កម្ពុជា-ចិន រួមគ្នាផលិតខ្សែភាពយន្តខ្នាតធំ បង្ហាញពីការផ្លាស់ប្ដូរវប្បធម៌ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង២

ក្រុងក្វាងចូវ ៖ ការបង្ហាញវត្តមានលើកដំបូងនៃខ្សែភាពយន្តខ្នាតធំ ដែលជាផលិតកម្មរួមគ្នារវាងកម្ពុជា និងចិន មានចំណងជើងថា «The Angkor Code» (កូដអង្គរ) ផលិតដោយក្រុមហ៊ុន Soma Group និង Shinework Pictures នៅក្នុងពិព័រណ៍ភាពយន្តក្រុងក្វាងចូវ ឆ្នាំ២០២៥ (2025 Guangzhou Film Expo) គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន។ កិច្ចសហការនេះ មិនត្រឹមតែបង្ហាញពីភាពជាដៃគូដែលកំពុងរីកចម្រើនរវាងប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាវេទិកាមួយ ដើម្បីបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ទស្សនិកជនទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន ដោយផ្តោតជាពិសេសទៅលើការទាក់ទាញយុវវ័យ ។

ពិព័រណ៍ភាពយន្តក្រុងក្វាងចូវ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលប្រជាជនក្រុងក្វាងចូវ ហើយព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កាលពីខែឧសភាកន្លងទៅ ខេត្តក្វាងទុងបានដាក់ចេញនូវ «កញ្ចប់គោលនយោបាយ» ដ៏ទូលំទូលាយមួយ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់ខ្លួន។ ក្នុងចំណោមគំនិតផ្តួចផ្តើមទាំងនោះ រួមមាន «គោលការណ៍​ភាពយន្ត និង​ទូរទស្សន៍​ចំនួន ១៥» ដែលមានគោលបំណងលើកកម្ពស់ទីផ្សារ តាមរយៈការគាំទ្រយ៉ាងពេញទំហឹងលើខ្សែសង្វាក់ឧស្សាហកម្មទាំងមូល។ នេះរាប់បញ្ចូលទាំងការវិនិយោគហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ ការបង្កើតមូលដ្ឋានទិន្នន័យគម្រោង និងការបង្កើនកិច្ចសហការរវាងតំបន់ក្វាងទុង ហុងកុង និងម៉ាកាវ។ វិធានការទាំងនេះ បានទាក់ទាញក្រុមហ៊ុនឈានមុខ និងគម្រោងប្រកបដោយគុណភាពខ្ពស់ជាច្រើន ដែលជួយឱ្យប្រព័ន្ធឧស្សាហកម្មភាពយន្តក្នុងតំបន់កាន់តែមានភាពសម្បូរបែប។

នៅក្នុងពិព័រណ៍ឆ្នាំនេះ ខ្សែភាពយន្ត «The Angkor Code» គឺជាគម្រោងភាពយន្តអន្តរជាតិសំខាន់មួយក្នុងចំណោមគម្រោងផ្សេងទៀត ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងគោលបំណងលើកកម្ពស់ការនិទានរឿងបែបឆ្លងវប្បធម៌។ ដោយផ្អែកលើវិសាលភាពនៃអរិយធម៌ខ្មែរ ដែលល្បីល្បាញតាមរយៈប្រាសាទដ៏អស្ចារ្យ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រ រឿង «The Angkor Code» សន្យាថា នឹងក្លាយជាខ្សែភាពយន្តផ្សងព្រេងដ៏រំភើបញាប់ញ័រ បញ្ជ្រាបចូលគ្នានូវរឿងរ៉ាវ និងវប្បធម៌នៃប្រទេសទាំងពីរ។ តាមរយៈសាច់រឿងដ៏ជក់ចិត្ត និងតួអង្គដែលយើងគ្រប់គ្នាអាចយល់អារម្មណ៍បាន ភាពយន្តនេះត្រូវបានផលិតឡើងយ៉ាងពិសេសដើម្បីទាក់ទាញយុវវ័យ ដោយលើកទឹកចិត្តពួកគេឱ្យស្វែងយល់ពីប្រភពដើមនៃវប្បធម៌របស់ខ្លួន និងបង្កើតឱ្យមានស្មារតីនៃភាពជាពលរដ្ឋ។ភាពយន្តនេះនឹងត្រូវថតនៅទីតាំងផ្ទាល់ក្នុងប្រទេសកម្ពុជា និងប្រទេសចិន ដោយប្រមូលផ្តុំនូវក្រុមការងារផលិតកម្រិតកំពូលពីប្រទេសទាំងពីរ ព្រមទាំងមានការចូលរួមពីអ្នកជំនាញលំដាប់អន្តរជាតិផងដែរ។ កិច្ចសហការនេះ មិនត្រឹមតែមានគោលបំណងបង្កើតស្នាដៃសោតទស្សន៍ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅបញ្ជ្រាបបញ្ញាញាណនៃបូព៌ាប្រទេស ចូលទៅក្នុងបច្ចេកទេសភាពយន្តទំនើប ដើម្បីផ្តល់នូវទស្សនវិស័យប្លែកគេ ដែលនឹងទាក់ទាញទស្សនិកជនទូទាំងសកលលោក។

លោកស្រី Iris Wang អគ្គនាយិកាក្រុមហ៊ុន Beijing Shinework Pictures និងជាអ្នកផលិតភាពយន្ត «The Angkor Code» រួមជាមួយកញ្ញា Kaliane Tea ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Soma Group ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងជាអ្នកផលិតភាពយន្តភាគីកម្ពុជា បានចូលរួមក្នុងពិធីចុះហត្ថលេខាដែលជាសក្ខីភាពភាពជាដៃគូដ៏សំខាន់នេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃភាគីទាំងពីរ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួម ក្នុងការដោះដូរវប្បធម៍។

លើសពីនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានសង្កត់ធ្ងន់ក្នុងសុន្ទរកថានៅក្នុងពិព័រណ៍នេះថា វិស័យភាពយន្តគឺជាមធ្យោបាយដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌។ លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចសហការនេះនឹងបើកផ្លូវសម្រាប់គំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ក្នុងគោលបំណងបង្កើនការយល់ដឹង និងការឱ្យតម្លៃគ្នាទៅវិញទៅមករវាងប្រទេសចិន និងកម្ពុជា។ តាមរយៈការបង្ហាញពីវប្បធម៌ដ៏រស់រវើក ប្រវត្តិសាស្ត្រ និងមនុស្សជាតិ ខ្សែភាពយន្ត «The Angkor Code» នឹងក្លាយជាឱកាសល្អសម្រាប់ទស្សនិកជននៅក្នុងប្រទេសចិន ក៏ដូចជាទូទាំងសកលលោក ក្នុងការស្វែងយល់ពីខ្លឹមសារពិតនៃប្រទេសកម្ពុជា។

នៅពេលដែលយើងចាប់ផ្តើមការផ្លាស់ប្តូរវប្បធម៌តាមរយៈខ្សែភាពយន្តនេះ យើងមើលឃើញនូវអនាគតមួយ ដែលប្រជាជាតិយើងកាន់តែមានភាពជិតស្និទ្ធនឹងគ្នា តាមរយៈការចែករំលែករឿងរ៉ាវ និងបទពិសោធន៍រួមគ្នា។ ចំណងមិត្តភាពដែលបានបង្កើតឡើងតាមរយៈភាពយន្ត «The Angkor Code» គឺគ្រាន់ចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។ វានឹងបើកទ្វារសម្រាប់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងមិត្តភាពយូរអង្វែង ដែលនឹងធ្វើឱ្យវប្បធម៌នៃប្រទេសទាំងពីរកាន់តែសម្បូរបែប ព្រមទាំងជំរុញការយល់ដឹងឱ្យកាន់តែស៊ីជម្រៅក្នុងកម្រិតសកល។ យើងសង្ឃឹមថា ស្នាដៃនេះមិនត្រឹមតែផ្តល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអប់រំ និងផ្តល់ចំណេះដឹងដល់ទស្សនិកជន អំពីភាពស្រស់ស្អាត និងភាពស៊ីជម្រៅនៃប្រវត្តិសាស្ត្រ ក៏ដូចជាវប្បធម៌រៀងៗខ្លួនរបស់យើងផងដែរ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *