ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបន្តជំរុញាការបណ្តុះបណ្តាលស្តីពីហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ ឬការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដល់សមាជិករបស់ខ្លួន ពិសេសមន្ត្រីឥណទាន ដើម្បីធ្វើឱ្យប្រតិបត្តិការឥណទានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជូនប្រជាជន។

លោក កែវ វាសនា មន្ត្រីឥណទានមួយរូបបម្រើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានឱ្យដឹងថា ដើម្បីផ្តល់កម្ចីដល់អតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយទំនួលខុសត្រូវ ស្ថាប័នរបស់លោកតែងតែងឱ្យលោកចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមដល់មន្ត្រីឥណទានរបស់ខ្លួន ក្នុងការផ្តល់សេវា និងយោបល់ផ្នែកហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយក្រមសីលធម៌។

លោក កែវ វាសនា បានឱ្យដឹងទៀតថា ជាទូទៅ មុននឹងឈានដល់ការផ្តល់កម្ចីឱ្យអតិថិជនសម្រាប់ការពង្រីកអាជីវកម្មគ្រប់ប្រភេទ ពិសេសសហគ្រាសធនតូច និងមធ្យម និងខ្នាតតូចបំផុត ស្ថាប័នរបស់លោកតែងតែពិនិត្យពិច័យទៅលើលំហូរសាច់ប្រាក់របស់អតិថិជន និងស្ថានភាពអាជីវកម្មរួចហើយ ទើបពិនិត្យលើទ្រព្យធានា។
លោកបានថ្លែងថា ៖
“មុនផ្តល់កម្ចីអតិថិជនសម្រាប់ការពង្រីកអាជីវកម្ម យើងត្រូវសិក្សាលើលំហូរប្រាក់របស់គាត់ លទ្ធភាពសង សមត្ថភាពសង ប្រវិត្តិសង អត្តចរិត និងទ្រព្យធានា។ មួយទៀតគឺភាពទទួលខុសត្រូវក្នុងការសងត្រឡប់របស់គាត់។ យើងមើលចំណុចទាំងអស់នេះបានច្បាស់លាស់ហើយ ទើបយើងសម្រេចផ្តល់កម្ចីដល់គាត់”
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក សុខ វឿន បានថ្លែងប្រាប់ថា កម្រិតនៃការចូលរួមសម្រាប់វគ្គបណ្តុះបណ្តាលស្តីពីហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending (ឬនិយាយឱ្យងាយយល់ គឺការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ)) សម្រាប់សមាជិកសមាគម គឺសមាគមធ្វើបានច្រើនមែនទែន ប៉ុន្តែក៏មានចន្លោះខ្វះខាតខ្លះ ដែលត្រូវបានបំពេញបន្ថែមនាថ្ងៃមុខបន្តទៅទៀត។
លោកបានថ្លែងបន្តថា ជាពិសេស សមាគមមីក្រូហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធទាំងអស់បានជំរុញឱ្យមានការចូលរួមបន្ថែម ដើម្បីឱ្យសមាជិក ពិសេសមន្ត្រីឥណទាន ត្រូវអនុវត្តឱ្យបានខ្ជប់ខ្ជួនបន្ថែមនូវការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ ដូច្នេះនាពេលថ្មីៗនេះ សមាគមមីក្រូហិរញ្ញវត្ថុបានរៀបចំឱ្យការបណ្តុះបណ្តាល ស្តីពីហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ នៅថ្នាក់តំបន់ និងថ្នាក់ខេត្ត។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា លើសពីនេះទៅទៀត នៅខែកញ្ញានេះ នឹងមានវគ្គបណ្តុះបណ្តាលស្តីពីហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ រៀបចំដោយ IBF (Institute of Banking and Finance) សម្រាប់ឱ្យមន្ត្រីរបស់មីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារ ចូលរៀនក្នុងវគ្គសិក្សានេះ ដើម្បីឱ្យយល់ដឹងលើការងារទាំងអស់នេះ ហើយសមាគមក៏នឹងមានវគ្គបណ្តុះបណ្តាលបែបនេះជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយៗទៀត។
ក្នុងន័យនេះ លោកបានថ្លែងដូច្នេះថា ៖
“ទោះវាមិនបាន ១០០% ប៉ុន្តែយើងធ្វើបានច្រើនហើយ ហើយយើងជំរុញឱ្យការអនុវត្តរបស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ យើងក៏ចង់ផ្សារភ្ជាប់ការងារទាំងអស់នេះ ដើម្បីឱ្យសង្គម និងប្រជាជន ពិសេសអតិថិជនរបស់យើង បានយល់បន្ថែមទៀត”
បើទោះបីជាបច្ចុប្បន្នការផ្តល់កម្ចីមួយភាគធំបានមកពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការក៏ នៅតែមានវត្តមានអ្នកផ្តល់កម្ចីក្រៅមួយចំនួនដែលអាចបង្កប៉ះពាល់វិស័យហិរញ្ញវត្ថុក្នុងទំហំណាមួយ។
លោក សុខ វឿន បានថ្លែងថា ៖
“វាជាចំណុចមួយ ដែលយើងត្រូវសាបព្រួស យើងត្រូវបានបង្រៀន និងយើងត្រូវណែនាំដល់អតិថិជន និងផ្នែកមួយចំនួនទៀត ដើម្បីឱ្យគាត់យល់បន្ថែម និងដើម្បីធ្វើប្រតិបត្តិការឥណទានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត”
ដោយផ្សាភ្ជាប់ជាមួយនឹងការជំរុញឱ្យមានការលើកកម្ពស់ចំណេះដឹងសម្រាប់មន្ត្រីឥណទាន និងប្រជាជន ពិសេសអតិថិជន លោកប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រំពឹងថា បញ្ហាដែលពាក់ព័ន្ធនឹងការផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ នឹងកាន់តែរួមតូចបំផុត ក្នុងរយៈពេលមធ្យម ២ ឬ៣ឆ្នាំ ខាងមុខ ហើយការធ្វើប្រតិបត្តិការឥណទាននឹងកាន់តែមានភាពវិជ្ជមាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content