ខេត្តពោធិ៍សាត់នៅតែមានសក្ដានុពលយ៉ាងធំទូលាយក្នុងការទាក់ទាញវិនិយោគិន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយទាក់ទាញការវិនិយោគនៅតាមបណ្ដាខេត្តក្រៅពីរាជធានីភ្នំពេញ ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកពីបណ្ដាខេត្តចូលមកភ្នំពេញ។ ស្របតាមគោលនយោបាយនេះបានធ្វើឱ្យបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសក្ដានុពលទាក់ទាញការវិនិយោគជាបន្តបន្ទាប់ ដោយក្នុងនោះដែរ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលមានភាពទាក់ទាញគួរឱ្យកត់សម្គាល់ ខណៈគម្រោងវិនិយោគធំៗតម្លៃរាប់សិបលានដុល្លារកំពុងបង្ហាញវត្តមាន។ មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណជិត ៧០០០នាក់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ខេត្តពោធិ៍សាត់ នៅតែមានសក្ដានុពលទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស





វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content