ភ្នំពេញ ៖ របាយការណ៍ឥណទាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់គម្លាតព័ត៌មានរវាងអ្នកផ្ដល់កម្ចី និងអ្នកប្រើប្រាស់កម្ចី ដើម្បីវាយតម្លៃហានិភ័យឥណទានយ៉ាងឆាប់រហ័ស និងធ្វើការសម្រេចចិត្តលើប្រាក់កម្ចីដែលជាការម្រួលដល់ការទទួលបានហិរញ្ញវត្ថុ។

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ និងបង្កើនស្ថិរភាពវិស័យហិរញ្ញវត្ថុ ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស៊ីប៊ីស៊ី តែងតែមានការអភិវឌ្ឍផលិតផល និងប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីបំពេញតម្រូវការនៃការកើនឡើងនៃស្ថាប័នហិរញ្ញវត្ថុជាសមាជិករបស់ខ្លួន។
បច្ចុប្បន្ន ស៊ីប៊ីស៊ី បានបើកដំណើរការឧបករណ៍វិភាគទិន្នន័យ ដែលជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ីក្នុងការធ្វើការសម្រេចចិត្ត លើកកម្ពស់ការគ្រប់គ្រងហានិភ័យឥណទានតាមរយៈបច្ចេកវិទ្យានៃអាជីវកម្មឆ្លាតវៃ ការវិភាគទិន្នន័យ និងដំណោះស្រាយការវិភាគព្យាករណ៍សម្រាប់ការវាយតម្លៃសំណើសុំប្រាក់កម្ចី ការត្រួតពិនិត្យផលប័ត្រ និងការវិភាគយុទ្ធសាស្រ្ត។

បន្ទាប់ពីបានបើកដំណើរការសេវាវិភាគទិន្នន័យជំនាន់ថ្មី (DAR) និងពិន្ទុ ខេ ស្ករ (K-Score) ក្នុងឆ្នាំ២០២០ កន្លងទៅ ស៊ីប៊ីស៊ី បានដាក់ឱ្យដំណើរការនូវដំណោះស្រាយផែនទីហានិភ័យឥណទានដំបូងបង្អស់នៅកម្ពុជាសម្រាប់សមាជិកទាំងអស់របស់ខ្លួន។
ថ្លែងក្នុងកម្មវិធីអបអសាទរខួប ១០ឆ្នាំ នៃការបង្កើតឡើងប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា ការនាំយកព័ត៌មានឥណទានបុគ្គល និងអាជីវកម្មទាំងអស់ ដែលស្ថិតនៅក្រោមប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព គឺជាការប្តេជ្ញាចិត្តដ៏សំខាន់មួយនៅក្រោមចក្ខុវិស័យនិងបេសកកម្មរបស់ ស៊ីប៊ីស៊ី។
លោកជំទាវបណ្ឌិត បានថ្លែងថា ៖
“នៅពេលយើងឈានជើងចូលទៅក្នុងទសវត្សរ៍បន្ទាប់ ស៊ីប៊ីស៊ី សង្ឃឹមថានឹងអនុញ្ញាតឱ្យមានក្របខណ្ឌរបាយការណ៍ឥណទានឆ្លងព្រំដែន ដើម្បីបើកលទ្ធភាពទទួលបានហិរញ្ញវត្ថុដោយគ្មានព្រំដែនភូមិសាស្ត្រ។ យើងជឿជាក់ថានៅក្នុងប៉ុន្មានឆ្នាំខាងមុខ ស៊ីប៊ីស៊ី អាចទាញយកប្រភពទិន្នន័យជំនួសជាច្រើន តាមរយៈការសហការជាមួយប្រព័ន្ធ សេវាទឹកភ្លើង ទូរគមនាគមន៍ និងក្រុមហ៊ុនទូទាត់ប្រាក់ផ្សេងៗ”
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានលើកឡើងថា ក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការ រយៈពេល១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការរាយការណ៍ និងហេដ្ឋារចនាសម្ព័ន្ធវិភាគដ៏ទំនើប និងមានសុវត្ថិភាពដល់ស្ថាប័នហិរញ្ញវត្ថុ ជាសមាជិករបស់ខ្លួន ដើម្បីធ្វើឱ្យទីផ្សារឥណទានដំណើរការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
លោកបានថ្លែងដូច្នេះថា ៖
“ចក្ខុវិស័យរបស់យើង សម្រាប់ទស្សវត្សរ៍ក្រោយ គឺធ្វើឱ្យការសម្រេចចិត្តដ៏ងាយស្រួល និងមានទំនុកចិត្តខ្ពស់ដល់សមាជិករបស់យើង ដោយប្រើទិន្នន័យ និងបច្ចេកវិទ្យាដែលមានស្រាប់នៅក្នុងដៃរបស់ពួកគាត់”
គួររំលឹកផងដែរថា ស៊ីប៊ីស៊ី បានបង្កើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងធ្វើឱ្យមានភាពប្រសើរឡើងនូវការវាយតម្លៃហានិភ័យឥណទាន និងធ្វើឱ្យទីផ្សារឥណទានមានតម្លាភាព ការគ្រប់គ្រងបានយ៉ាងល្អប្រសើរសម្រាប់ស្ថាប័ន ហិរញ្ញវត្ថុក្នុងប្រទេស។ ស៊ីប៊ីស៊ី បាន និងកំពុងពង្រីកខ្លួន និងបន្ដរីកចម្រើនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះពីសមាជិកចំនួន ៥១ ក្នុងឆ្នាំ២០១២ ដល់ ១៨១ ក្នុងឆ្នាំ២០២២ នេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content