អាជ្ញាធរជំរុញឱ្យកសិករដែលជាម្ចាស់ចំការបិទតែមលើផ្លែធុរេនដើម្បីសម្គាល់អត្តសញ្ញាណ

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវរាល់ការលក់ក្លែងបន្លំរវាងផ្លែធុរេនក្នុងស្រុក និងធុរេននាំចូល អាជ្ញាធរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានជំរុញដល់កសិករដែលដាំធុរេន រួមគ្នាបង្កើតជាសហគមន៍និងបិទតែមសម្គាល់​អត្តសញ្ញាណលើផ្លែធុរេសរបស់សហគមន៍។

លោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់មានលើកឡើងកាលពីពេលកន្លងទៅថ្មីៗនេះថា បច្ចុប្បន្ន ការចរាចរណ៍លក់ផ្លែធុរេននៅលើទីផ្សារមានភាពសម្បូរបែប និងប្រកួតប្រជែងជាខ្លាំង ប៉ុន្តែអតិ​ថិជនមួយចំនួន មិនដឹងពីប្រភពធុរេនដែលខ្លួនបានទិញថាជាធុរេននាំចូល ឬធុរេនក្នុងស្រុកនោះឡើយ ដូច្នេះហើយដើម្បីផ្តល់ទំនុកចិត្តនៅលើទីផ្សារ លោកអភិបាលជំរុញដល់កសិករត្រូវចងក្រងគ្នាជាសហគមន៍ និងបង្កើតតែមឡូហ្គូ ឬស្លាកសញ្ញាបញ្ជាក់ថា ជាធុរេនស្រុកស្ទឹងត្រង់ពិតប្រាកដ។

លោកបានបញ្ជាក់ថា ៖

«ការបង្កើតជាសហគមន៍ បង្កើតតែមបិទលើផ្លែធុរេននេះមានសារៈសំខាន់ណាស់ ទី១.រក្សាបាននូវតម្លៃ និងទី២.រក្សាបាននូវគុណភាពធុរេន ដែលផ្តល់ភាពងាយស្រួលសម្រាប់រកទីផ្សារ។ សម្រាប់កសិករ បើមិនបង្កើតជាសហគមន៍ មិនមានបិទសញ្ញសម្គាល់លើផ្លែធុរេននោះទេ វានឹងបាត់បង់អត្តសញ្ញាណធុរេនសហគមន៍ ដែលអាចប៉ះពាល់គុណភាព និងតម្លៃ ហើយនឹងបាត់ទំនុកចិត្តពីអតិថិជន ក៏ដូចជាសាធារណៈជនទូទៅ ខណៈដែលធុរេនជាច្រើនមានប្រភពមិនច្បាស់លាស់​ដាក់លក់លើទីផ្សារ ហើយប្រាប់អតិថិជនថា ជាធុរេនចំការខ្មែរ ហើយថែមទាំងលក់ក្នុងតម្លៃទាបជាងតម្លៃលក់នៅចំការផ្ទាល់ទៀតផង»។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រ​សាសន៍​ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំដែលមានភាពរឹងមាំ និងជាខែលការពារពុកម៉ែបងប្អូនប្រជាកសិករតូចៗពីរាល់ហានិភ័យ និងបញ្ហាប្រឈមនានា ដែលចង្កឹះតែមួយពិបាកនឹងទប់ទល់តែម្នាក់ឯងបាន។

ឯកឧត្តមបញ្ជាក់ថា ៖

«ការចងក្រងជាសហគមន៍នេះទទួលបាននូវអត្ថប្រយោជន៍ចំនួន៥ ក្នុងនោះរួមមាន ៖ ការដោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ថែមទាំងអនុញ្ញាតឱ្យកសិករជាសមាជិកនីមួយៗ សល់ពេលវេលាសម្រាប់យកទៅបង្កើនប្រាក់ចំណូលផ្សេងៗទៀត ឬទទួលបានកម្រៃបន្ថែមពីការជួលជាកម្លាំងពលកម្មជូនសហគមន៍វិញផងដែរ» ។

ឯកឧត្តមបានបន្តថា ប្រសិនបើធ្វើដូច្នេះបាន កសិផលកម្ពុជា នឹងមានភាពប្រកួតប្រជែងជាងមុន ទាំងលើកត្តាតម្លៃ គុណភាព និងបរិមាណ អាចបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកជំនួសឱ្យការនាំចូលពីខាងក្រៅ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានប្រកបដោយភាពទាក់ទាញ និងឧត្តមភាពខាងផ្នែកសេដ្ឋកិច្ចទៀតផង៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *