ភ្នំពេញ ៖ ក្រសួងបរិស្ថានបានជំរុញឱ្យគ្រប់អង្គភាពក្នុងចំណុះបន្តខិតខំប្រឹងប្រែង ជាពិសេសផ្ដោតការយកចិត្តទុក ដាក់លើការងារអាទិភាពទាំង៨ ដែលក្រសួងបានដាក់ចេញ សំដៅធ្វើយ៉ាងណាលើកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជាទូទៅឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក៏ដូចជាសិក្ខាសាលាបច្ចេកទេសនានាបានបង្ហាញឱ្យឃើញនូវលទ្ធផលការងារសំខាន់ៗជាច្រើនរបស់ក្រសួងបរិស្ថានគួរជាទីមោទនៈ។
នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញឱ្យគ្រប់អង្គភាពក្នុងចំណុះបន្តខិតខំប្រឹងប្រែង ជាពិសេសផ្ដោតការយកចិត្តទុក ដាក់លើការងារអាទិភាពទាំង៨ ដែលក្រសួងបានដាក់ចេញ សំដៅធ្វើយ៉ាងណាលើកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជាទូទៅឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្នុងការបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេសក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារជាអាទិភាពមួយចំនួនដូចខាងក្រោម៖
១. បន្តពង្រឹងរដ្ឋបាលទំនើប និងពង្រីកហិរញ្ញវត្ថុដោយចីរភាព ឱ្យឆ្លើយតបសមស្របទៅនឹងបរិបទសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា អាទិភាពបរិស្ថានជាតិ ក៏ដូចជានិន្នាការសកល។
២. បន្តពង្រឹងនិងសម្រួចគោលនយោបាយនិងយុទ្ធសាស្ត្រ ឱ្យបានសមស្រប និងអាចអនុវត្តបានជាពិសេសេក្នុងការឆ្លើយតបទៅនឹងអាទិភាពនៃការងារប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍបញ្ចេញកាបូនទាបនិងប្រកបដោយចីរភាព។
៣. បន្តពង្រឹងកិច្ច គាំពារបរិស្ថាន ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ និងភូមិឋានស្អាតដែលជាមូលដ្ឋានទ្រទ្រង់ជីវភាព និងសុខភាពសាធារណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់។
៤. បន្តពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីរក្សាបាននូវភាពសម្បូរបែបនៃធនធានធម្មជាតិនិងជីវៈចម្រុះ មុខងារសេវា កម្មកម្មប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដោយចីរភាព។
៥. បន្តអភិវឌ្ឍសហគមន៍មូលដ្ឋាន ឱ្យក្លាយជាខ្សែក្រវ៉ាត់ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន
៦. បន្តជំរុញការងារអប់រំ បរិស្ថានដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ ប្រជាពលរដ្ឋចំពោះបរិស្ថាន, ស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» ព្រមទាំងរឹតចំណងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។
៧. បន្តជំរុញកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងអន្តរជាតិ និងការទូតបរិស្ថានក្នុងឧត្តមប្រយោជន៍ កម្ពុជា។
៨. បន្តជំរុញការងារយេនឌ័រ យុវជន ស្រ្តី និងកុមារ ដើម្បីធានាបាននូវវិបុលភាព បរិយាប័ន្ន និងសុខដុមនីយកម្មសង្គម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content