវវិធានការម៉ាក្រូប្រុងប្រយ័ត្ននានា ដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ និងការប៉ះទង្គិច មកលើសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតែជាការងារអាទិភាពមួយ ដែលត្រូវអនុវត្តឱ្យស្របតាមនិយាមថ្មីនៃការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត។

ឯកឧត្តម បានបន្តថា បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាកំពុងអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត ដោយបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធថ្មីរបស់អគ្គនាយកដ្ឋានត្រួតពិនិត្យ និងដាក់ចេញបទប្បញ្ញត្តិជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍរបស់ទីផ្សារក្នុងនិងក្រៅប្រទេស និងស្ដង់ដារ ត្រួតពិនិត្យអន្តរជាតិ ជាពិសេសស្តង់ដារបាសែល។ ឯកឧត្តម ជា ចាន់តូ បានថ្លែងដូច្នេះថា ៖

“ធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តអនុវត្តការងារបរិយាបន្នហិរញ្ញវត្ថុ ការអប់រំផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិ ស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងគំនិតផ្តួចផ្តើមផ្សេងៗ។ ការជំរុញការងារបរិយាបន្នហិរញ្ញវត្ថុ សំដៅធានាឱ្យប្រជាជនទូទៅមានលទ្ធភាពទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្របតាមតម្រូវការមានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ