ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ៖ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិជាវេទិកាដ៏សំខាន់ប្រមូលផ្តុំអ្នកធុរកិច្ចក្នុង និងក្រៅប្រទេស ផ្គូរផ្គងធុរកិច្ច និងចាប់ដៃគូពាណិជ្ជកម្ម

ភ្នំពេញ ៖ «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤» គឺជាវេទិកាប្រមូលផ្តុំដោយអ្នកធុរកិច្ចទាំងក្នុង និងក្រៅប្រទេស ដើម្បីតាំងបង្ហាញទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនខ្លួន បង្កើតឱកាសក្នុងការពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធក្នុងវិស័យពាក់ព័ន្ធ ព្រមទាំងជាវេទិកាក្នុងការផ្គូរផ្គងធុរកិច្ច និងការចាប់ដៃគូពាណិជ្ជកម្មផងដែរ។

នេះជាការថ្លែងរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៤”នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា៖

«ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងជួយជំរុញការផ្សព្វផ្សាយឱ្យសាធា​រណជន និងវិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់អំពីសក្តានុពលនៃផលិតកម្ម ទំនិញ និងសេវាកម្មរបស់កម្ពុជា ក៏ដូចជាបង្ហាញពីកាលានុវត្តភាពនៃការចាប់ផ្តើមឱកាសធុរកិច្ចនៅកម្ពុជា និងការទាក់ទាញវិនិយោគលើវិស័យសំខាន់ៗ ជាពិសេស កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃកសិផលក្នុងស្រុក និងបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្មសម្រាប់បម្រើទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ, បង្កើតការងារជូនប្រជាពលរដ្ឋទូទៅ និងជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិជារួម»។

«ពិព័រ

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ។

លោក JONATHON CHUA អគ្គនាយកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤បានថ្លែងថា ៖ ពិព័រណ៍នេះនឹងក្លាយជាវេទិកាមួយដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្ម ធុរកិច្ចថ្មី វិនិយោគិនមកពីកម្ពុជា និងអន្តរជាតិជាង១៣០០នាក់បានជួបជុំគ្នា ស្វែងរកដៃគូពាណិជ្ជកម្ម ផ្គូរផ្គងអាជីវកម្ម និងបង្កើតទំនាក់ទំនង ព្រមទាំងបង្ហាញផលិតផល សេវាកម្ម ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការអាជីវកម្ម។

លោក JONATHON បានបន្ថែមថា ៖ ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាឱកាសសម្រាប់ម្ចាស់អាជីវកម្ម សហគ្រិនក្នុងប្រទេសកម្ពុជា និងពិភពលោកអាចរួបរួមគ្នា ដើម្បីចាប់យកឱកាសក្នុងការធ្វើបណ្តាញទំនាក់ទំនង និងចូលរួមក្នុងការផ្គូផ្គងអាជីវកម្ម និងសាងកេរ្ត៍ឈ្មោះដើម្បីការរីកចម្រើន រួមគ្នាដើរឆ្ពោះទៅអនាគតមួយដែលកម្ពុជាជះពន្លឺនៅលើឆាកអន្តរជាតិ។ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤ បានកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពីប្រទេសនានាចំនួន ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះ គឺជាវេទិកាមួយបានបង្ហាញពីការរីកចម្រើន និងកាលានុវត្តភាពសេដ្ឋកិច្ចកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបង្កើតបានជាឱកាសរួមមួយសម្រាប់អ្នកចូលរួមដើម្បីចងជាបណ្តាញជាមួយនឹងអ្នកធុរកិច្ច និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងរដ្ឋ និងឯកជន ទទួលបាននូវបទពិសោធន៍ល្អៗ ថ្មីៗពីអ្នកជំនាញក្នុងសិក្ខាសាលា និងការតភ្ជាប់រវាងផលិតផល និងសេវាកម្ម, ការពង្រីកអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យធុរកិច្ចផងដែរ។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖​

«ក្នុងរយៈពេល ៤​ ខែដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២% ការនាំចេញមានមានទំហំទឹកប្រាក់ប្រមាណ ៨​ ប៊ីលានដុល្លារ កើនឡើងប្រមាណជិត ១២% ដែលការណ៍នេះ បានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជាដែលមានកំណើន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ»។

លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាសតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកវិនិយោគ និងអ្នកធុរកិច្ចទាំងអស់ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវក្ដីរំពឹងថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកធុរកិច្ច, វិស័យឯកជន និងប្រទេសកម្ពុជានូវ៖ (១). ឱកាសនៃការបង្ហាញផលិតផល សេវាកម្មរបស់កម្ពុជា និងបណ្តាប្រទេសចូលរួមទាំងអស់ (២). ការចាប់ដៃគូពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្ម (៣). ជាវេទិកាសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជា (៤).ផ្តល់នូវការស្វែងយល់ សិក្សាដកស្រង់បទពិសោធន៍ និង នវានុវត្តន៍ក្នុងន័យលើកកម្ពស់ គុណភាពទំនិញនិងសេវាកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ (៥). រួមគ្នាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងបរិយាប័ន្ន ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ៖ ការប្រមូលម្តុំធុរជនជុំវិញពិភពលោកនាថ្ងៃនេះ មិនត្រឹមតែជាអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះទេ ប៉ុន្តែយើងទាំងអស់គ្នាជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យឯកជនដើម្បីជំរុញដល់សេដ្ឋកិច្ចជាតិ និងពិភពលោក។ ពិព័រណ៌នេះគឺជាកម្មវិធីប្រវត្តិសាស្ត្រដែលនឹងបង្ហាញអំពី ភាពច្នៃប្រឌិត ភាពទំនើបនិងទាន់សម័យ និងជាឱកាសដ៏អស្ចារ្យដែលអ្នកទាំងអស់អាចស្វែងយល់ពីធុរកិច្ចរវាងគ្នាទៅវិញទៅមួយ ដើម្បីអាចសិក្សាពង្រឹង ពង្រីក និងបង្កើតធុរកិច្ចរបស់ខ្លួនផងដែរ។អ្នកឧកញ៉ាបានឱ្យដឹងផងដែរថា៖ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាប្រមាណ ១០០ ក្រុមហ៊ុន បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ។

លើសពីនេះទៅទៀត អ្នកឧកញ៉ា លឹម ហេង បានជម្រាបជូនថា តំណាងឱ្យវិស័យឯកជនមានយុទ្ធនាការក្រោមឈ្មោះវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនគឺជាវេទិកាមួយដែលចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនរវាងរាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងដោយវិស័យឯកជន។ កន្លងមកសភាពាណិជ្ជកម្មកម្ពុជាបានចូលរួមដោះស្រាយបញ្ហាប្រឈមជាច្រើនដែលវិស័យឯកជនបានជួបប្រទះតាមរយៈវេទិកានេះយ៉ាងរលូន។ នេះគឺជាកត្តាដ៏មានសំខាន់មួយដែលវិនិយោគិនក៏ដូចជាធុរជនគួរតែចាប់យកកុំបីខាន់។ ប្រសិនបើវិនិយោគិនក៏ដូចជាធុរជនទាំងក្នុងស្រុក និងក្រៅស្រុកជួបប្រទះបញ្ហានានាដែលទាក់ទិនទៅនឹងធុរកិច្ចរបស់ខ្លួនសូមកុំភ្លេចសភាពាណិជ្ជកម្មកម្ពុជា យើងនឹងជួយដោះស្រាយតាមរយៈយុន្ធការដូចបានជម្រាបជូនខាងលើ។

អ្នកឧកញ៉ាអនុប្រធានបានលើកចិត្តដល់ សមាជិក-សមាជិកា សភាពាណិជ្ជកម្មតំណាងអោយវិស័យឯកជនទាំងអស់គ្នាព្យាយាមបង្កើតទំនាក់ទំនងជាមួយវិនិយោគិនក៏ដូចជាធុរជនដែលបានចូលរួមនាថ្ងៃនេះអោយបានផុសផុលឈានដល់ការសហការវិនិយោគរួមគ្នាណាមួយដែលនឹងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

គួរជម្រាបផងដែរថា ៖ នៅក្នុងកម្មវិធីនេះ បណ្ឌិត John C Maxwell ដែលជាប្រធានក្រុមហ៊ុនចំនួន៣នៅសហរដ្ឋអាមេរិក និងជាបុគ្គលដ៏ល្បីល្បាញខាងជំនាញបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ក៏បានចែករំលែកលើប្រធានបទ «អំណាចនៃភាពជាអ្នកដឹកនាំ»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ