ត្រីងៀតសមុទ្រ(stockfish) តម្លៃ៦៥ដុល្លារក្នុងមួយគីឡូក្រាម មានទីផ្សារសម្រាប់តែអតិថិជននីហ្ស៊េរីយ៉ាមួយប៉ុណ្ណោះ

ត្រីងៀតសមុទ្រ ឬយើងហៅថា stockfish បានក្លាយទៅជាស្លាកសញ្ញាផលិតផលដែលបានភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសន័រវេសដែលជាអ្នកផលិត និងប្រទេសនីហ្ស៊េរីយ៉ាជាអ្នកប្រើប្រាស់អស់រយៈពេលរាប់សិបទសវត្សរ៍មកហើយ។ ត្រីងៀតសមុទ្រដែលន័រវេសផលិតទាំងអស់ជារៀងរាល់ឆ្នាំគឺត្រូវបាននាំចេញសុទ្ធសាធទៅកាន់អតិថិជនរបស់ខ្លួនតែមួយគត់គឺនៅក្នុងប្រទេសនីហ្ស៊េរីយ៉ាក្នុងចំណែកដល់ទៅ៩៩,៩៩ភាគរយខណៈដែលមួយចំនួនតិចបំផុតត្រូវបានប្រើប្រាស់ក្នុងទីផ្សារក្នុងស្រុក ហើយក៏មិនមានអតិថិជនណាផ្សេងក្រៅពីប្រទេសអាហ្វ្រិកមួយនេះដែរ។

Stockfish នៅនីហ្ស៊េរីយ៉ា គឺជាអាហារដែលសំបូរប្រូតេអីន និងពេញនិយមបំផុតសម្រាប់ពលរដ្ឋគ្រប់គ្នា ប៉ុន្តែតម្លៃរបសវាខ្ពស់ជាងអាហារផ្សេងទៀតខ្លាំងផងដែរ ពោលគឺទៅដល់៦៥ដុល្លារក្នុងមួយគីឡូក្រាម ខណៈដែលត្រីស្រស់ៗសម្រាប់ធ្វើជាត្រីងៀតដែលន័រវេសទិញមកមានតម្លៃមិនដល់៥ដុល្លារក្នុងមួយគីឡូនោះឡើយ។ ផលិតកម្មផលិតត្រីងៀតប្រភេទនេះគឺមិនអាចធ្វើនៅនីហ្ស៊េរីយ៉ាបានឡើយ ដោយវាចាំបាច់ធ្វើការនាំចូលទាំងស្រុងពីប្រទេសន័រវេសដែលមានចំងាយដល់ទៅ១០០០ម៉ាល ឬប្រមាណជាជាង១៦០០គីឡូម៉ែត្រ។

ត្រឡប់ទៅកាលពី៣០ឆ្នាំនៅពេលដែលនីហ្ស៊េរីយ៉ាមិនទាន់ស្គាល់រសជាតិនៃសង្គ្រាមស៊ីវិលនោះពលរដ្ឋបានប្រើប្រាស់ចំណីអាហារជាប្រពៃណីរបស់ពួកគេជាធម្មតា ប៉ុន្តែក្នុងអំឡុងពេលសង្គ្រាមរ៉ាំរ៉ៃនៅទីនេះប្រទេសនីហ្ស៊េរីយ៉ាបានបាត់បង់ជីវិតពលរដ្ឋដោយសារភាពអត់ឃ្លានដល់ទៅរាប់លាននាក់ ហើយក្នុងចំណោមជំនួយមនុស្សធម៌ជាច្រើនប្រទេសន័រវេសបានធ្វើការបញ្ជូនត្រីងៀត stockfish ទាំងនោះមកឲ្យពលរដ្ឋនីហ្ស៊េរីយ៉ា។ គ្រានោះហើយដែលវាបានក្លាយទៅជាពេលវេលាដែលទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនៃផលិតផលកសិកម្មមួយនេះបានចាប់ផ្តើមកកើតឡើងមកទល់បច្ចុប្បន្ន។

ប្រភេទត្រីមួយចំនួនដែលអាចធ្វើទៅជា stockfish បានមានរស់នៅភាគច្រើនតែនៅតំបន់មួយនៃប្រទេសន័រវេសប៉ុណ្ណោះ បូករួមទាំងអាកាសធាតុអំណោយផលខ្លាំងដល់ការសម្ងួតផង។

ត្រីទាំងនោះត្រូវបានវះស្អាត និងកាត់ក្បាល កាត់ខ្លួនចេញពីគ្នា ហើយសំដិលនៅលើទីធ្លាហាលដ៏ធំមួយជាកន្លែងដែលអាចផ្ទុកត្រីបានទៅដល់រាប់តោន ហើយវាត្រូវបន្តសម្ងួតតទុកចោលនៅទីនោះរយៈពេល៣ខែទម្រាំអាចយកមកវាមកវេចខ្ចប់ និងដឹកចេញតាមនាវាដោយប្រើប្រាស់រយៈពេលជាច្រើនសប្តាហ៍មុនពេលវាអាចទៅដល់នីហ្ស៊េរីយ៉ា។

លក្ខណៈពិសេសរបស់ត្រីងៀត stockfish គឺវាត្រូវបានហាលនៅក្នុងតំបន់ដែលមានសិតុណ្ហភាពក្រោម ១០ ទៅ ២០អង្សារ ដែលមានអាចធ្វើឲ្យត្រីស្ងួតល្អ និងស្ងួតខ្លាំងតែមិនកក ហើយមិនមានសត្វល្អិត ឬសូម្បីសត្វចាបមករំខានឡើយ។ នៅពេលដែលសម្ងួតគ្រប់អាយុត្រីទាំងនោះនឹងអាចរក្សាទុកក្នុងការប្រើប្រាស់បានរហូតទៅដល់៣ឆ្នាំ។

កត្តាមួយនេះស្ថិតនៅក្នុងចំណោមកត្តាផ្សេងទៀតដូចជាបញ្ហាកើនឡើងនៃតម្លៃថាមពលការដឹកជញ្ជូនឆ្ងាយ និងអាចរក្សាទុកបានយូរផង ដែលវាបានធ្វើឲ្យ stockfish ពីត្រីដែលមានតម្លៃត្រឹមតែ៥ដុល្លារក្លាយទៅជាត្រីដែលមានតម្លៃដល់ទៅ៦៥ដុល្លារក្នុងមួយគីឡូក្រាម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ