ការចាប់យករបរកសិកម្មចម្រុះអាចជួយឱ្យកសិករកែប្រែជីវភាពគ្រួសារបានល្អប្រសើរ

ការធ្វើរបរកសិកម្មចម្រុះ ដូចជាធ្វើស្រែផង ចិញ្ចឹមគោ មាន់ ទា និងដាំដំណាំជុំវិញផ្ទះ អាចជួយធ្វើឱ្យជីវភាពគ្រួសារកសិករល្អប្រសើរពិតប្រាកដ

ការប្រកួតប្រជែងកែច្នៃអាហារសម្រន់ពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ បំផុសគំនិតច្នៃប្រឌិត និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមអនុវត្តកម្មវិធីប្រកួតប្រជែង ថ្នាលបណ្តុះអាជីវកម្មសម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ ក្រោមប្រធានបទ «ការកែច្នៃអាហារសម្រន់ពីបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ»

អាជ្ញាធរជំរុញឱ្យកសិករដែលជាម្ចាស់ចំការបិទតែមលើផ្លែធុរេនដើម្បីសម្គាល់អត្តសញ្ញាណ

អាជ្ញាធរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានជំរុញដល់កសិករដែលដាំធុរេន រួមគ្នាបង្កើតជាសហគមន៍ និងបិទតែមសម្គាល់អត្តសញ្ញាណ

ការលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវត្រូវបានបញ្ចូលជាអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ការលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវត្រូវបានបញ្ចូលជាអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ធំ

ក្រុមអ្នកជំនាញជំរុញឱ្យពលរដ្ឋងាកមកទទួលទានបន្លែ ផ្លែឈើ និងអាហារសុវត្ថិភាព

ក្រុមអ្នកជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់ខ្លួន តាមរយៈការជ្រើសរើសបន្លែ ផ្លែឈើ ត្រីសាច់ សម្រាប់ធ្វើម្ហូបអាហារទទួលទានប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ និងជៀសវាងការទទួលទានរាល់ចំណីអាហារដែលមានផ្ទុកសារធាតុគីមី

ដាំផ្សិតអំបោះត្រឹមតែ ៣រោង អាចរកចំណូលបានជិត២០ម៉ឺនរៀលក្នុងមួយថ្ងៃ

ចំពោះបងប្អូនដែលមិនមានដីធំ សម្រាប់ដាំដំណាំ សូមងាកមកមើលយុវជនម្នាក់ដែលគាត់​ដាំផ្សិតអំបោះ (ឬហៅដាផ្សិតអំបោះស) នៅលើដីលំនៅដ្ឋានតួចមួយ មួយថ្ងៃអាចរកចំណូលបានរហូតដល់១៥០,០០០រៀល ទៅដល់២០០,០០០រៀលឯណោះ រកឯមាន។

ក្រុមហ៊ុនក្នុងស្រុកមួយត្រៀមកែច្នៃគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពក្នុងបរិមាណច្រើន

ឈរលើគោលការណ៍កែច្នៃប្រកបដោយគុណភាពស្តង់ដារ មានអនាម័យខ្ពស់ និងការវេចខ្ចប់ប្រកដោយភាពទាក់ទាញផងនោះ បានធ្វើឱ្យក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមួយមានវឌ្ឍនភាពជាបន្តបន្ទាប់រហូតអាចនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីផង និងអឺរ៉ុបផង

ដាំននោងជ្រុងនៅលើដីទំហំ២០អា អាចរកចំណូលបានចន្លោះពី ២០ ទៅ ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ

ននោងជ្រុងជាបន្លែម្យ៉ាង ដែលគេអាចច្នៃយកធ្វើម្ហូបបានច្រើនដូចជាឆា ស្ងោ ឬច្នៃយកទៅដាក់ស៊ុបបង់ម្អបតិចៗបង្កើនរស់ជាតិឆ្ងាញ់គួរចាប់អារម្មណ៍ ដែលជាហេតុធ្វើឱ្យននោងជ្រុង មានទីផ្សារមិនចេះរីងស្ងួតគ្រប់រដូវកាល

អបអរសាទរ ! ប្រហុកអ្នកខេត្តសៀមរាបត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

កម្ពុជាបានសម្ពោធប្រហុក សៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលជាជំហានដ៏សំខាន់មួយក្នុងការរអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

វត្តមានមន្រ្តីកសិកម្មតាមឃុំ បានជួយសម្រាលបន្ទុក និងបញ្ហាដល់កសិករនៅតាមជនបទ

អ្នកជំនាញបានលើកឡើងថា វត្តមានមន្រ្តីកសិកម្មឃុំពិតជាមានតួនាទីសំខាន់សម្រាប់កសិករ ជាពិសេស ជួយតម្រង់ទិសឱ្យកសិករធ្វើដំណាំបានផលច្រើន ហើយជួយរកទីផ្សារសម្រាប់លក់ចេញបានក្នុងតម្លៃសមរម្យទៀតផង