ធនាគារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីក្រៅផ្លូវការ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចពោះកម្ចីក្រៅផ្លូវការ និងការដាក់លុយវិនិយោគដើម្បីទទួលបានការប្រាក់ខ្ពស់ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល និងការបោកប្រាស់ពីសំណាក់ជនខិលខូច។

ថ្លែងក្នុងសន្និសីទសារព័ត៍មានមួយកាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារហាយ៉ាត លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះគេសង្កេតឃើញថា ការដាក់លុយវិនិយោគ និងបញ្ហាឥណទានតាមគ្រុបតេឡេក្រាម តាមហ្វេសប៊ុក បញ្ហាឥណទានដែលអត់ទីតាំងច្បាស់លាស់ ជាពិសេសឥណទានដែលបិតនៅដើមឈើកំពុងមានសកម្មភាពគួរឱ្យកត់សម្គាល់ ដូច្នេះហើយសូមប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់បំផុត។

លោកជំទាវ បានថ្លែងបន្តថា ៖

«ករណីទាក់ទងនឹងកម្ចីក្រៅផ្លូវការ កម្ចី ៣០០ ដុល្លារ ត្រូវបង់ការប្រាក់ ៤០ ដុល្លារក្នុងមួយថ្ងៃ ហើយបើចង់បង់ផ្តាច់ លុះត្រាមាន ៣០០ ដុល្លារ។ បើគ្មាន ៣០០ ដុល្លារទេ ត្រូវបង់ ៤០ ដុល្លារ រៀលរាល់ថ្ងៃ ហើយបើអត់សង​ គេនឹងមានវិធានការណ៍។ ដូច្នេះ ប្រជាជពលរដ្ឋ គួរងាកប្រើប្រាស់កម្ចីផ្លូវការពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ប្រសិនបើមានតម្រូវការហិរញ្ញវត្ថុ ឬទុនច្បាស់លាស់ ព្រោះកម្ចីផ្លូវការពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានច្បាប់ការពារអតិថិជនត្រឹមត្រូវ និងសិក្សាច្បាស់លាស់ពីតម្រូវការហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់»។

លោកជំទាវបានលើកឡើងផងដែរថា កាលពីពេលថ្មីៗនេះ មានការសន្យាក្នុងការដាក់ប្រាក់ចំនួនតិចតូច ប៉ុន្តែទទួលបានការប្រាក់អត្រាខ្ពស់ហួសប្រមាណដូចជាករណីវិនិយោគ ៣០០ ដុល្លារ នឹងទទួលបាន ១៨០០ ដុល្លារ ​បន្ទាប់ពី ២៤ ម៉ោង, វិនិយោគ ៥០០ ដុល្លារ នឹងទទួលបាន ៣៥០០ ដុល្លារ បន្ទាប់ពី ២៤ ម៉ោង ហើយនៅមានកញ្ចប់ប្រូម៉ូសិន VIP វិនិយោគ ១០០០ ដុល្លារ នឹងទទួលបាន ៨៥០០ ដុល្លារ បន្ទាប់ពី ២៤ ម៉ោង ដោយវិធីសាស្ត្រទូទាត់ត្រូវធ្វើឡើងតាមធនាគារ Wing អេស៊ីលីដា និង ABA ជាដើម។

លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញវត្ថុកម្ពុជា បានថ្លែងប្រាប់ថា កម្ចីឥណទានផ្លូវការពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ត្រូវបានទទួលស្គាល់ជាប្រភពទុនសំខាន់សម្រាប់ការពង្រីកអាជីវកម្ម និងការបើកអាជីវកម្ម ។

លោកបានថ្លែងបន្តថា ការប្រើប្រាស់ឥណទានក្រៅផ្លូវការត្រូវបានមើលឃើញថា មានហានិភ័យខ្ពស់ ដោយអត្រាការប្រាក់ខ្ពស់ និងអាចរុញច្រានឱ្យអ្នកប្រើប្រាស់ឥណទានក្រៅផ្លូវការជាប់នូវបំណុលលើសលប់។ កន្លងមកនេះធ្លាប់មានការត្អួញត្អែរមួយចំនួនថា ការទទួលបានឥណទានផ្លូវធនាគារ និងគ្រឹះស្ថានហិរញវត្ថុគឺមានភាពស្មុគស្មាញ និងនីតិវិធីច្រើន ដែលធ្វើឱ្យប្រជាជនមួយចំនួនងាកទៅខ្ចីបុលពីឯកជនជាជាងប្រើប្រាស់កម្ចីផ្លូវការពីស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។ តែយ៉ាងក៏ដោយ នីតិវិធីខ្លះ គឺជាច្បាប់ដែលតម្រូវឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនុវត្តន៍។ ឧទាហរណ៍ ការពិនិត្យលើប្រវត្តិឥណទានអតិថិជន ការកំណត់អត្តសញ្ញាណរបស់អតិថិជនឱ្យបានច្បាស់លាស់ និងលក្ខខណ្ឌកម្ចី ដែលទាំងនេះគឺច្បាប់តម្រូវ។

យ៉ាងណាក៏ដោយ ប្រតិបត្តិករហិរញ្ញវត្ថុនៅតែលើកទឹកចិត្តដល់អ្នកដែលមានបំណងប្រើប្រាស់កម្ចី គួរប្រើប្រាស់កម្ចីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ទោះបីមាននីតិវិធីច្រើនក្នុងការពិនិត្យ និងវាយតម្លៃមុននឹងផ្តល់កម្ចីក្តី ព្រោះក្រោមហេតុផលថា នីតិវិធី និងលក្ខខណ្ឌដែលតម្រូវដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ នឹងធានាដល់ការប្រើប្រាស់ឥណទាន ឬកម្ចីរបស់អតិថិជនបានជោគជ័យ និងចំគោលដៅ។ ផ្ទុយទៅវិញ ការប្រើប្រាស់កម្ចីក្រៅផ្លូវការបង្កផលប៉ះផលអវិជ្ជមានជាច្រើនដល់អ្នកប្រើប្រាស់ ដូចជា អត្រាថ្លៃ ការគំរាមកំហែងទាមទារប្រាក់ ដែលឈានដល់ការប្រើប្រាស់អំពើហឹង្សា បរិហាកេរ្តិ៍តាមរយៈបណ្តាញសង្គម ហើយនឹងឈានដល់មានករណីធ្វើអត្តឃាតទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ