បរទេស ៖ អង្ករសំរូប ជាប្រភេទអង្ករដែលមានផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនជាងអង្ករសយើងធម្មតា ហើយមិនត្រឹមតែមានវីតាមីន និងរ៉ែច្រើនប្រភេទនោះទេ វាថែមទាំងអាចជួយកាត់បន្ថយនូវឱកាសជំងឺទឹកនោមផ្អែម ជំនួយដល់សុខភាពបេះដូង និងជួយដល់ការសម្រកគីឡូមានប្រសិទ្ធភាព និងសុវត្ថិភាពទៀតផង។

ទោះបីជាយ៉ាងណាក្តី អង្ករសំរូបមានច្រើនប្រភេទអាស្រ័យទៅតាមប្រទេស និងតំបន់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាមួយនឹងអង្ករសំរូបមួយប្រភេទដែលមានឈ្មោះថា Manoomin ជាប្រភេទពូជអង្ករដូចទៅនឹងអង្ករសំរូបយើងធម្មតាដែរ ដូចទាំងពណ៌ ដូចទាំងទំហំ ជាពិសេសគឺវាអាចមានតម្លៃរហូតទៅដល់២៥ដុល្លារក្នុងមួយផោន ឬប្រមាណជាង៥០ដុល្លារក្នុងមួយគីឡូក្រាម។
មូលហេតុអ្វីដែលធ្វើឲ្យអង្ករសំរូបប្រភេទនេះមានតម្លៃថ្លៃបែបនេះ?
Manoomin ជាអង្ករដែលមានដាំដុះតែនៅក្នុងតំបន់ជុំវិញបឹង Northern Great Lakes ដែលព័ទ្ធជុំវិញដោយរដ្ឋ Wisconsin និង Minnesota នៅសហរដ្ឋអាមេរិក និងតំបន់មួយចំនួនក្នុងប្រទេសកាណាដាតែប៉ុណ្ណោះ ហើយកត្តាអាកាសធាតុចាំបាច់ក្នុងការលូតលាស់ Manoomin គឺវាត្រូវការចាំបាច់នូវប្រភេទដីលិចទឹក កំពស់ពីកន្លះហ្វីតទៅ៣ហ្វីត ឬប្រមាណជា ១,៥តឹក ទៅ៩តឹក ហើយទឹកមានចរន្តហូរច្រោះ និងមានពន្លឺថ្ងៃអាចជ្រៀតចូលបានគ្រប់គ្រាន់។
មូលហេតុចម្បងដែល Manoomin មានតម្លៃថ្លៃនោះគឺជាសារធាតុចិញ្ចឹមដ៏សម្បូរបែបរបស់វា ដោយក្នុងបរិមាណអង្ករមួយផោនវាអាចផ្តល់វីតាមីនដល់ទៅ៣ដងច្រើនជាងអង្ករធម្មតា និងមានវីតាមីន B ច្រើនជាងអង្ករខ្មៅ ដែលជាប្រភេទអង្ករកម្រិត៣ដង ល្អជាងអង្ករសំរូប និងអង្ករធម្មតា ប៉ុន្តែស្ថិតនៅក្រោមអង្ករខ្មៅ ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏ជាអង្ករដែលតំណាងឲ្យវប្បធម៌ដ៏យូរលង់នៃក្រុមជនជាតិភាគតិចដែលរស់នៅពឹងផ្អែកលើអង្ករប្រភេទនេះជាច្រើនជំនាន់មកហើយ។
កត្តាសំខាន់ទី២ដែលយើងអាចដឹងបានអំពីអង្ករ Manoomin នោះគឺជាប្រភេទពូជអង្គរដែលមានការលូតលាស់ដោយធម្មជាតិមិនមានការមើលថែ ឬដាំដុះដោយមនុស្សឡើយ ពីព្រោះថាទីតាំងដែលវាលូតលាស់មិនត្រឹមតែជាទីកន្លែងរស់នៅរបស់ក្រុមកុលសម្ព័ន្ធប៉ុណ្ណោះទេ វាក៏ជាតំបន់ដែលត្រូវបានរដ្ឋាភិបាលអភិរក្សផងដែរ ដូច្នេះការច្រូតកាត់ និងការប្រមូលផលគឺមានចំនួនតិចតួចបំផុត ហើយអាស្រ័យខ្លាំងទៅនឹងអំណោយផលពីធម្មជាតិ និងតាមរដូវកាលរបស់វាប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បើទោះបីជាបច្ចុប្បន្នវាកំពុងត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋដែលមិនមែនជាជនជាតិភាគតិចក្តី ប៉ុន្តែដោយសារតែមិនមានចំនួននៃអ្នកច្រូតកាត់គ្រប់គ្រាន់ ខណៈដែលពលរដ្ឋភាគតិចងាកទៅប្រកបអាជីវកម្មផ្សេង ព្រមទាំងបញ្ហាប្រឈមមួយចំនួនដូចជាការបំពុលទឹក និងទឹកជំនន់ផងនោះ វាបានធ្វើឲ្យអង្ករ Manoomin កាន់តែខ្សត់ខ្សោយទៅទាំងដែលតម្រូវការកំពុងមានច្រើន។ Manoomin បានបង្ហាញឱ្យឃើញថា ធម្មជាតិបានផ្តល់ឲ្យយើងនូវអាហារដ៏ចម្រុះ និងមានអត្ថប្រយោជន៍បំផុតសម្រាប់ជីវិតមនុស្ស ប៉ុន្តែវាទាមទារចាំបាច់នូវការថែរក្សា និងការកែច្នៃបន្ថែម ដើម្បីធានាឲ្យបានថាវាមានស្ថិរភាព និងអាចបន្តរស់នៅជាមួយយើងបានដល់កូនចៅជំនាន់ក្រោយ ជាពិសេសគឺយើងនឹងអាចទាញយកអត្ថប្រយោជន៍បានច្រើនបំផុតនាពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content