សិប្បកម្ម HOME TASTE FOOD ធ្វើត្រីងៀតលក់តាំងពីលក្ខណៈគ្រួសាររហូតនាំចេញទៅដល់ទីផ្សារអូស្ត្រាលី

ផ្តើមចេញពីកែច្នៃធ្វើត្រីងៀតលក់ត្រឹមតែជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានមនសិការឈរលើគុណភាព និងរសជាតិឆ្ងាញ់ផងនោះ បានធ្វើឱ្យអាជីវកម្មលក្ខណៈគ្រួសារមួយនេះចេះតែមានការគាំទ្រកើនឡើងខ្លាំង រហូតនាំចេញទៅលក់នៅលើទីផ្សារអូស្ត្រាលីថែមទៀតផង។

សហគមន៍កសិកម្ម តាសីសាមគ្គី ទទួលហិរញ្ញប្បទានឥតសំណងពីគម្រោង(CASDP) ក្នុងទំហំទឹកប្រាក់ជិត ២លានដុល្លារ

សហគមន៍កសិកម្ម «តាសីសាមគ្គី» ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង កាលថ្ងៃដើមសប្ដាហ៍នេះ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្នុងតម្លៃជាទឹកប្រាក់ទំហំប្រមាណ ១,៨៩លានដុល្លារ

ការអនុវត្តលើកិច្ចព្រមព្រៀង RCEP ស្តីពីស្តង់ដារបទប្បញ្ញត្តិបច្ចេកទេស ដើម្បីជំរុញឱ្យអាជីវកម្មរឹងមាំ និងភាពប្រកួតប្រជែងកាន់តែខ្ពស់

ជំរុញការអនុវត្តការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង RCEP ស្តីពីស្តង់ដារបទប្បញ្ញត្តិបច្ចេកទេស និង នីតិវិធីវាយតម្លៃអនុលោមភាព គឺដើម្បីជំរុញឱ្យអាជីវកម្មមានភាពរឹងមាំ និងភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារតំបន់

កសិករ ដែលមានដីទំនេរ គួរពិចារណាដាំជីរណា ដើម្បីរកចំណូលបន្ថែមចូលគ្រួសារ​

ជីរណា ជារុក្ខជាតិងាយស្រួលដាំដុះ មិនសូវរើសដី ដែលសមស្របសម្រាប់កសិករអាចដាំដុះសម្រាប់ទទួលទានក្នុងគ្រួសារ ឬអាចទៅដល់ការផ្គត់ផ្គង់នៅលើទីផ្សារដើម្បីទទួលបានចំណូលបន្ថែម

សិប្បកម្មផលិតឥដ្ឋស៊ីម៉ង់ត៍ក្នុងស្រុកមួយកំពុងទទួលបានការគាំទ្រខ្ពស់ពីសំណាក់អតិថិជន

យុវជនជាកូនខ្មែរម្នាក់បានខិតខំកែច្នៃផលិតឥដ្ឋស៊ីម៉ង់ត៍ដោយខ្លួនឯង ហើយអាចរកទីផ្សារបានយ៉ាងទូលាយដោយមិនចាំបាច់ប្រឹងប្រជែងជាមួយសិប្បកម្មផលិតឥដ្ឋក្រហមដែលមានទីផ្សារស្រាប់នោះឡើយ

មុខរបរដាំស្មៅលម្អរតាមសួនច្បារកាន់តែមានតម្រូវការទីផ្សារ ខណៈតម្លៃចាប់ពី ១ដុល្លារឡើងទៅក្នុង ១ម៉ែត្រការ៉េ

មុខរបរដាំស្មៅសម្រាប់ដេគ័រលម្អរសួនច្បារ ពិតជាមានតម្រូវការច្រើនឡើងៗ ខណៈដែលអាគារបុរី ខុនដូរ ក្រុមហ៊ុនឯកជន និងអគាររដ្ឋាភិបាល មានការរីកដុះដាលគួរឱ្យកត់សម្កាល់នៅក្នុងរយៈពេលប៉ុនានឆ្នាំចុងក្រោយនេះ

គោមផ្កាយធ្វើពីឫស្សី និង ក្រម៉ា នៅតែមានតម្រូវការខ្ពស់សម្រាប់តាំងលំអរផ្ទះនារដូវចូលឆ្នាំខ្មែរ

នៅពេលគេធ្វើដំណើរតាមផ្លូវជាតិលេខ៦អា រហូតដល់ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ គេនឹងបានឃើញអ្នកភូមិចងព្យួរប្រដាប់ប្រដា សម្ភារៈតាំងលំអរគេហដ្ឋាន​លក់នៅ​តាមតូបមុខផ្ទះតគ្នាជាជួរៗ ដែលគេអាចកត់សំគាល់បានថា​ គោមផ្កាយមានប្រវត្តិចេញ​ពីភូមិនេះ​តែម្តង

យល់ដឹងពីបច្ចេកទេសដាំតាសក់ស្រូវ ដែលអាចទទួលបានទិន្នផលល្អ និងប្រមូលផលបានច្រើនដងក្នុងមួយរដូវ 

ត្រសក់ស្រូវ ជាប្រភេទដំណាំមួយដែលត្រូវបានគេនិយមចូលចិត្តបរិភោគទាំងនៅពេលផ្លែខ្ចី និងផ្លែទុំ ដោយវាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចាត់បញ្ចូលក្នុងគ្រួសារ Cucurbitaceae លំដាប់ជាក្រុម Cucumis Spp ដែលមានឈ្មោះវិទ្យាសាស្ត្រហៅថា Cucumis milo (Naudian ១៨៥៩ និង Kurz ១៨៧៧)

«អង្ករនាងអំ»បញ្ចេញលក់លើទីផ្សារដោយសហគមន៍កសិកម្មទំនើបស្រូវនាងអំជាលើកដំបូងនៅកម្ពុជា

ក្រោយការទន្ទឹងរង់ចាំអស់ជាច្រើនខែ ឥឡូវបាវអង្ករកញ្ចប់ថ្មី ដែលរចនាបែបខ្មែររបស់សហគមន៍កសិកម្មទំនើបស្រូវ​នាងអំ បានបញ្ចេញដាក់លក់លើទីផ្សារហើយ ដោយបងប្អូនប្រជាពលរដ្ឋដែលគាំទ្រអង្ករនាងអំ អាចបញ្ជាទិញបានចាប់ពីពេលនេះតទៅ

អស្ចារ្យណាស់! ត្រីទីឡាប់យ៉ា អាចទទួលទានឆៅបានដូចត្រីសាលម៉ុនដែរ និងមានទីផ្សារខ្ពស់

បច្ចុប្បន្ន ត្រីទីឡាប់យ៉ាមានការគាំទ្រខ្លាំងនៅលើទីផ្សារ ទាំងផ្សារបែបប្រពៃណីនៅតាមមូលដ្ឋាន តាមទីផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ខ្ពស់ ជាពិសេសគេអាចច្នៃជាអាហារដែលទទួលទានឆៅបានដូចត្រីសាលម៉ុនដែរ ខណៈដែលតម្លៃក៏ទទួលបានខ្ពស់