២០​ឆ្នាំនៅកម្ពុជា មូលនិធិរបស់អ្នកស្រី Angelina Jolie រួមចំណែកជួយប្រជាជនរស់នៅប្រសើរ​ជាងមុន

វត្តមានរបស់តារាសម្ដែងហូលីវូត គឺអ្នកស្រី Angelina Jolie ជាលើកដំបូងមកកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០០០ អំឡុងពេលដែលអ្នកស្រី​ត្រូវផលិតខ្សែភាពយន្តដ៏ល្បីឈ្មោះគឺ «Tomb Raider» ។ ក្នុងពេលដែលមកដល់ទឹកដីកម្ពុជានាពេលនោះ អ្នកស្រីហាក់ជាប់ចិត្តជាមួយ​ភាព​ស្រស់​ស្អាតរបស់កម្ពុជា។ ភាពស្រស់ស្អាតដែលអាចឆក់យកចំណាប់អារម្មណ៍របស់អ្នកស្រី គឺភាពកក់ក្ដៅដែលប្រជា ជនកម្ពុជា​ផ្ដល់ឱ្យទៅ​កាន់​អ្នកស្រីជាមួយទំហំទឹកចិត្តរួសរាយរាក់ទាក់របស់ប្រជាជនគ្រប់រូប និងភាពស្រស់ស្អាតដែលចេញពីធនធានធម្មជាតិ។

ដោយចិត្តជាប់ជំពាក់ជាមួយទឹកដីកម្ពុជា មួយឆ្នាំក្រោយមក អ្នកស្រីបានត្រឡប់មក​វិញជាមួយទីភ្នាក់ ងារជនភៀសខ្លួនរបស់អង្គការ​សហប្រជាជាតិ (UNHCR) ហើយរហូតដល់ឆ្នាំ ២០០៣ មូលនិធិមួយក៏ត្រូវបានបង្កើតឡើង ដោយអ្នកស្រីឱ្យឈ្មោះថា Maddox Jolie សព្វថ្ងៃជា Maddox Jolie-Pitt Foundation (MJP)។

ដោយឡែក មូលនិធិ Maddox Jolie-Pitt នេះជាកម្មវិធីអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ដោយផ្ដោត​សំខាន់លើតំបន់ការពារ​សំឡូតនៃ​ខេត្ត​បាត់ដំបង។ រីឯគោលបំណងនៃការបង្កើតមូនិធិឡើងគឺ​ដើម្បីផ្តល់ការគាំទ្រដល់ភូមិក្នុងតំបន់ជនបទ និងជួយការពារសត្វព្រៃ និងព្រៃឈើដែល​ជិត​ផុតពូជ។

យ៉ាងណាមិញ សកម្មភាពដំបូងរបស់មូលនិធិនាពេលនោះគឺផ្ដោតសំខាន់លើកម្មវិធីបោសសម្អាតមីន​ ដើម្បីធានាការរស់នៅដោយស្ងប់សុខ​របស់​ប្រជាជន​។ ក្រោយពីរួមចំណែកច្រើនក្នុងកម្មវិធីបោស​សម្អាតមីនក្នុងឆ្នាំ២០០៦ កម្មវិធី MJP បានពង្រីកការងារ​របស់ខ្លួន​ដើម្បីរួម​បញ្ចូល​គម្រោងក្នុងវិស័យ​កសិកម្ម ការអប់រំ សមភាពយេនឌ័រ និងការថែទាំសុខ​ភាព។

កន្លងមក មូលនិធិសម្រេចបានការងារជាច្រើនដូចជា ផ្ដល់បច្ចេកទេសចិញ្ចឹមឃ្មុំដល់ប្រជាសហគមន៍ ដើម្បីលើកស្ទួយជីវភាពរបស់ពួកគេ រួម​ចំណែកក្នុងកិច្ចការពារធនធានធម្មជាតិកម្ពុជាតាមរយៈកិច្ចសហការជាមួយមន្ត្រីក្រសួងបរិស្ថាន បង្កើតសកម្មភាពដាំដើមឈើ ចូលរួមអភិរក្ស​សត្វដំរីដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិសំឡូត កិច្ចការពារជីវៈចម្រុះក្នុងដំណាក់កាលជំងឺកូវីដ១៩ ផ្ដល់សម្ភារៈចាំបាច់សម្រាប់មន្ត្រី​ឧទ្យានុរក្ស។

បន្ថែមពីនោះ មូលនិធិក៏បានរួមបញ្ចូលនូវសកម្មភាពគាំទ្រការអប់រំរបស់ក្មេងស្រី ការគាំទ្រឱ្យស្ត្រីបាន​បម្រើការងារក្នុងផ្នែកបរិស្ថាន (ជាមន្ត្រី​ឧទ្យានុរក្ស) និងការបង្កើតកម្មវិធីផ្ដល់អាហា​រូបត្ថម្ភដល់ក្មេង​កំពុង​សិក្សានៅគ្រិះស្ថានអប់រំរដ្ឋផងដែរ។

គួរជម្រាបថា តំបន់ការពារសំឡូតត្រូវបានរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ជា “តំបន់ការពារ” ក្នុងឆ្នាំ១៩៩៣ ដើម្បីគាំទ្រដល់ការអភិរក្ស​ដែល​មាន​និរន្តភាពនៃសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី។ តំបន់​នេះ​មាន​ផ្ទៃដី​ប្រមាណ ៦០ ០០០ ហិកតា​នៅ​ជិត​ព្រំដែន​ថៃ ដោយផ្ទុកនូវជីវចម្រុះ​ក្នុង​តំបន់​​ភាគច្រើន ជាមួយនឹងព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី ទឹកសាប និងប្រភេទសត្វជិតផុតពូជជា​ច្រើនប្រភេទ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក