ដាំននោងជ្រុងនៅលើដីទំហំ២០អា អាចរកចំណូលបានចន្លោះពី ២០ ទៅ ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ

ននោងជ្រុងជាបន្លែម្យ៉ាង ដែលគេអាចយកកែច្នៃធ្វើម្ហូបអាហារបានច្រើនមុខ ដូចជា ឆា ស្ងោរ ឬច្នៃទៅដាក់ស៊ុបបង់ម្អប បង្កើនរសជាតិឆ្ងាញ់គួរឱ្យចាប់អារម្មណ៍ ដែលជាហេតុធ្វើឱ្យននោងជ្រុង មានទីផ្សារមិនចេះរីងស្ងួតគ្រប់រដូវកាល។

លោក ចុន ហុន កសិករដាំននោងជ្រុង រស់នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា គ្រួសាររបស់លោកបានដាំននោងជ្រុងប្រមាណជាង៣ឆ្នាំមកហើយ ដោយសារវាងាយស្រួលថែទាំជាងបន្លែយកស្លឹក ឬបន្លែយកមើមមួយចំនួន ហើយអាចប្រមូលផលបានយូរគួរសម ជាពិសេស ដាំលើដីត្រឹមតែប្រមាណជា២០អាប៉ុណ្ណោះ ប៉ុន្តែអាចប្រមូលផលបានជាង២០០គីឡូក្រាមក្នុងមួយថ្ងៃ ដោយមួយគីឡូក្រាមអាចលក់បានតម្លៃចន្លោះពី ១០០០រៀល ទៅ ១៥០០រៀល ។

លោកបញ្ជាក់ថា ៖

«បើយើងគណនាឃើញថា គ្រូសាររបស់ខ្ញុំអាចរកចំណូលបានចន្លោះពី ២០ម៉ឺនរៀល ទៅដល់ ៣០ម៉ឺនរៀលក្នុងមូយថ្ងៃ។ ជីវភាពធូរធារដែបងដាំននោងបេះលក់បានលុប្រចាំថ្ងៃ ហើយយើងអាចឆ្លៀតធ្វើការផ្សេងទៀត ដូចខ្ញុំធ្វើជាចុងភៅផង ដាំននោងផង អាចធ្វើឱ្យជីវភាពបានធូរធា មានលទ្ធភាពផ្គត់ផ្គង់លើការចំណាយប្រចាំថ្ងៃ ដូចជា ឱ្យកូនទៅរៀន និងចំណាយទិញម្ហូបប្រចាំថ្ងៃបានដែរ»។

គួរបញ្ជាក់ថា ននោង គេអាចដាំបានគ្រប់រដូវកាល មិនថារដូវប្រាំង ឬរដូវវស្សានោះទេ ដោយគ្រាន់តែយកចិត្តទុកដាក់ថែទាំដាក់ជី បាញ់ថ្នាំសម្លាប់សត្វល្អិត និងស្រោចទឹកឱ្យបានទៀតទាត់មួយថ្ងៃម្តៗនោះននោង និងដុះបានល្អ ហើយឱ្យផលច្រើនមិនខាន។ សម្រាប់ននោងគេអាចធ្វើរោងឱ្យវាតោងឡើងក៍បាន​ ឬធ្វើជាធ្វើជន្លង់ឱ្យវាតោងឡើងដូចម្រេចក៍បានដែរ។

ចំពោះបច្ចេកទេសដាំ ននោង ក៏មិនខុសពីបន្លែផ្សេងៗនោះដែរ ពោលនៅមុននឹងដាំ គឺត្រូវត្រូវភ្ជួរាស់ដីហាលទុកឱ្យបាន១សប្តាហ៍ ហើយត្រូវយកគ្រាប់ននោងដាក់ត្រាំទឹកមួយថ្ងៃ ទើបយកទៅផ្អាប់ទុកពីរថ្ងៃ នោះគ្រាប់ននោងនឹងចេញពន្លក ទើបគេយកទៅដាំតាមគុម្ពចនីមួយៗ ចន្លោះពីគ្នា ២ម៉ែត្រ និងមានគម្លាត ១.៥ម៉ែត្រពីរងមួយទៅរងមួយ។ សម្រាប់ននោងរបស់កសិករខាងលើ​ មិនធ្វើឱ្យរោងឱ្យននោងវាតោងឡើងនោះឡើយ ពោល គឺដាំឬស្សី ឬដាំកូនឈើ រាយមងសំណាញ់ទៅតាមរងនីមួយៗ ដើម្បីឱ្យននោង វាតោងឡើងវិញ ដែលធ្វើដូចនេះវាមានភាពងាយស្រួលដាំ និងងាយស្រួលដើរប្រមូលផល។

រាប់ចាប់តាំងពីថ្ងៃដាំដំបូង បើកសិករថែទាំបាញ់ទឹក ដាក់ជីបានឌិតដល់ នោះននោងនឹងលូតលាស់បានល្អ និឆាប់បានឱ្យផល រហូតដល់អាយុ២០ថ្ងៃននោងជ្រុងចាប់ផ្តើមបោះដៃឡើង រហូតដល់អាយុ១ខែននោងចាប់ផ្តើមឱ្យផល ហើយបានអាយុប្រហែលជាមួយអាទិត្យទៀត ននោង នឹងចេញផ្លែពេញលេញ ដែលក្នុងទំហុំដីប្រមាណជា២០ហិកតា អាចប្រមូលផលបាន២០០គីឡូក្រាមឬឱ្យផលលើសពីនេះជារៀងរាល់ថ្ងៃ ហើយឱ្យផលរយៈពេលមួយខែទៅជាងមួយខែ ននោងចាប់ផ្តើមស្កាល ស្លឹកក្រហម ដើមចាស់ទៅវិញបណ្តើរៗ ចំណែកទិន្នផលក៏ថយចុះទៅតាមនោះដែរ ដោយកសិករខ្លះនៅបន្តបេះរហូតដល់កន្លះខែទផៀត ទើបរុះអទ្រើងចោលហើយរៀបចំដីដាំសាជាថ្មី។

លោក ចុន ហុន បញ្ជាក់ថា ននោងអាចដាំមួយឆ្នាំបានចំនួន ០២ ទៅ ០៣ដង ហើយការមិនធ្វើទ្រើង ងាកមកដាំឈើរាយមងឱ្យវាតោងឡើង គឺអាចចំណេញថ្លៃទិញកូនឈើ ចំណេញទាំងពលកម្ម ថ្លៃធ្វើទ្រើង ងាយស្រួលថែទាំ និងងាយស្រួលប្រមូលផលទៀតផង៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *