សមាគមធំៗចំនួន ៣ សហការគ្នាលើកកម្ពស់ចំណេះដឹងផ្នែកធានារ៉ាប់រង និងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំងបី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណេះដឹងផ្នែកធានារ៉ាប់រងដល់សាធារណជន ដៃគូគឹ្រះស្ថានធនាគារ និងហិរញ្ញវត្ថុ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការលើកកម្ពស់អាជីវកម្មប៊េងកាសួរេន (Bancassurance) នៅកម្ពុជា។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ក្នុងនាមសមាគមធនាគារនៅកម្ពុជា (ABC) លោកពិតជាមានភាពរីករាយដែលឃើញសមាគមទាំងបីសហការគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ចំណេះដឹងផ្នែកធានារ៉ាប់រងដល់សាធារណជន ដៃគូធនាគារ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់អាជីវកម្មប៊េងកាសួរេន (Bancassurance) នៅកម្ពុជា។

លោកបានបន្ថែមថា ដោយសារការធានារ៉ាប់រងគឺជាទីផ្សារថ្មីនៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋតែងតែមើលរំលង ហើយលទ្ធភាពទទួលបានធានារ៉ាប់រងមានកម្រិត។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ធនាគារជាបណ្តាញពង្រីកផលិតផលធានារ៉ាប់រងសម្រាប់ប្រជាពលរដ្ឋ បង្ហាញពីដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់មានលទ្ធភាពប្រើប្រាស់ និងអាចធានាបាននូវទ្រព្យសម្បត្តិដែលរកបានដោយលំបាករបស់ពួកគេ  និងកាត់បន្ថយហានិភ័យក្នុងករណីមានការទូទាត់សងមានបញ្ហា។ល។ ការណ៍នេះនឹងរួមចំណែកដល់ភាពធន់នៃស្ថាប័នផ្តល់ប្រាក់កម្ចី ហើយសំខាន់បំផុត វានឹងផ្តល់លទ្ធភាពឱ្យអតិថិជនកាន់តែច្រើនក្នុងការទទួលបានឥណទានផ្លូវការ។

បើតាមលោក រ័ត្ន សោភ័ណ ទោះបីជាទីផ្សារធានារ៉ាប់រងនៅក្មេងខ្ចី ប៉ុន្តែវិស័យនេះនៅកម្ពុជាមានឱកាសរីកចម្រើនជាច្រើន។ វិស័យធានារ៉ាប់រងរបស់កម្ពុជាទទួលបានកំណើនប្រកបសក្តានុពលក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែមានការខ្វះខាតការយល់ដឹងពីសាធារណៈជនអំពីការធានារ៉ាប់រងលើនិភ័យហិរញ្ញវត្ថុរបស់ពួកគេ។ យោងតាមនិយតករធានារ៉ាប់រងកម្ពុជា (IRC) ក្នុងខែមិថុនា ឆ្នាំ២០២៣ ការជ្រៀតចូលក្នុងទីផ្សារនៃវិស័យធនាគារមានត្រឹមតែ ១.១៧% កើនឡើងបន្តិចពី ១.០៤% ធៀបនឹងឆ្នាំមុន។ កំណើននៃប្រជាជនមានកម្រិតមធ្យមនៅកម្ពុជាមានកំណើននៅក្នុងតំបន់អាស៊ាន ដែលនេះតំណាងឱ្យឱកាសដ៏ធំមួយនៅខាងមុខ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូសេវាប៊េងកាសួរេន (Bancassurance) ពង្រឹងទំនាក់ទំនងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាមួយអតិថិជនរបស់ពួកគេ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកសាងកេរ្តិ៍ឈ្មោះនៃការជឿទុកចិត្ត និងស្ថិរភាពជាមួយអតិថិជនរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន។ ធានារ៉ាប់រងត្រូវបានចាត់ទុកថាជាផលិតផលហិរញ្ញវត្ថុ ដោយបន្ថែមវាទៅក្នុងផលប័ត្រនៃការផ្តល់ជូនអតិថិជន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនឹងអាចផ្តល់នូវដំណោះស្រាយសេវាកម្មហិរញ្ញវត្ថុកាន់សម្បូរបែបជូនអតិថិជន។ ការណ៍នេះនឹងធ្វើឱ្យទំនាក់ទំនងអតិថិជនប្រសើរឡើង បង្កើតភាពស្មោះត្រង់ និងធ្វើឱ្យសេវាកម្មជូនអតិថិជនកាន់តែប្រសើរឡើង។

កិច្ចសហការរវាង សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជាគឺជាការចាំបាច់។ តួលេខចុងក្រោយបំផុតពី IRC បង្ហាញថា មានធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទូរគមនាគមន៍ចំនួន ២៥ ដែលកំពុងបម្រើសេវាកម្ម Bancassurance ជាភ្នាក់ងារ។ ជាមួយនឹងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដល់អតិថិជន វាជារឿងសំខាន់ដែលបុគ្គលិកផ្នែកគ្រប់គ្រងអតិថិជនរបស់យើងត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និងផ្តល់នូវដំណោះស្រាយផលិតផលហិរញ្ញវត្ថុសមរម្យដល់អតិថិជនប្រកបដោយភាពស្មោះត្រង់ និងផលប្រយោជន៍ល្អបំផុតរបស់អតិថិជននៅក្នុងចិត្ត។

លោក រ័ត្ន សោភ័ណ លោកបានលើកឡើងដូច្នេះថា ៖«កិច្ចសហប្រតិបត្តិការនាពេលនេះនឹងជួយយើងឱ្យបន្តការបោះជំហានឆ្ពោះទៅមុខឆ្ពោះទៅរកវិស័យហិរញ្ញវត្ថុកាន់តែរឹងមាំ និងធន់ជាងមុន”។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលសមាគមធានារ៉ាប់រងកម្ពុជា មានកិច្ចសហប្រតិបត្តិការ និងអនុស្សរណៈនៃការយោគយល់ (MOU) រវាងចំណោមសមាគមទាំងបី ដែលបានចុះហត្ថលេខានាពេលនេះ។

លោកបានឱ្យដឹងថា ជាទូទៅគេទទួលស្គាល់ថា ការទទួលបានសេវាហិរញ្ញវត្ថុមានសារៈសំខាន់ចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសណាមួយ។ ដើម្បីរួមចំណែកធ្វើឱ្យវិស័យហិរញ្ញវត្ថុដំណើរការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាព ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាន្នហិរញ្ញវត្ថុគឺជាផ្នែកទាំងពីរដែលចាំបាច់ត្រូវយកចិត្តទុកដាក់។

លោក វ៉ាថារ៉ូ បានលើកឡើងដូច្នេះថា ៖«ជាការពិតណាស់ ការផ្តល់ឱ្យមនុស្សនូវចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋសម្រាប់គ្រួសាររបស់ពួកគេ ពិតជារឿងសំខាន់ ពិសេសការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់កសិករ អាជីវកម្មតូចៗ ឬកម្មករជាដើម។ បរិយាបន្នហរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្តល់ឱ្យពួកគេនូវថាមពលកាន់តែច្រើន និងផ្តល់ឱ្យពួកគេនូវជម្រើសកាន់តែច្រើនក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ»។

លោកបានបន្តថា យើងដឹងហើយថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋយើងមានកម្រិត។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចត្រូវបានចាត់ទុកថាជាការបំពេញបន្ថែមដល់អនុវត្តបទប្បញ្ញត្តិហិរញ្ញវត្ថុ ជាពិសេសការការពារអ្នកប្រើប្រាស់។ វាក៏ជាផ្លូវមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផងដែរ។

លោក វ៉ាថារ៉ូ បានលើកឡើងដូច្នេះថា យើងយល់យ៉ាងច្បាស់អំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យទាំងបីក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈសម្រាប់ក្រុមប្រជាជនគោលដៅរួមរបស់យើង។ ដូច្នេះហើយ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធ្វើសកម្មភាព និងព្រឹត្តិការណ៍រួមគ្នា មុនពេល MOU ជាលាយលក្ខណ៍អក្សររបស់យើងធ្វើឡើង។ ហើយ​ឥឡូវនេះ យើង​បាន​សហការ​គ្នា​ជា​ផ្លូវការ​តាមរយៈ​ការ​ចុះ MOU នេះ​នៅថ្ងៃនេះ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ