សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ដាំផ្សិតអំបោះត្រឹមតែ ៣រោង អាចរកចំណូលបានជិត២០ម៉ឺនរៀលក្នុងមួយថ្ងៃ

ចំពោះបងប្អូនដែលមិនមានដីធំទូលាយសម្រាប់ដាំដំណាំ សូមងាកមកចាប់អារម្មណ៍ និងមើលយុវជនម្នាក់ដែលកំពុងចាប់យកមុខរបរជាអ្នកដាំផ្សិតអំបោះ (ឬហៅដាផ្សិតអំបោះស) នៅលើដីលំនៅដ្ឋានដែលមានទំហំតូចមួយកន្លែង ប៉ុន្តែអាចរកចំណូលបានប្រចាំថ្ងៃក្នុងចន្លោះពី ១៥០,០០០រៀល ទៅដល់ ២០០,០០០រៀល ។

ជួបជាមួយយុវជន លឿ ណារី ម្ចាស់កសិដ្ឋានដង្ខៅផ្សិតអំបោះ មានទីតាំងនៅក្នុងភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្កលបូរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់ដោយមិនលាក់លៀមថា សព្វថ្ងៃខ្លួនបានដាំផ្សិតអំបោះចំនួន ៣រោង ដែលចំនួនសរុបប្រមាណជា ៧,០០០-៨,០០០ពាន់ថង់(កញ្ចប់) អាចឱ្យផលក្នុងមួយថ្ងៃចន្លោះពី ៣០ ទៅ ៤០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមមានតម្លៃ ៤៥០០រៀល (សម្រាប់តម្លៃបោះដុំ) ហើយមានចំនួនប៉ុន្មានក៏មានអ្នកចាំប្រមូលទិញទាំងអស់ដែរ។  

យុវជនរូបនេះបានប្រាប់ឱ្យដឹងថា សម្រាប់បច្ចេកទេសដាំដុះ ដំបូងឡើយគេត្រូវរៀបចំរោងឱ្យបានស្អាត រឹងមាំ និងការពារកុំឱ្យមានស្រម៉ោចនៅក្នុងរោង បន្ទាប់មកគេត្រូវយកអាចម៌រណា ម្សៅដំណើប កំបោរស និងកន្ទក់មកលាយបញ្ចូលគ្នាឱ្យក្លាយជាល្បាយតែមួយ ហើយដាក់គរលើគ្នា បាញ់ទឹកស្រោចផ្សើមរយៈពេលប្រ​ហែលកន្លះខែចាំយកថង់មកច្រក និងរោយមេផ្សិតពីលើ ទើបយកទៅតម្រៀបគ្នាដាក់ក្នុងរោងរយៈពេលប្រហែល២០ថ្ងៃ ពេលនោះកូនផ្សិត(ឬហៅថាសរសៃរស័្ពរ) នឹងដុះចេញមក ហើយគេនៅតែបន្តស្រោចទឹកមួយថ្ងៃ ២ ទៅ ៣ ដង រហូតដល់ ១០ថ្ងៃក្រោយមកទៀត ផ្សិតនឹងចាប់ផ្តើមដុះពន្លក ក្រោយពេលដុះបានចំនួនតែ ៣ថ្ងៃ គឺអាចប្រមូលផលបានហើយ។

យុវជនខាងលើបញ្ជាក់ថាបន្ថែម ៖

«ក្រោយពេលបេះ យើងបន្តស្រោចទឹកធម្មតា បន្ទាប់ពីបេះបានមួយសប្តាហ៍ ផ្សិតឱ្យផលបេះបានម្តងទៀត ឱ្យផល១សប្តាហ៍ម្តង​ រហូតដល់អាយុ ៤ទៅ ៥ខែ ទើបផ្សិតលែងឱ្យផល ចាំយើងរើផ្សិតចាស់ចោលរៀបថំធ្វើផ្សិតថ្មីទៀត» ។

យ៉ាងនេះក្តី យុវជនខាងលើបានត្អូញត្អែថា ដើមឡើយក៍មិនមានភាពងាយស្រួលដែរ​ ធ្វើដំបូងៗមិនទាន់មានបទពិសោធន៍ ពេលខ្លះផ្សិតដុះមិនស្រុះល្អ ពេលខ្លះត្រូវសត្វស្រម៉ោចមកយាយី ឬពេលខ្លះត្រូវរលួយខូចក៍មានដែរ តែដោយសារការតស៊ូជំនះមិនបោះបង់ យុវជនជាម្ចាស់កសិដ្ឋានដង្ហៅអំបោះ បានព្យាយាមដាំដុះរហូតបានជោគជ័យ ដែលរយៈពេល ៣ឆ្នាំមកនេះ អាចនិយាយបានថា ជោគជ័យទាំងបច្ចេកទេសដាំដុះ និងជោគជ័យទាំងការលក់នៅលើទីផ្សារ។​

យុវជនខាងលើអះអាងថា​ ការងារដាំដុះផ្សិតអំបោះនេះ គឺជាការងារស្រាលដែលចាស់ៗទំនេរនៅផ្ទះក៏អាចធ្វើបានដែរ ដែលអាចរកចំណូលបានខ្ពស់ជាងការងារនៅខាងក្រៅមួយចំនួនទៀតផង ហើយសម្រាប់បងប្អូនដែលមានបំណងចង់ចេះដាំ ក៏យុវជនខាងលើពេញចិត្តចែករំលែកផងដែរ៕ វិន ឈុនហ៊ាត


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ចាស់អាជីវកម្ម គួរចាប់យកឱកាសពង្រីកទីផ្សារ ខណៈសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកំពុងផុសផុល

ជំនួញ, ព្រឹត្តិការណ៍

• 24/06/2025

ស្ថិតក្នុងអំឡុងពេលដែលប្រជាជនខ្មែរ ជាពិសេស រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការគាំទ្រយ៉ាងផុសផុលទៅលើផលិតផលខ្មែរដែលផលិតក្នុងស្រុក ក្នុងន័យស្មារតីជាតិនិយមនាពេលបច្ចុប្បន្ននេះ គឺជាពេលវេលាអំណោយផលល្អសម្រាប់បណ្តាម្ចាស់អាជីវកម្ម

អបអរសាទរ ! កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ចាប់ផ្តើមអាចទទួលបាននាវាដឹកទំនិញធុនធ្ងន់ចូលចតបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

នាវាដឹកកុងតឺន័រដ៏ធំរបស់ចិន បានចេញដំណើរពីកំពង់ផែ(ស៊ូចូវ) Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុជាលើកដំបូង ដែលការនេះបានបង្ហាញពីដំណើរការដោយរលូននៃជើងនាវាដឹកកុងតឺន័រធុនធ្ងន់របស់ចិន និងកម្ពុជា

រដ្ឋមន្ត្រីក្រសួងដែនដី ៖ ក្រោយ​បញ្ចប់ការងារវាស់វែងដីធ្លី ជំហានបន្ទាប់​របស់ក្រសួង គឺធ្វើយ៉ាងណាជួយកសាងជីវភាពពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/06/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា ក្រោយ​បញ្ចប់ការងារវាស់វែងដីធ្លីជាស្ថាពរ ជំហានបន្ទាប់​របស់ក្រសួង គឺធ្វើយ៉ាងណាជួយកសាងជីវភាពពលរដ្ឋ​ឱ្យ​កាន់តែល្អ​ប្រសើរ​

ច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់អាចបិទ-បើកបានគ្រប់ពេលនោះមានភាពមមាញឹក និងសំខាន់បំផុតចំពោះទីផ្សារប្រេងអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

បើគេក្រឡេកទៅមើលពីភាពសំខាន់នៃច្រកសមុទ្រ Hormuz ដែល អ៊ីរ៉ង់ អាចបិទ ឬបើកពេលណាក៏បាននោះ គឺមានភាពមមាញឹក និងសកម្មបំផុតទៅលើការដឹកជញ្ជូនប្រេងចេញពីបណ្តាប្រទេសដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ពិភពលោក

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ នឹងជួយជំរុញលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតក្នុងវិស័យធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នឹងជួយជំរុញ លើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតក្នុងវិស័យធុរកិច្ច និងពាណិជ្ជកម្ម

រដ្ឋមន្ត្រីទេសចរណ៍ ៖ មគ្គុទ្ទេសក៍ទេសចរណ៍ ជាតួអង្គដ៏សំខាន់នាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជាវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា មគ្គុទ្ទេសក៍ទេសចរណ៍ គឺជាតួអង្គដ៏សំខាន់នាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជាវិញ

តម្លៃប្រេងសាកលធ្លាក់ចុះជាង ៧% បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារមូលដ្ឋានយោធាអាម៉េរិកក្នុងប្រទេសកាតា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2025

តម្លៃប្រេងម៉ាក Brent ធ្លាក់ចុះ ៧,២% ឬ មានតម្លៃ ៧១,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៧,២% ឬ មានតម្លៃ ៦៨,៥១ ដុល្លារក្នុងមួយបារ៉ែល

ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ជាង ២៣ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2025

ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ជាង២០ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ទៅលើទីផ្សារពិភពលោកចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤

ផ្លូវជាតិលេខ​១០ នឹងជួយជំរុញសក្ដានុពលវិស័យ​ទេសចរណ៍​តាមបណ្ដាខេត្ត​ជាប់ព្រំដែន​មួយកម្រិតថែម​ទៀត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2025

គម្រោងផ្លូវជាតិលេខ​១០​ ដែលតភ្ជាប់ពី​ខេត្ត​បាត់ដំបង​ កាត់តាម​ខេត្ត​ពោធិ៍សាត់ ទៅដល់​ខេត្ត​កោះ​កុង​ នឹង​ជួយជំរុញ​សក្ដានុពល​វិស័យ​ទេសចរណ៍ ជាពិសេស​ សម្រាប់អ្នកដែលចូលចិត្តធ្វើ​ដំណើ​រ​ទ​ស្សនា​ចរ គយ​គន់​ធម្មជាតិ​ដ៏ស្រស់ស្អាត​នៅតាមបណ្ដាខេត្ត​ជាប់ព្រំដែន​ថៃ

សម្ដេច​ធិបតី លើកទឹកចិត្តប្រជាពលរដ្ឋ គាំទ្រផលិតផលខ្មែរ និងប្រឹងប្រែងដាំដុះផលិតកែច្នៃ ដើម្បីប្រើប្រាស់ខ្លួនឯង

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលខ្មែរ ហើយប្រឹងប្រែងដាំដុះ ផលិត និងកែច្នៃ ដើម្បីបម្រើដល់ការហូបចុក ក៏ដូចជាការប្រើប្រាស់ខ្លួនឯង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *