បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិននៅក្នុងត្រីមាសទី២ អាចនឹងខ្ពស់ជាងត្រីមាសទី១ ហើយត្រូវបានគេរំពឹងថានឹងឈានដល់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល ៥ ភាគរយ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក Weforum នៅទីក្រុងធានជីនថា៖ ដោយសារទិន្នផលរោងចក្រធ្លាក់ចុះ ខណៈដែលទាំងតម្រូវការខាងក្រៅ និងក្នុងស្រុកចុះខ្សោយ។ រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការដែលមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការពង្រីកសក្តានុពលនៃតម្រូវការក្នុងស្រុក ធ្វើឱ្យទីផ្សារមានភាពរឹងមាំ ជំរុញការអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតខ្ពស់ឲ្យកាន់តែបើកចំហរទៅកាន់ពិភពលោកផងដែរ ជាមួយនឹងការប្រកាសពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ចិនប្រហែល ៥ ភាគរយសម្រាប់ឆ្នាំនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគកំពុងបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ចិនសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ។ លើសពីនេះ ធនាគារធំៗជាច្រើនបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ដោយសារទិន្នផលឧស្សាហកម្ម និងទិន្នន័យនៃការលក់រាយក្នុងខែឧសភាបានខកខានការព្យាករណ៍។ GDP របស់ចិនបានកើនឡើង ៤,៥ ភាគរយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ប៉ុន្តែសន្ទុះបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក ហើយអ្នកវិភាគជាច្រើននៅតែរំពឹងថាកំណើនក្នុងត្រីមាសទីពីរនឹងមានភាពរឹងមាំជាងមុន។ យ៉ាងណាក៏ដោយ មានធនាគារវិនិយោគជាច្រើនរួមមានដូចជា ធនាគារ Goldman Sachs JPMorgan UBS និង Bank of America បានកាត់បន្ថយការព្យាករណ៍ GDP របស់ចិនពេញមួយឆ្នាំ ប៉ុន្តែធនាគារពិភពលោក (World Bank) បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនប្រទេសចិននៅឆ្នាំនេះ ពី ៤,៣ ភាគរយឡើងដល់ ៥,៦ ភាគរយ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content